ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធខួបលើកទី១៧នៃការគ្រងរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី

រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធខួបលើកទី១៧នៃការគ្រងរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធខួបលើកទី១៧នៃការគ្រងរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី

ខេត្តកំពង់ឆ្នាំង៖ យោងតាមផេកគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់អោយដឹងថា, ក្នុងឱកាសទិវា ប្រារព្ធពិធីខួប លើកទី១៧ នៃការគ្រងរាជសម្បត្តិ របស់ព្រះ ករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅទូទាំងប្រទេស នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំប្រារព្ធព្រះរាជពីធីដ៏នក្ខត្តឬក្សនេះផងដែរ ។

ពិធីនេះប្រារព្ធក្រោមអធិបតីភាព លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និង លោក ស៊ីវ រុន សមាជិក ក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះមន្រ្តីគណខេត្ត លោក លោកស្រី សមាជិក ក្រុមប្រឹក្សាខេត្ត អភិបាល
រងខេត្ត លោកលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្តចូលរួមផងដែរ។

លោក ស៊ុន សុវណ្ណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង តំណាងអោយព្រះសង្ឃ មន្រ្តីរាជការ កងកំលាំង ប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្ត បានអានសារលិខិត ថ្វាយព្រះពរ សព្ទសារធុការ និង សូមសម្តែង នូវភក្ដីភាព កត្តញ្ញូធម៌ ចំពោះព្រះមហាករុណាទិគុណ ដ៏ជ្រាលជ្រៅបំផុត និងសូម លំអោនកាយបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ គុណបុណ្យវត្ថុសក្ដិសិទ្ធិក្នុងលោក និងបារមី នៃទេវតារក្សា ស្វេតច្ឆ័ត្រ សូមជួយប្រសិទ្ធពរជ័យបវរសួស្ដី សិរីមង្គល មហាប្រសើរថ្វាយដល់ព្រះករុណាជាអម្ចាស់ជីវិត តម្កល់លើត្បូង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គមានព្រះរាជសុខភាពល្អ បរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដែលព្រះ អង្គកំពុងគង់ប្រថាប់ ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្ត្រខ្មែរ ទូទាំងព្រះរាជាណាចក្រ កម្ពុជា ជានិច្ចនិរន្តតរៀងទៅ។

លោក ស៊ុន សុវណ្ណារិទ្ធិ និង លោក ស៊ីវ រុន ព្រមទាំងសមាជិក សមាជិកា ចូលរួមក្នុងអង្គពិធីទាំងអស់ ក៏បានសូត្រមន្តប្រារព្ធកម្មវិធី តាមទំនៀមទម្លាប់តាមប្រពៃណីព្រះពុទ្ធសាសនា និងបានគោរពថ្វាយកន្ត្រកផ្កាថ្វាយព្រះពរ និងលំអោនកាយបួងសួងដល់ គុណព្រះរតនត្រ័យ កែវទាំង៣ គុណបុណ្យ ទេវតា រក្សាព្រះមហាស្វេតច្ឆ័ត្រ និងគុណបុណ្យវត្ថុសក្ដិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សា ព្រះករុណា សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី អោយមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ ដ៏ត្រជាក់ ដល់ទូលបង្គំយើងទាំងអស់គ្នាជារៀងរហូតទៅ ។ចុងបញ្ចប់គណៈអធិបតីបានប្រគេនសាដកដល់ព្រះសង្ឃចំនួន៩អង្គផងដែរ៕

  

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.