ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ==> ជួបជាមួយ គណៈប្រតិភូ CGCC និង GBA Alliance ដឹកនាំដោយ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group, ប្រធានសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង (CGCC) និងជាប្រធានសម្ព័ន្ធសហគ្រិន Guangdong- Hong Kong-Macao Greater Bay Area (GBA Alliance) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាលពិនិត្យទីតាំងអគារ ខុនដូរ (the park way )ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ ពិភាក្សាការងារសំខាន់ៗ

មេបញ្ជាការកងទ័ពជើងគោក ត្រៀមបញ្ជូនក្រុមសង្គ្រោះបន្ថែមទៀត ខណៈទឹកជំនន់ស្ទឹងព្រែកត្នោត នៅតែបន្តគំរាមកំហែង!

មេបញ្ជាការកងទ័ពជើងគោក ត្រៀមបញ្ជូនក្រុមសង្គ្រោះបន្ថែមទៀត ខណៈទឹកជំនន់ស្ទឹងព្រែកត្នោត នៅតែបន្តគំរាមកំហែង!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

មេបញ្ជាការកងទ័ពជើងគោក ត្រៀមបញ្ជូនក្រុមសង្គ្រោះបន្ថែមទៀត ខណៈទឹកជំនន់ស្ទឹងព្រែកត្នោត នៅតែបន្តគំរាមកំហែង!

(ភ្នំពេញ) នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក បានដាក់បទបញ្ជាដល់ក្រុមសង្គ្រោះ ចំនួន ២បន្ថែមទៀត ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងការលិចលង់ដោយទឹកជំនន់ នៅក្នុងនោះមានក្រុមសង្គ្រោះ៧១១ នៃពលតូចលេខ៧០ និងកងសង្គ្រោះ៧០៦ របស់យោធភូមិភាគពិសេស ខណៈដែល កងសង្គ្រោះលេខ៩១១ នៃបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក កំពុងជាប់ដៃជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌកំបូល។

សូមជម្រាបថានៅចំពោះមុខ ស្ថានភាពជំនន់ទឹកស្ទឹងព្រែកត្នោត ដែលបានវាយលុកក្នុងខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ គឺត្រូវបានប្រមុខថ្នាក់ដឹកនាំ បានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់សុវត្ថិភាព បងប្អូនប្រជាពលរដ្ឋ យ៉ាងណាមិញគេឃើញមាន អាជ្ញាធរ មន្រ្តីជំនាញ និងសមត្ថកិច្ចកំពុងតែតាមដានយកចិត្តទុកដាក់ ដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋក្នុងករណីទឹក នៅតែបង្តគំរាមកំហែងដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.