ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ==> ជួបជាមួយ គណៈប្រតិភូ CGCC និង GBA Alliance ដឹកនាំដោយ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group, ប្រធានសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង (CGCC) និងជាប្រធានសម្ព័ន្ធសហគ្រិន Guangdong- Hong Kong-Macao Greater Bay Area (GBA Alliance) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាលពិនិត្យទីតាំងអគារ ខុនដូរ (the park way )ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ

សមាជិកគណបក្សសង្គ្រោះជាតិ ៣រូបនិងប្រជាពលរដ្ឋ ៤៦នាក់ផ្សេងទៀតស្ម័គ្រចិត្តរួមមាគ៌ាជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ

សមាជិកគណបក្សសង្គ្រោះជាតិ ៣រូបនិងប្រជាពលរដ្ឋ ៤៦នាក់ផ្សេងទៀតស្ម័គ្រចិត្តរួមមាគ៌ាជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សមាជិកគណបក្សសង្គ្រោះជាតិ ៣រូបនិងប្រជាពលរដ្ឋ ៤៦នាក់ផ្សេងទៀតស្ម័គ្រចិត្តរួមមាគ៌ាជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ

[កណ្ដាល]៖នាព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្អាង អ្នកឧកញ៉ា លី សាម៉េត ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ដោយមានការទទួល ស្វាគមន៍យ៉ាងយកចិត្តទុកដាក់ពី លោក ញ៉ឹម វណ្ណឌិន អភិបាលស្រុក និងជាប្រធានគណបក្ស ប្រជាជនកម្ពុជាស្រុកស្អាង លោកអភិបាលរងស្រុក មន្ត្រីរបស់គណបក្សប្រជាជនម្ពុជាស្រុក រួមនិងតំណាងក្រុមហ៊ុនមួយចំនួនដែលស្រ ឡាញ់គណបក្សប្រជាជនកម្ពុជា បានចុះមកជួបដើម្បីសួរសុខទុក្ខដល់ប្រជាពលរដ្ឋចំនួន៤៩ នាក់ ដែលមកពីឃុំទឹកវិល ឃុំព្រៃគយ និងឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ដែលពីមុនពួកគាត់ជាសមាជិកនៃគណបក្សសង្គ្រោះជាតិ។

នៅក្នុងឱកាសនោះផងដែរ អ្នកឧកញ៉ា លីសាម៉េត បានមានប្រសាសន៍សំណេះសំ ណាលថា លោកពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលឃើញសមាជិកសមាជិការបស់គណបក្សសង្គ្រោះជាតិដែលភ្ញាក់រលឹក ចូលមករួមរស់ និងដើរតាមមាគ៌ារបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជាប្រមុខ។ ហើយគណបក្ស ប្រជាជនកម្ពុជាបើកទ្វារចំហ ស្វាគមន៍ជានិច្ចមិនថាបងប្អូនមកពីគណបក្សណានោះទេ ឲ្យតែមានបំណងរួមរស់ ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីកសាងជាតិ គណបក្សប្រជាជនកម្ពុជា នឹងគាំទ្រ ១០០% ។ ហើយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតែងតែទុកបងប្អូនប្រជាពលរដ្ឋជាប្រជាពលរដ្ឋរបស់លោកទាំងអស់មិនថាមកពីគណបក្សនយោបាយណានោះទេ។

ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្ដេចតេជោ បានមានប្រសាសន៍សំ ណេះសំណាលក្នុងឱកាសនោះផងដែរថាឯកឧត្តមសប្បាយរីករាយខ្លាំងណាស់ដែលមានឱកាសបម្រើការងារជាជំនួយ ការផ្ទាល់របស់សម្ដេចតេជោ និងកាន់តែរីករាយទៀតនោះនៅពេលដែលឃើញប្រទេសកម្ពុជាមានការរីកចម្រើន ហើយស្មារតីរបស់គណបក្សប្រជាជនកម្ពុជាចង់ឃើញប្រជាជនមានការរួបរួម រួមរស់ សាមគ្គី រឹងមាំជាមួយគ្នា ក្រោមការដឹកនាំដ៏ឧត្តុងឧត្តមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ។

ក្នុងឱកាសដ៏វិសេសវិសាលនោះផងដែរ សមាជិកគណបក្សសង្គ្រោះជាតិចំនួន៣ រូបដែលតំណាងឱ្យសមាជិកគណបក្សសង្គ្រោះជាតិចំនួន ៤៦ នាក់ផ្សេងទៀតរួមមាន :
១ លោក លឿង សារុន អតីតមេឃុំទឹកវិល
២ លោក អ៉ឹម សុខលី អតីតក្រុមប្រឹក្សាឃុំទឹកវិល
៣ លោក ទីង ណាខន អតីតយុវជនស្រុកស្អាង
បានធ្វើការពាក់អាវ និងមួករបស់គណ បក្សប្រជាជនកម្ពុជានៅក្នុងអង្គពិធីនោះផងដែរ ដើម្បីបង្ហាញអំពីការជឿជាក់ ឆន្ទៈមោះមុត ក្នុងការរួមមាគ៌ាជាមួយនឹងគណបក្សប្រជាជនកម្ពុជា។

លោក លឿង សារុន អតីតមេឃុំទឹកវិលដែលពីមុនជាសមាជិករបស់គណបក្សសង្គ្រោះជាតិ បានបង្ហាញនូវអារម្មណ៍ពិតរបស់លោកផងដែរថាមូលហេតុដែគាត់ សម្រេចចិត្តចូលរួមជាមួយគណបក្ស ប្រជាជនគឺដោយសារគាត់ចង់មានឱកាសបម្រើប្រជាជនបន្តទៀត ហើយម្យ៉ាងទៀតក្រោមការដឹកនាំរបស់សម្ដេចតេជោគឺមាន សន្តិភាព មានការរីកចម្រើនទៅមុខជានិច្ច ព្រមទាំងមានការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ហើយរឿងដែលសំខាន់បំផុតដែលលោកចង់បង្ហាញគឺ កត្តាចម្បងដែលលោកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាដោយសារលោកបានឃើញពីសកម្មភាពរបស់ឯកឧត្តម ដួង តារា ដែលជាមន្ត្រីដែលល្អ បម្រើប្រជាពលរដ្ឋពិតប្រាកដ ដោយគ្មានការរើស អើង។ ហើយលោកក៏បានបន្ថែមថាបើសិនជាមានមន្ត្រីល្អៗ យកចិត្តទុកដាក់ប្រជាពលរដ្ឋដូចឯកឧត្តម ដួង តារា គឺពិតជាធ្វើអោយប្រទេសកម្ពុជាយើងមានការរីកចម្រើនខ្លាំង។

នាយចុងនៃកម្មវិធីព្រឹកនេះផងដែរសមាជិកសមាជិកាទាំង ៤៩ រូបក៏បានទទួលនូវអំណោយក្នុងម្នាក់ៗទទួលបាន អង្គរចំនួន ២០គីឡូក្រាម ត្រីខ០១យួរ ទឹកសុទ្ធ០១កេស មី០១កេស ទឹកលាងដៃមួយដប ម៉ាស់មួយប្រអប់ និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ ។

បន្ទាប់ពីអង្គពិធីបានចប់សព្វគ្រប់ ឯកឧត្តមដួង តារា និងអ្នកឧកញ៉ា លី សាម៉េត បានចុះទៅផ្ទះលោក លឿង សារុន ផ្ទាល់ដើម្បីពិនិត្យមើលស្ថានភាពភូមិសាស្រ្តជាក់ស្ដែង ក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់និងផ្ដល់ភាពកក់ក្តៅក្នុងការចូលមកកាន់គណបក្សប្រជាជនកម្ពុជា៕

 

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.