ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

លោករដ្ឋមន្ត្រី វេង សាខុន បាន​បន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានបូកបី (សាធារណៈរដ្ឋប្រជាមានិតចិន-សាធារណៈរដ្ឋកូរ៉េ-ជប៉ុន) លើកទី២១ តាមរយៈប្រព័ន្ធអនឡាញ

លោករដ្ឋមន្ត្រី វេង សាខុន បាន​បន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានបូកបី (សាធារណៈរដ្ឋប្រជាមានិតចិន-សាធារណៈរដ្ឋកូរ៉េ-ជប៉ុន) លើកទី២១ តាមរយៈប្រព័ន្ធអនឡាញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោករដ្ឋមន្ត្រី វេង សាខុន បាន​បន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានបូកបី (សាធារណៈរដ្ឋប្រជាមានិតចិន-សាធារណៈរដ្ឋកូរ៉េ-ជប៉ុន) លើកទី២១ តាមរយៈប្រព័ន្ធអនឡាញ

ភ្នំពេញ៖ នារសៀលថ្ងៃដដែល លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បាន​បន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានបូកបី (សាធារណៈរដ្ឋប្រជាមានិតចិន-សាធារណៈរដ្ឋកូរ៉េ-ជប៉ុន) លើកទី២១ តាមរយៈប្រព័ន្ធអនឡាញ ដែលកិច្ចប្រជុំនេះស្ថិតក្រោមការដឹកនាំដោយ លោកបណ្ឌិត Syahrul Yasin Limpo រដ្ឋមន្ត្រីក្រសួងកសិកម្ម សាធារណរដ្ឋឥណ្ឌូនេស៊ី។

មានមតិចូលរួមក្នុងកិច្ចប្រជុំនារសៀលនេះ លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែង អំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឧត្តមមន្រ្តីអាស៊ានបូកបីទាំងអស់ ជាពិសេសលេខាធិការដ្ឋាន​អាស៊ានដែលបានសម្របសម្រួល និងអនុវត្តកិច្ចសហប្រតិបត្តិការទទួលបានសមិទ្ធិផលគួរឲ្យកត់សម្គាល់ទាក់ទងនឹងវិស័យស្បៀង កសិកម្ម និងព្រៃឈើកាលពីឆ្នាំមុន។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង​សាធារណៈរដ្ឋប្រជាមានិតចិនលើប្រធានបទអនាម័យ និងភូតគាមអនាម័យ លោករដ្ឋមន្ត្រីបានទទួលស្គាល់ និងសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ក្នុងការអនុវត្តការងារអនាម័យ និងភូតគាមអនាម័យ ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្មស្បៀង និងផលិតផលកសិកម្មប្រកមដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំណរគុណចំពោះសាធារណៈរដ្ឋប្រជាមានិតចិន ដែលបានជួយពង្រឹងដល់ការ​តាមដាន ស្រាវជ្រាវ ជំងឺសត្វ និងវិភាគជំងឺសត្វ តាមរយៈវគ្គបណ្តុះបណ្តាល និងការកសាងមន្ទីរពិសោធជូនដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកម្ពុជា។ លោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការ និងការគាំទ្រលើការកសាងសមត្ថភាពទាំងលើការត្រួតពិនិត្យជំងឺសត្វ រុក្ខជាតិ និងសុវត្ថិភាពចំណីអាហារ នឹងបន្តមិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសជាសមាជិកអាស៊ានផងដែរ ដើម្បីជាប្រយោជន៍រួម។

ឆ្លៀតយកឱកាសនេះផងដែរ លោកក៏បានកោតសរសើរដល់ក្រុមប្រឹក្សានៃកិច្ចព្រមព្រៀងអាស៊ានបូកបី ស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់ APTERR និងជាពិសេសប្រទេសដែលជាសមាជិកដែលបានផ្តល់អង្ករជំនួយដល់កម្ពុជាតាំងពីឆ្នាំ២០០៧ ដល់បច្ចុប្បន្នបានសរុបចំនួន ១ ២៤០តោន សម្រាប់យកមកចែកជូនប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់បណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ និងជំងឺកូវីដ-១៩។

លោកបន្ថែមថា កិច្ចសហប្រតិបត្តិការក្នុងតំបន់គឺពិតជាមានសារៈសំខាន់សម្រាប់ក្របខ័ណ្ឌាស៊ានបូកបី ដើម្បីគ្រប់គ្រង និងធានាសន្តិសុខស្បៀងក្នុងអំឡុងពេលគ្រោះមហន្តរាយដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ក៏ដូចជាជំងឺរាតត្បាតកូវីដ-19។ លោកសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងរួមគ្នាពីប្រទេសជាសមាជិកទាំងអស់ នឹងបន្តដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខស្បៀងនៅក្នុងតំបន់។

សូមជម្រាបជូនថា កិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានបូកបីលើកទី២១ បានយកប្រធានបទមួយចំនួនមកពិភាក្សា៖ ទី១. ការផ្លាស់ប្តូរទស្សនៈវិស័យស្តីពីការអភិវឌ្ឍក្នុងតំបន់ និងយន្តការឆ្លើយតបនឹងការរាតត្បាតកូវីដ-១៩ ក្នុងវិស័យស្បៀង កសិកម្ម និងព្រៃឈើ។ ទី២. វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី លើវិស័យស្បៀង កសិកម្ម និងព្រៃឈើ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.