ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ឯកឧត្តមវេ​ងសា​ខុនអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មនិងព្រៃ​​ឈើអាស៊ានលើ​កទី៤៣​តាមរយៈប្រ​ព័ន្ធអ​នឡាញ

ឯកឧត្តមវេ​ងសា​ខុនអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មនិងព្រៃ​​ឈើអាស៊ានលើ​កទី៤៣​តាមរយៈប្រ​ព័ន្ធអ​នឡាញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នាព្រឹកថ្ងៃពុធ ៦រោចខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយឧត្តមមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤៣តាមរយៈប្រព័ន្ធអនឡាញ ដែលកិច្ចប្រជុំដ៏មានសារសំខាន់នេះក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិត Syahrul Yasin Limpo រដ្ឋមន្ត្រីក្រសួងកសិកម្មសាធារណរដ្ឋឥណ្ឌូនេស៊ី។

បន្ទាប់ពីឯកឧត្តមបណ្ឌិត Syahrul Yasin Limpo រដ្ឋមន្ត្រីក្រសួងកសិកម្ម សាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានកិច្ចប្រជុំបានថ្លែងមតិស្វាគមន៍ និងចំណាប់អារម្មណ៍លើវឌ្ឍនភាព និងបញ្ហាប្រឈមលើវិស័យស្បៀង កសិកម្ម និងព្រៃឈើជារួមរួចមក ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន ក៏បានចូលរួមមតិដោយបានវាយតម្លៃខ្ពស់ចំពោះប្រទេសជាសមាជិកអាស៊ានទាំងអស់ ជាពិសេសលេខាធិការដ្ឋានអាស៊ាន ដោយបានរួមគ្នាចេញសេចក្តីថ្លែងការណ៍ឆ្នាំ ២០២០ ក្នុងការឆ្លើយតមទៅនឹងការរាតត្បាតជំងឺកូវីដ១៩ ដើម្បីធានាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ និងអាហារូបត្ថម្ភក្នុង​អាស៊ាន។

ឯកឧត្តមក៏បានបន្ថែមថា យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ១៩លើវិស័យកសិកម្ម ធានាបានសន្តិសុខស្បៀង ការងារនិងប្រាក់ជំណូលនៅជនបទ និងធានាបានម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់ចេញនូវគោលនយោបាយឆ្លើយតបបន្ទាន់ រយៈពេលខ្លី និងវែងដោយផ្តោតជាសំខាន់លើការជំរុញ និងបង្កើនផលិតកម្មក្នុងស្រុក ធានាសន្តិសុខស្បៀងសម្រាប់ប្រជាជនខ្លួន បង្កើនខ្សែច្រវាក់តម្លៃបន្ថែម ការកែច្នៃ វេចខ្ចប់ប្រកបដោយគុណភាព សុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញតាមរយៈការអនុវត្តអភិក្រម “រដ្ឋ-ដៃគូអភិវឌ្ឍន៍-ឯកជន-សហគមន៍”។

សូមជម្រាបជូនថា កិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤៣ ផ្តោតសំខាន់លើប្រធានបទ មានជាអាទិ៍៖
១. ផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ១៩ ដល់វិស័យស្បៀង កសិកម្ម និងព្រៃឈើ និងកិច្ចខិតខំស្តារឡើងវិញ
២. វឌ្ឍនភាពក្នុងការអនុវត្ត​ក្របខ័ណ្ឌគោលនយោបាយទាក់ទងនឹងកិច្ចសហប្រតិបត្តិការអាស៊ីក្នុងវិស័យស្បៀង កសិកម្ម និងព្រៃឈើ
៣. បញ្ជីទំនិញស្បៀង និងកសិកម្មក្នុងក្របខ័ណ្ឌនៃការស្តារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ានពីការរាតត្បាតជំងឺកូវីដ១៩
៤. ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានបូក ៣ លើកទី២១
៥. បញ្ហាផ្សេងៗ ដូចជាការដាក់ឲ្យអនុវត្តគម្រោងការពង្រឹងយន្តការសុខភាពសត្វសម្រាប់ភាពធន់ក្នុងតំបន់អាស៊ាន
៦. កិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចរវាងសហរដ្ឋអាមេរិក និង​អាស៊ាន
៧. កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងក្រុមប្រឹក្សាស្រាវជ្រាវកសិកម្មអន្តរជាតិតែមួយ (ONE CGIAR)
៨. សេចក្តីថ្លែងការរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤៣។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.