ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ==> ជួបជាមួយ គណៈប្រតិភូ CGCC និង GBA Alliance ដឹកនាំដោយ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group, ប្រធានសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង (CGCC) និងជាប្រធានសម្ព័ន្ធសហគ្រិន Guangdong- Hong Kong-Macao Greater Bay Area (GBA Alliance) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាលពិនិត្យទីតាំងអគារ ខុនដូរ (the park way )ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ

លោកឧត្តមសេនីយ៍ត្រី​ សែ​ វុទ្ធី​ មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តស្វាយរៀង​ អញ្ជេីញដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី​ ភារកិច្ច​ និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ​ប្រចាំខែតុលា​ និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ​២០២១

លោកឧត្តមសេនីយ៍ត្រី​ សែ​ វុទ្ធី​ មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តស្វាយរៀង​ អញ្ជេីញដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី​ ភារកិច្ច​ និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ​ប្រចាំខែតុលា​ និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ​២០២១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្វាយរៀង÷លោកឧត្តមសេនីយ៍ត្រី​ សែ​ វុទ្ធី​ មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តស្វាយរៀង​ អញ្ជេីញដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី​ ភារកិច្ច​ និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ​ប្រចាំខែតុលា​ និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ​២០២១។ ​ ក្នុងពិធីនោះដោយមានការអញ្ជេីញចូលរួមពីសំណាក់​ លោក​ លោកស្រី​មេបញ្ជាការ​រង​ លោកនាយសេនាធិការ​ លោកប្រធានមន្ទីរ​ លោកនាយការិយាល័យ​ហិរញ្ញវត្ថុ​ និង​លោកមេបញ្ជាការ​ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨​ ផងដែរ។

ថ្លែង​នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី​ មេបញ្ជាការ​ បានកោតសរសេីដល់នាយទាហាន​ នាយទាហានរងទាំងអស់ដែលខិតខំកន្លងមកទាំងការការពារ​ ថែទាំសុខភាព​ ការធ្វេីអនាម័យ​សម្អាតអង្គភាពដេីម្បីប្រឆាំងនឹងជម្ងឺកូវីដ​-១៩​ ។ លោកមេបញ្ជាការ​ បានជំរុញឱ្យតាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ជាពិសេស​កងរាជអាវុធហត្ថខេត្ត​ ត្រូវបន្តអប់រំ និងផ្សព្វផ្សាយឱ្យបានម៉ឺងម៉ាត់ ជាលក្ខណៈយុទ្ធនាការជាប្រចាំ ក្នុងមូលដ្ឋានរបស់ខ្លួន នូវវិធីសាស្ត្រការធ្វើអនាម័យអោយបានញឹកញាប់ កុំមានការប្រមូលផ្ដុំគ្នា ពេលចេញក្រៅត្រូវពាក់ម៉ាស់អោយបានត្រឹមត្រូវ និងណែនាំដល់សមាជិកក្រុមគ្រួសាររបស់ខ្លួន​ម្នាក់ៗ ឱ្យគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកឧត្តមសេនីយ៍ត្រី​ មេបញ្ជាការ​ ដាក់ទិសដៅបន្ដ៖​ ពង្រឹងការងារគ្រប់គ្រងដឹកនាំបញ្ជា​ និងគ្រប់គ្រងអនុវត្តម៉ឺងម៉ាត់​ ច្បាប់លក្ខន្តិក​ បទវិន័យទូទៅនៃកងយោធពលខេមរភូមិន្ទ​, ជំរុញបន្ថែមការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ, ចូលរួមសហការជាមួយអង្គភាពដែលពាក់ព័ន្ធ,​ ពង្រឹងវេនប្រចាំបញ្ជា​ ប្រចាំការទាំងខេត្ត​ និងតាមបណ្ដាក្រុង-ស្រុក​។ ​

​ ជាចុងក្រោយ​ លោក​ឧត្តមសេនីយ៍​ មេបញ្ជាការ​ ផ្ដាំផ្ញើ​ និងជូនពរដល់នាយទាហាន​ នាយទាហានរងទាំងអស់​ជៀសផុត​ពីជំងឺកូវីដ-១៩ មានសុខភាពល្អ​ មានសុភមង្គលក្នុងគ្រួសារ​ គ្រួសារ​រកស៊ីទទួលទានមានបាន​គ្រប់ៗគ្នា​ ជាពិសេសជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លេីដាក់ឱ្យធ្វេី៕

           

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.