ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនមិត្តភាពកម្ពុជាចិន ទទួលសម្ភារ និងថវិកាពីសប្បុរសជន សម្រាប់ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ នៅខណ្ឌជ្រោយចង្វារ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនមិត្តភាពកម្ពុជាចិន ទទួលសម្ភារ និងថវិកាពីសប្បុរសជន សម្រាប់ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ នៅខណ្ឌជ្រោយចង្វារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា លោក អ៊ុ វុទ្ធទី ស្ថាបនិក និងជាប្រធានកិត្តិយសសមាគមនិស្សិត នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាល បានជួបពិភាក្សាការងារជាមួយលោក LOBIN, CEO Of PE GROUP។

ក្នុងជំនួបនោះ លោក LOBIN បានឯកភាពតាមសំណើររបស់លោកប្រធានកិត្តិយសសមាគម ក្នុងការផ្តល់អាហារូបករណ៍ (បង់ថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅភ្នំពេញ) ជូនសិស្សក្រីក្រដែលមានឆន្ទះខិតខំរៀនសូត្រ ដែលស្នាក់នៅតាមខេត្ត ចំនួន៥នាក់ ជារៀងរាល់ឆ្នាំ ក្រោមកម្មវិធី អាហារូបករណ៍ PE GROUP សម្របសម្រួលដោយសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន។

បន្ទាប់ពីពួកគាត់បានបញ្ចប់សិក្សាថ្នាក់បរិញ្ញាបត្រនៅភ្នំពេញ សមាគមនិស្សិតនឹងខិតខំសម្របសម្រួល ពួកគាត់ទៅបន្តការសិក្សានៅប្រទេសចិន សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។

ជាមួយនេះគ្នាដែរ សមាគមនិស្សិតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំ ពោះលោក LOBIN និងសហការី ដែលបានផ្តល់កិត្តិយសចូលរួមពិធីសំណេះសំណាល ព្រមទាំងបានឧបត្ថម្ភនូវសម្ភារ និងថវិកា ដើម្បីជួយទ្រទ្រង់សកម្មភាពក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនមិត្តភាពកម្ពុជាចិន នៃសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ នៅខណ្ឌជ្រោយចង្វារ ចាប់ពីថ្ងៃទី៣០ តុលា ដល់ថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.