ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

រដ្ឋបាលខណ្ឌព្រែកព្នៅ ជូនដំណឹងដល់ពលរដ្ឋ ឱ្យទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញចាប់ពីថ្ងៃ៣០ ខែតុលា

រដ្ឋបាលខណ្ឌព្រែកព្នៅ ជូនដំណឹងដល់ពលរដ្ឋ ឱ្យទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញចាប់ពីថ្ងៃ៣០ ខែតុលា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្ដារសង្កាត់ទាំង៥ ឱ្យទៅទទួលវ៉ាក់សាំង ដូសទី៣ ឬដូសជំរុញ នៅតាមទីតាំងចំនួន៤កន្លែង ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ក្រោយពីប្រជាពលរដ្ឋ បានធានានូវគម្លាតរយៈពេល៤ខែ គិតចាប់ពីកាលបរិឆ្ឆេទ នៃការចាក់វ៉ាក់សាំងដូសទី២ រួចរាល់ហើយ។

ក្នុងសេចក្ដីជូនដំណឹងរបស់លោក សុខ សម្បត្តិ បញ្ជាក់ថា សម្រាប់ទីតាំងចំនួន៤មណ្ឌល ដែលប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ទាំង៥ ត្រូវអញ្ជើញទៅទទួលវ៉ាក់សាំង ដូសទី៣ ឫដូសជំរុញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ រួមមាន៖ មន្ទីរពេទ្យបង្អែកព្រែកព្នៅ, មណ្ឌលសុខភាពសំរោង, មណ្ឌលសុខភាពពញាពន់ និងមណ្ឌលសុខភាពគោករកា ដោយភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួន ដូចជា ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩, អត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ និងតាមលិខិតអញ្ជើញរបស់អាជ្ញាធរ។

លោក សុខ សម្បត្តិ បង្ហាញទៀតថា ការជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ទាំង៥ នៃរដ្ឋបាលខណ្ឌព្រែកព្នៅ ឱ្យទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះគឺក្នុងគោលដៅដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ និងការចម្លងទៅកាន់គ្រួសារខ្លួនយើង និងចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ពិសេសវីរូសបំប្លែងថ្មីប្រភេទ (Delta) ក្រោមការយកចិត្តទុកដាក់ និងការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រគន្លិះ និងវិធានការប្រកបដោយប្រសិទ្ធភាព និងការខិតខំខ្នះខ្នែងស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.