ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ស្អុយរលួយ​ក្នុង​ប្រលាយទឹក ក្បែរ​ចម្ការ​ប្រេងខ្យល់​ក្រោយ​ភោជនី​ដ្ឋា​ន​នាគទិ​ព្វ​២

ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ស្អុយរលួយ​ក្នុង​ប្រលាយទឹក ក្បែរ​ចម្ការ​ប្រេងខ្យល់​ក្រោយ​ភោជនី​ដ្ឋា​ន​នាគទិ​ព្វ​២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទាយមានជ័យ​៖ នៅវេលា​ម៉ោង​៧​និង​១០​នាទី​យប់ កាល​ពិ​ថ្ងៃ​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត​មាន​ការភ្ញាក់ផ្អើល​ដោយ​គេ​ប្រទះឃើញ​សព​បុរស​ម្នាក់​ស្អុយរលួយ​ក្នុង​ប្រលាយ​ទឹក ក្បែរ​ចម្ការ​ប្រេងខ្យល់​ក្រោយ​ភោជនី​ដ្ឋា​ន​នាគទិ​ព្វ​២​។​

​បើ​តាម​ប្រភព​បាន​ប្រាប់ឲ្យដឹង​ថា គេ​ឃើញ​មាន​ក្មេងៗ​៣​នាក់​បាន​រត់​លេង​នៅ​ជិត​នៅ មិន​បាន​ប៉ុន្មាន​មាន​ក្មេង​ម្នាក់​បាន​រត់​ទៅ​កន្លែងកើតហេតុ​សព​ដេកស្លាប់ គេ​ក៏​ស្រែក​ផ្អើល​មនុស្សម្នា​ជាច្រើន​នាក់ និង​បាន​រាយការណ៍​ទៅកាន់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​កន្លែងកើតហេតុ​ចុះ​អន្តរាគមន៍ និង​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​នេះ ។​

​បើ​តាម​ការសន្និដ្ឋានរ​បស់​សមត្ថកិច្ច​ជំនាញ់​បាន​ប្រាប់ថា ជនរងគ្រោះ មិន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ មាន​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ​មាន​ពាក់​អាវ​បៃតងចាស់​ដៃខ្លី ស្លៀកខោ​កាបូ​យ​ជើងវែង​ពណ៌​ខៀវ និង​គ្មាន​ទ្រព្យសម្បត្តិ​អ្វី​សំខាន់​នៅ​ជាប់​នឹង​ខ្លួន​ដែរ​។​

​ក្រោយពី​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​កោសល្យវិច័យ​រួចរាល់​និង​បាន​សន្និដ្ឋាន​ថា​សព​នេះ​ស្លាប់​ប្រមាណ​ជា​២​ថ្ងៃមុន មូលហេតុ​ដោយសារ​តែ​អត់បាយ និង​ខ្យល់ គ  និង​គ្មាន​ស្នាក​ស្នាម​អ្វី​ពាក់ព័ន្ធ​អំពើរ​ឃាតកម្ម​នោះទេ​។​

​បច្ចុប្បន្ន​សព​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​យក​ទៅ​រក្សាទុក​នៅ​វត្ត​ប្រជា​ធម្ម​ត្រ័យ ដើម្បី​រង់ចាំ​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​សាច់ញាតិ​ផងដែរ ៕
​ដោយ​ចិន្តា​

2014_11_21a

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.