ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ​ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៤ តាមប្រព័ន្ធវីដេអូជាមួយនឹងបណ្ដារមេដឹកនាំអាស៊ានដទៃទៀត។

នៅក្នុងកិច្ចប្រជុំនេះប្រមុខរដ្ឋាភិបាលអាស៊ានបានធ្វើការកត់សម្គាល់ លើឯកសារចំនួន២ ៖

ឯកសារទី១)របាយការណ៍វឌ្ឍនភាពស្ដីអំពីការអនុវត្តការកែសម្រួលការអនុវត្តសេចក្តីប្រកាសចក្ខុវិស័យស្ដីអំពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន

ឯកសារទី២) របាយការណ៍ វឌ្ឍនភាពស្ដីពីការអនុវត្តសេចក្តីប្រកាសរួម ស្ដីពីកិច្ចសហប្រតិបត្តិការអាស៊ាន ជប៉ុន លើចក្ខុវិស័យអាស៊ាន ស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក ។

សូមបញ្ជាក់ថា នៅឆ្នាំនេះជប៉ុនគឺជាដៃគូសន្ទនារបស់អាស៊ាន ៤៨ ឆ្នាំមកហើយ។ ប្រមុខរដ្ឋាភិបាលអាស៊ានក៏បានឯកភាពតាមសំណើរបស់ជប៉ុនឲ្យមានកិច្ចប្រជុំពិសេសនៅប្រទេសជប៉ុនក្នុងឆ្នាំ២០២៣ ដែលជាខួបលើកទី៥០នៃការបង្កើតភាពដៃគូរវាងអាស៊ាន និងជប៉ុន។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៤នេះ សម្ដេចតេជោ ហ៊ុន សែន និងប្រមុខថ្នាក់ដឹកនាំអាស៊ានបានគាំទ្រឱ្យមានកិច្ចប្រជុំនេះនៅប្រទេសជប៉ុន។ ប្រមុខរដ្ឋាភិបាលអាស៊ាន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានផ្ដល់ជំនួយសន្ធឹកសន្ធាប់ ជាពិសេសពាក់ព័ន្ធនឹងការផ្ដល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ដល់ប្រទេសអាស៊ាន និងផ្ដល់វិភាគទាន ៥០លានដុល្លារដល់មជ្ឈមណ្ឌលអាស៊ាន សម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ និងជំងឺកើតថ្មី។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន បានស្វាគមន៍ជំនួយជាកម្ចីពីជប៉ុនចំនួន ២៥០ ពាន់លានដុល្លារ ជាពិសេសតាមរយៈការគាំទ្រនិងការឆ្លើយតបនូវគ្រោះមហន្តរាយពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ។

សូមជម្រាបថា កន្លងទៅនេះប្រមុខរដ្ឋាភិបាលអាស៊ានបានស្វាគមន៍ចំពោះជំនួយឥតសំណងចំនួន ២០០លានដុល្លារដែលជប៉ុនបានប្រកាសជួយដល់បរិក្ខាពេទ្យ និងឧបករណ៍ផ្សេងៗ ព្រមទាំងបានជួយទៅលើផ្នែកបច្ចេកទេសដល់បណ្ដាប្រទេសអាស៊ាន។ ប្រមុខរដ្ឋាភិបាលអាស៊ានក៏បានស្វាគមន៍ស្នើឲ្យជប៉ុនបន្តជួយកសាងសហគមន៍អាស៊ានជាពិសេសការតភ្ជាប់ផែនការមេឆ្នាំ២០២៥  និងជួយសមាហរណកម្មអាស៊ាន សម្រាប់ផែនការគំនិតផ្ដួចផ្ដើមអាស៊ានលើកទី៤ ព្រមទាំងឱ្យជប៉ុនចូលរួមចំណែកក្នុងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ ជាពិសេសនៅតំបន់មេគង្គ ។ លើសពីនេះប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានពេញចិត្តចំពោះវឌ្ឍនភាពកិច្ចសហប្រតិបត្តិការរវាង អាស៊ាន និងជប៉ុនផងដែ ។

សូមគូសបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៤នេះ ប្រមុខរដ្ឋាភិបាលអាស៊ានបានស្នើសុំឲ្យបន្តជំរុញភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ជប៉ុនឲ្យកាន់តែស៊ីជម្រៅ និងរីកចម្រើនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានដូចជា វិស័យឌីជីថល វិស័យសេដ្ឋកិច្ច វប្បធម៌  វិស័យសន្តិសុខ និងវិស័យផ្សេងៗទៀត។

កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុននេះផងដែរ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុនបានប្រកាសថាជប៉ុននឹងបន្តគាំទ្រតួនាទីស្នូលរបស់អាស៊ាន។ និងជាចុងក្រោយប្រមុខរដ្ឋាភិបាលជប៉ុន និងអាស៊ាន បានពិភាក្សាទៅលើបញ្ហាតំបន់ដូចជាសមុទ្រចិនខាងត្បូង មីយាន់ម៉ា និងឧបទ្វីបកូរ៉េជាដើម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.