ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

រឿងមិនពាក់មួកសុវត្ថុ្ថភាព ? សូម៣តែលោកអភិបាលរាជធានីភ្នំពេញ ក៏ចូលបង់ផាកពិន័យ ?ករណីបើកម៉ូតូអត់ពាក់មួកសុវត្ថិភាព ក្នុងពេលចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ

រឿងមិនពាក់មួកសុវត្ថុ្ថភាព ? សូម៣តែលោកអភិបាលរាជធានីភ្នំពេញ ក៏ចូលបង់ផាកពិន័យ ?ករណីបើកម៉ូតូអត់ពាក់មួកសុវត្ថិភាព ក្នុងពេលចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលខ្លួនទៅបង់ផាកពិន័យតាមច្បាប់នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ករណីបើកបរម៉ូតូមិនបានពាក់មួកសុវត្ថិភាពក្នុងពេលលោកដឹកនាំក្រុមមន្ត្រី និងកម្លាំងសមត្ថកិច្ចចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅភូមិសាស្ត្រខណ្ឌដង្កោ ដើម្បីត្រៀមអន្តរាគមន៍ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។ នេះបើតាមការឱ្យដឹងរបស់លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដែលបានថ្លែងប្រាប់បណ្ដាញព័ត៌មាន នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ។

លោក ម៉េត មាសភក្ដី បានឱ្យដឹងថា ដោយសារតែនៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ នៃរាជធានីភ្នំពេញ ប្រឈមនឹងបញ្ហាទឹកជំនន់ លោកអភិបាល ឃួង ស្រេង ក៏បានចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះយ៉ាងសកម្មជារៀងរាល់ថ្ងៃ ប៉ុន្តែដោយសារភូមិសាស្ត្រខ្លះពិបាកធ្វើដំណើរតាមរថយន្ត ទើបលោកអភិបាលរាជធានី ព្រមទាំងក្រុមមន្ត្រីជំនាញ និងកម្លាំងសមត្ថកិច្ច ត្រូវចុះដើរផង និងជិះម៉ូតូផង ដើម្បីពិនិត្យឱ្យបានជាក់ច្បាស់នៅតាមគោលដៅមានជំនន់ទឹកភ្លៀង ក៏ដូចជាគោលដៅដែលអាចប្រឈមនឹងគ្រោះធម្មជាតិនេះផងដែរ។

លោក ម៉េត មាសភក្ដី បានបន្តថា ដោយកាលៈទេសៈខ្លះមិនអាចពាក់មួកសុវត្ថិភាពពិនិត្យឱ្យបានច្បាស់ផង ម្យ៉ាងផ្ដោតតែទៅលើបញ្ហាទឹកជំនន់ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងការដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធច្រើនផ្នែកផងនោះ ទើបលោក ឃួង ស្រេង ខកខានមិនបានពាក់មួកសុវត្ថិភាពក្នុងពេលបើកបរម៉ូតូនោះ ជាហេតុនាំឱ្យមានការរិះគន់ខ្លះ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបន្តទៀតថា បន្ទាប់ពីឃើញនូវការរិះគន់នេះភ្លាម លោកអភិបាល ឃួង ស្រេង ដែលកំពុងមមាញឹកនឹងការត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋផង និងកិច្ចការដ្ឋបាលជាច្រើនទៀតផងនោះ ក៏បានឆ្លៀតទៅទទួលការបង់ផាកពិន័យតែម្ដង ហើយលោកក៏ទទួលស្គាល់ចំពោះមតិរិះគន់ទាំងនោះផងដែរ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.