ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ចំណាយ​គ្រឿងចក្រ​៤​គ្រឿង​និង​ថវិការ​មួយចំនួន ដើម្បី​ស្តារ​កាយ​ស្មៅ​ក្នុង​ស្រះ​(​បា​ពើក​ក្នុង​កសិណ​)​ដែល​មាន​ចំងាយ​២.០០០​ម៉ែត្រ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៧ នេះ លោកជំទាវ ម៉ៅ ម៉ល័យ កែ គឹមយ៉ាន អមដំណើរ​ដោយ អាជ្ញាធរខេត្ត អាជ្ញាធរ​ស្រុក កងរាជអាវុធហត្ថ កងទ័ព នគរបាល ប្រជាពលរដ្ឋ យុវជន យុវនារី និង​សិស្សានុសិស្ស​ជិត ២.០០០ នាក់​បាន​ចូលរួម​បើក​យុទ្ធនាការ​ស្តារ​កាយ​ស្មៅ ក្នុង​ស្រះ​(​បា​ពើក​នៅក្នុង​កសិណ​)​ដែល​មាន​ចំងាយ​២.០០០​ម៉ែត្រ​ស្ថិតក្នុង​ភូមិ​បន្ទាយឆ្មា​ជើង ឃុំ​បន្ទាយឆ្នាជើ​ង ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ។ ក្នុង​យុទ្ធនាកា​របា​ពើក​នោះ​លោក​ទំ​ទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន បាន​មានប្រសាសន៍​ទៅកាន់​ក្រុម​ការងា​រថា ប្រាសាទបន្ទាយឆ្មា​គឺជា​ប្រាសាទ​មួយ​ល្បី​ជាងគេ នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​នេះ បន្ទាប់​ពី​ប្រាសាទ​អង្គរវត្ត ។ ដោយសារ​តែ​ប្រាសាទ​នេះ​ល្បីល្បាញ ហើយ​មាន​ពើក​ព័ទ​នៅ​ជុំវិញ​ប្រាសាទ​ធ្វើឲ្យ​ប្រាសាទ​នេះ ហាក់បីដូចជា​គ្មាន​សោភ័ណភាព​សំរាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឲ្យចូល​មក​ទស្សនា ទើប​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ​ផ្តួចផ្តើម​បា​ពើក​នេះ​ឲ្យអស់​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរណ៍​ឲ្យមក​ទស្សនាប្រ​សាទ​នេះ​ឡើង​វិញ ។​

​លោកជំទាវ ម៉ៅ ម៉ា​ល័យ បាន​បញ្ជាក់ទៀតថា ក្នុង​ការបា​ពើក​ចេញពី​កសិណ​នាពេលនេះ ត្រូវ​ចំណាយ​គ្រឿងចក្រ​របស់​ក្រសួង​២​គ្រឿង របស់លោក សាំង គង់ ១​គ្រឿង និង​របស់​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​១​គ្រឿង និង​ថវិកា និង​ប្រេង​របស់​លោកជំទាវ ម៉ៅ ម៉ា​ល័យ ផ្ទាល​ដែល​បានមកពី​សប្បុរសជន​មួយចំនួនធំ​ចំណាយ​លើក​ម្មករ ។​

​លោកជំទាវ បាន​បញ្ជាកទៀតថា ពើក​នៅ​ខាងជើង​កសិណ​ពុំ​មាន​អ្នក​បា​អស់​រយៈពេល​ជាង​ឆ្នាំ​១០​មកហើយ ធ្វើឲ្យ​ពើកនេះ​កើតឡើង​ក្រាសឃ្មឹក សូម្បី​តែ​អ្នកស្រុក​នៅ​ជិត​នោះ​មិន​អាច​ទាញយក​ទឹក​នៅ​ក្នុង​កសិណ​នេះ មក​ប្រើប្រាស់​បាន​ដែរ ហើយ​ការបា​ពើក​នេះ គ្រឿងចក្រ​និង​កម្មករ ធ្វើ​រហូត​លុះត្រា​ណា​តែ​ពើក​អស់​ពី​ក្នុង​កសិណ​ទើប​បញ្ឈប់​ការងារ​នេះ​តែម្តង ។​

​លោកជំទាវ​បាន​បញ្ជាក់ទៀតថា ក្រោយ​ពី​ការបា​ពើក​នេះ​ចេញ​ឲ្យអស់​ពីក​សិណ​ហើយ ប្រាសាទ​បន្ទាយឆ្មា​និង​ប្រែ​មុខមាត់​ឡើងវិញ​ជា​មិនខានឡើយ ហើយក៏​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​យ៉ាង​ធំធេង​ទៀតផង ព្រោះ​បាន​យក​ទឹក​មក​ប្រើប្រាស់​ហើយ​នៅ​ទីធ្លា​ជុំវិញ​កសិណ​នេះ​អាច​ធ្វើ​ការប្រណាំង​ទូក​បាន​ទៀតផង ។​

​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​បន្ទាយឆ្មា​ជាច្រើន​រយ​នាក់​ដោយ​មើលឃើញ​ទង្វើ​ដ៏​ល្អ​របស់​លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន​បាន​ចំណាយ​ទាំង​កំលាំងកាយ​កំលាំងចិត្ត​និង​ថវិកា​យ៉ាងច្រើន​ជួយ​បា​ពើក​នេះ​ចេញពី​ក​សិណ ធ្វើឲ្យ​ប្រជាពលរដ្ឋ​បាន​ចូលរួម​យ៉ាង​សស្រា​ក់​សស្រាំ​ផងដែរ ហើយ​បាន​សប្បាយ​រីករាយ​និង​ថ្លែង​អំណរ​គុណ​លោក​ជំទាវ​យ៉ាងខ្លាំង ហើយ​ម្នាក់ៗ​បាន​នាំគ្នា​និយាយថា ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ ពើក​ក្នុង​កសិណ​នេះ មិន​ដែល​អស់លោក​ណា​មានចិត្ត​ចេញមុខ​មក​ស្តារ​ពើក​នេះ​សោះ ទើបតែ​លោក​ជំទាវ​ម្នាក់​គត់​ចេញមុខ​មក​បា​ពើក​នេះៗ បាន​ចំ​ជា​វីរៈនារី​ពិតប្រាកដ​ម៉ែន​ប្រជា​ពលរ​រដ្ឋ​បាន​ធ្វើ​ការកោតសរសើរ​គ្រប់គ្នាៗ​មិន​ដាច់​ពី​មាត់ ។ ហើយ​ក្នុង​ពិធី​បា​ពើក​នោះដែរ លោកជំទាវ​បាន​ចេញ​ថវិកា ជាង​៥.០០០​ដុល្លា ក្នុងការ​ទិញ​នំ​បញ្ចុក​និង​បាយ​ទឹក​ជូន​ដល់​អ្នក​ដែល​មក​ចូលរួម​បា​ពើក​នេះ​ហូបចុក​ផងដែរ ៕

 

img-20170106-wa0005 img-20170106-wa0006 img-20170106-wa0003 img-20170106-wa0004

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.