ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងរៀបចំការបណ្តុះបណ្តាលមន្ត្រីបង្គោលមកពីក្រសួង-ស្ថាប័ន ពាក់ព័ន្ធអំពីការប្រើប្រាស់ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ(Port EDI)នៅពេលប្រព័ន្ធនេះត្រូវបានដំឡើងដំណាក់កាលដំបូង

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងរៀបចំការបណ្តុះបណ្តាលមន្ត្រីបង្គោលមកពីក្រសួង-ស្ថាប័ន ពាក់ព័ន្ធអំពីការប្រើប្រាស់ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ(Port EDI)នៅពេលប្រព័ន្ធនេះត្រូវបានដំឡើងដំណាក់កាលដំបូង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងរៀបចំការបណ្តុះបណ្តាលមន្ត្រីបង្គោលមកពីក្រសួង-ស្ថាប័ន ពាក់ព័ន្ធអំពីការប្រើប្រាស់ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ(Port EDI)នៅពេលប្រព័ន្ធនេះត្រូវបានដំឡើងដំណាក់កាលដំបូង
ថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការ ក្រសួង ឯកឧត្ដម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ កិច្ចប្រជុំប្រចាំខែស្ដីពីវឌ្ឍនភាពគម្រោងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ (Port EDI) ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួង ទទួលបន្ទុក តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ តំណាងកំពង់ផែស្វយ័តភ្នំពេញ តំណាងកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ និងតំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីជំនាញ ក្រុមអ្នកបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។
អង្គប្រជុំបានផ្តោតការពិភាក្សាជាសំខាន់លើការកំណត់ពេលវេលាសម្រាប់ការបណ្ដុះបណ្ដាលមន្ត្រីបង្គោលអំពីការប្រើប្រាស់ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ (Port EDI)សម្រាប់មន្ត្រីគយនិងរដ្ឋាករ មន្ត្រីកំពង់ផែនិងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀតមន្រ្តីនៅពេលប្រព័ន្ធនេះត្រូវបានដំឡើងដំណាក់កាល ដំបូង វឌ្ឍនភាពការងារសម្រេចបានទាក់ទងនឹងការអនុវត្តគម្រោង បញ្ហាប្រឈម សំណូមពរ ដំណោះ ស្រាយ និងលើកទិសដៅការងារបន្ត។
ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសំណូមពរឱ្យក្រសួង-ស្ថាប័ន និងភាគីពាក់ ព័ន្ធទាំងអស់បញ្ជូនឈ្មោះមន្ត្រីរបស់ខ្លួនដែលត្រូវចូលរួមការបណ្ដុះបណ្ដាលអំពីការប្រើប្រាស់ប្រព័ន្ធផ្លាស់ ប្ដូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ (Port EDI) មកក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យបានមុន ដំណាច់ខែតុលា ឆ្នាំ២០២១ ដើម្បីក្រសួងមានមូលដ្ឋានក្នុងការត្រៀមរៀបចំការបណ្តុះបណ្តាល និងបន្ថែម ពីលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងសុទិដ្ឋិនិយមចំពោះវឌ្ឍនភាពនៃការអនុវត្តគម្រោងប្រព័ន្ធ ផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ (Port EDI) ដោយបានបន្ថែមថា៖ គម្រោងនេះនឹងបញ្ចប់តាម ផែនការគ្រោងទុក ដោយគ្មានការពន្យារពេល និងជួបប្រទះបញ្ហាអ្វីឡើយ។
សូមជម្រាបជូនថា៖ គណៈកម្មការគ្រប់គ្រងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ(Port EDI) ដែលសមាសភាពចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមសហការជាមួយនឹងនាយកដ្ឋានព័ត៌មានវិទ្យា និង ទំនាក់ទំនងសាធារណ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានខិតខំប្រឹងប្រែងអភិវឌ្ឍប្រព័ន្ធផ្លាស់ ប្ដូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ (Port EDI) នេះឡើង ដើម្បីជួយសម្រួលដល់ការធ្វើបែបបទនាវាចរណ៍ចូល-ចេញ ឆ្លងកាត់មានភាពងាយស្រួល ចំណេញពេលវេលា មានប្រសិទ្ធភាព និងតម្លាភាព ស្របតាមយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០៕
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.