ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់

រថយន្ត​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ចល័ត​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ចុះ មក​ធ្វើ​ឆៀក​នៅ​ខេត្ត​ប៉ៃលិន​រយៈពេល​៣​ថ្ងៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន សហការ​ជាមួយ​មន្ទីរ​សាធារណ ការ និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេក​រថយន្ត (​ឆៀក​) ដែល​ផុត​តំណត់ ការចុះ​នេះ​មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៣​ដល់​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ស្ថិតនៅ​ទល់មុខ​សាលាខេត្ត​ប៉ៃលិន ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​បច្ចេកទេស​ដែល​ប្រតិបត្តិការ​នៅ​ទីនោះ​បាន​ឱ្យដឹងថា រថយន្ត ចល័ត​សម្រាប់​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​របស់​ក្រសួង បាន​ចុះ​ធ្វើ​ឆៀក​ទូទាំង​ប្រទេស សម្រាប់​ខេត្ត​ណា​ដែល​គ្មាន​ទីតាំង​រោង​ឆៀក ហើយ​ការចុះ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​មាន​រយៈពេល​៣ ថ្ងៃ​ដូចគ្នា បើទោះបីជា​មាន​រថយន្ត​មក​ធ្វើ​ឆៀក​ច្រើន​គ្រឿង​យ៉ាងណាក៏ដោយ ។​

​ប្រភព​បន្តទៀតថា សម្រាប់​លក្ខខណ្ឌ​ដែល​ធ្វើ​ឆៀក ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ប័ណ្ណ​សំគាល់​រថយន្ត បើ​រថយន្ត​គ្មាន​ស្លាក​លេខ ត្រូវមាន​ក្រដាស​ព័ន្ធ ។ ការធ្វើ​ឆក​នេះ មិន​មាន​ផាកពិន័យ​អ្វី​ទាំងអស់ បើ​ទោះបី​រថយន្ត​នោះ កន្លងមក​មិន​ធ្លាប់​ចូល​ឆៀក​ក៏ដោយ ពេលនេះ​ត្រូវ​បង់​តាម​តម្លៃ​ក្នុង​តារាង ដែល​ព្យួរ​នៅ​ជិត​ទីតាំង​នោះ ។

​ពលរដ្ឋ​ដែល​ចូល​មក​ធ្វើ​ឆៀក​បាន​និយាយ​ដូចៗ​គ្នា​ថា ពួកគាត់​សម្តែង​នូវ​ការរីករាយ សប្បាយចិត្ត ដោយ​កន្លែង​មក មិន​ដែល​ធ្លាប់​ឃើញ​មាន​ខាង​ក្រសួង​ចុះមក​ធ្វើ​ឆៀក​ដល់​មុខ ផ្ទះ​គាត់​ដូច្នេះ​ទេ ពួកគាត់​ត្រូវ​ចំណាយពេល​ទៅ​ធ្វើ​ឆៀក​នៅឯ​ខេត្ត​បាត់ដំបង នាំឱ្យ​មាន​ការ លំបាក​យ៉ាងខ្លាំង ។ ពួកគាត់​បាន​សំណូមពរ​ដល់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម ឱ្យ​នាំ​យក​រថយន្ត​ចល័ត​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​នេះ ចុះ​មក​ខេត្ត​ប៉ៃលិន ឱ្យបាន​ញឹ ក​ញាប់  ។

​សូមបញ្ជាក់​ថា ក្នុង​រយៈពេល​២​ថ្ងៃនេះ មាន​រថយន្ត​គ្រប់​ប្រភេទ​ចូលមក​ធ្វើ​ឆៀក​កន្លែ ង​នេះ​រាប់រយ​គ្រឿង​ឯណោះ ដោយ​ខ្លះ​ធ្វើ​ឆៀក​រួច និង​ខ្លះទៀត​មិនទាន់​រួចរាល់​នៅ​ឡើយ​ទេ ហើយ​តាម​ការសន្និដ្ឋាន​រយៈពេល​៣​ថ្ងៃនេះ មិន​អាច​ធ្វើ​ឆៀករថយន្ត​អស់​នោះ​ទេ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.