ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញចូលរួមពិធីបុណ្យសព ឧបាសិកា រ័ត្ន ឥន ត្រូវជាមាតាបង្កើតឯកឧត្តម សូ ស៊ីនួន រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ដែលបានទទួលមរណភាព កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ក្នុងជន្មាយុ ៨៤ឆ្នាំ នៅភូមិឬស្សីព្រៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ
ស្វាយរៀង÷នារសៀលថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ និងមានការចូលរួមអមដំណើរពីឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត បានអញ្ជើញចូលរួមពិធីបុណ្យសព ឧបាសិកា រ័ត្ន ឥន ត្រូវជាមាតាបង្កើតឯកឧត្តម សូ ស៊ីនួន រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ដែលបានទទួលមរណភាព កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ក្នុងជន្មាយុ ៨៤ឆ្នាំ នៅភូមិឬស្សីព្រៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ បានសម្តែងនូវការសោកស្តាយ ដោយក្តីស្រណោះ អាឡោះអាល័យ ចំពោះការបាត់បង់ឧបាសិកា រ័ត្ន ឥន ដែលជាការបាត់បង់មាតា មាតាក្មេក ជីដូន ជីដូនទួត ប្រកបដោយព្រហ្មវិហារធម៌ ជ្រាលជ្រៅចំពោះកូន កូនប្រសារ ចៅ និងចៅទួតជាទីស្រឡាញ់។ ឯកឧត្តម និងលោកជំទាវ ព្រមទាំងសហការី សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ឆាប់បានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ បាននាំយកគ្រឿងឧបភោគ បរិភោគ និងបច្ច័យចំនួន ៥.០០០.០០០រៀល សម្រាប់ចូលរួមបុណ្យផងដែរ ៕




