ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296!

ក្រោយ​ព័ត៌មាន​ផ្សាយ​ពី​ការកាប់បំផ្លាញ​ព្រៃឈើ កងរាជអាវុធហត្ថ សហការ​ជាមួយ​មន្ត្រី​អភិរក្ស​ចុះ​ពិនិត្យ​ទីតាំង រីឯ​អាជ្ញាធរ​ខេត្ត​បើក​កិច្ចប្រជុំ​បន្ទាន់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា បន្ទា ប់​ពី​សារព័ត៌មាន ចុះផ្សាយ​អំពី​បញ្ហា​ព្រៃឈើ​នៅក្នុង​ដែន​តំបន់​អភិរក្ស​ជាច្រើន​កន្លែង​ជាប់​នឹ ង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ស្ថិតនៅក្នុង​ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ត្រូវបាន​ជន​ខិលខូច នាំគ្នា​យក​ម៉ាស៊ីន ទៅ​លួច​កាប់​ផ្តួលរំលំ ដើម្បី​យក​ដី​ដាំ​ដំណាំ​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទា ល់​ខ្លួន រហូតមក​ដល់​ព្រឹក​ថ្ងៃទី​០៣ ខែ​មករា នេះ កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង សហការ​ជាមួយនឹង​មន្ត្រី​អភិរក្ស​សត្វព្រៃ តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត​ប៉ៃលិន បាន​ចុះ​ទៅ​ត្រួតពិនិត្យ​កន្លែង​ជាក់ស្តែង ហើយ​រហូត​ដល់​រសៀល​ថ្ងៃទី​០៣ ដដែល នៅ​ក្នុង​សាលាខេត្ត​ប៉ៃលិ ន ឯកឧត្តម កើត សុធា អភិបាលខេត្ត បាន​បើក​កិច្ចប្រជុំ​គណ​:​បញ្ជាការ​ឯកភាព អញ្ជើញ​អ ង្គ​ភាព និង​មន្ទីរ​ពាក់ព័ន្ធ ដើម្បី​ធ្វើ​ការប្រជុំ​បន្ទាន់ ជំរុញ​ការងារ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ និង​រៀបចំ​ផែនការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ក្នុង​គោលបំណង​ស្រាវ ជ្រាវ ទប់ស្កាត់ និង​បង្ក្រាប​ការកាប់បំផ្លាញ​ធនធានធម្មជាតិ ការនាំ​ឈើ​ខុសច្បាប់ បទល្មើស​ព្រៃឈើ​នានា និង​រុករក​រ៉ែ​ខុសច្បាប់ ការពារ​ឱ្យបាន​នូវ​ធនធាន​ធម្មជាតិ ។

​លើសពីនេះ​ត្រូវ​ចាប់​ជន​ប្រព្រឹតិ្ត​បទល្មើស និង​មេខ្លោង​យក​មក​ផ្តន្ទាទោស​តាមច្បាប់ ដែល​ជា​គោលដៅ​មួយ ដើម្បី​កសាង​ទំនុកចិត្ត​ពី​សំណាក់​មតិ​ជាតិ និង​អន្តជាតិ​ឱ្យ​មាន​ជំនឿ​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ។

​ប្រភព​បន្តទៀតថា បន្ទាប់​ពី​កម្លាំង​កងរាជអាវុធហត្ថ ចុះ​ត្រួតពិនិត្យ​ភ្លាមៗ បាន​សង្កេ ត​ឃើញថា ព្រៃឈើ​តំបន់​អភិរក្ស​ពិតជា​ទទួល​រង​នូវ​ការកាប់បំផ្លាញ​យ៉ាង​ដំណំ​ពី​សំណាក់​ជន​ខិលខូច​ប្រាកដ​មែន ហើយ​សមត្ថកិច្ច ក៏ដូចជា​អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​កំពុង​តែ​តាម​ស៊ើបអង្កេត អ្នក​នៅ​ពីក្រោយ​ខ្នង​ទាំងនោះ ។

​បើសិនជា​នៅ​ពេល​ក្រោយ​មាន​នរណា​ម្នាក់​បន្ត​ចូល​ទៅ​ទៅ​កាប់​រាន​ព្រៃ​ខាងលើ​នេះ​បន្ត​ទៀត ពេល​ឃើញ​ទាន់​នឹង​ចាប់​ឃាត់ខ្លួន ដើម្បី​កសាង​សំនុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ។

​ទោះបីជា​យ៉ាងណា​ក៏ដោយ រហូតមកដល់​ពេលនេះ ផ្ទៃ​ដី​ព្រៃឈើ​តំបន់​អភិរក្ស​រាប់សិប​ហិកតា កំពុង​ទទួល​រង​នូវ​ការកាប់បំផ្លាញ​ពី​សំណាក់​ប្រជាពលរដ្ឋ​រស់នៅ​ចំណុចស្លេង ខេត្ត​បាត់ដំបង និង ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។ ហើយ បើ​ចេះតែ​បណ្តែតបណ្តោយ​ឱ្យ​ចូល​ទៅ​កាប់ឆ្ការ​បែបនេះ​បន្តទៀត នៅ​ថ្ងៃក្រោយ​នឹង​ជួប​គ្រោះរាំងស្ងួត ហួត​ហែង ព្រមទាំង​បង្ក​ទៅ​ជា​គ្រោះ​ធម្មជាតិ​ផ្សេងៗ​ជាច្រើន​ថែមទៀត ។

​ប្រជាពលរដ្ឋ​ត្អូញត្អែរថា បន្ទាប់ពី​កាប់​ព្រៃឈើ​អស់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ កាន់តែ​ក្តៅ ខ្លាំង​ឡើងៗ ហើយ​ក៏​នាំ​ឱ្យ​ទឹក​បឹង ស្ទឹង អូរ រីង​ខះ​ស្ទើរតែ​រក​ទឹក​ប្រើប្រាស់​មិន​បាន​នោះឡើយ ។ ពួកគាត់​សំណូមពរ ឱ្យ​ពលរដ្ឋ​មេត្តា​រក្សា​ព្រៃឈើ​នៅតាម​ដី​របស់​ខ្លួន ដោយ​មិន ត្រូវ​បំផ្លាញ​នោះឡើយ ៕

 

img-20170105-wa0006

 img-20170105-wa0011

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.