ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside)

អភិបាលខេត្តកំពង់ចាម​ ចុះពិនិត្យការរៀបចំបេីកវិទ្យាល័យ​ព្រះសីហនុ​ ដេីម្បីឲ្យសិស្សានុសិស្សបានចូលរៀនវិញក្នុងពេលឆាប់ៗនេះ

អភិបាលខេត្តកំពង់ចាម​ ចុះពិនិត្យការរៀបចំបេីកវិទ្យាល័យ​ព្រះសីហនុ​ ដេីម្បីឲ្យសិស្សានុសិស្សបានចូលរៀនវិញក្នុងពេលឆាប់ៗនេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលខេត្តកំពង់ចាម​ ចុះពិនិត្យការរៀបចំបេីកវិទ្យាល័យ​ព្រះសីហនុ​ ដេីម្បីឲ្យសិស្សានុសិស្សបានចូលរៀនវិញក្នុងពេលឆាប់ៗនេះ

ខេត្តកំពង់ចាម៖ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ អមដំណើរដោយ​មន្ត្រី​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ នាព្រឹក​ថ្ងៃទី​១៩​ ខែតុលា​ ឆ្នាំ​២០២១​​នេះ បានអញ្ជេីញ​ចុះពិនិត្យ​ការ​រៀបចំ​បេីកសាលាវិទ្យាល័យព្រះសីហនុ​ ដេីម្បីឲ្យ​សិស្សានុសិស្ស​បាន​ចូលរៀនវិញក្នុងពេលឆាប់ៗនេះ ខណៈ​ក្រុមការងារបានធ្វេីការបាញ់ថ្នាំសម្លាប់មេរោគ​ បន្ទាប់ពី​អ្នកជំងឺកូវីដ​-១៩​ ​កម្រិតស្រាល​ ​ត្រូវបានប្តូរទៅ​សម្រាក​ព្យាបាលនៅឃ្លាំងពាណិជ្ជកម្ម​ ក្នុង​ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម​ ហេីយនោះ​។​

ក្នុងឱកាសនោះឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ជំរុញ​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ធ្វើយ៉ាងណា​ក្នុង​រយៈពេល​៣ថ្ងៃ​ទៀត​ ត្រូវ​រៀបចំ​ដឹក​ជញ្ជូន​គ្រែ​ និង​សម្ភារ​ផ្សេងៗ​ ចេញ​ពី​សាលា​ឲ្យ​អស់​ ជាពិសេស​ត្រូវរៀបចំ​​សំអាត​បរិស្ថាន​ទាំង​ក្នុង​បន្ទប់​ និង​ទីធ្លា​ជុំវិញ​ខាង​ក្រៅ​សាលា​ ​លេីសពីនោះត្រូវ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ឲ្យ​បាន​គ្រប់សព្វទីកន្លែងទៀតផង។

ជាមួយគ្នានោះ​ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ដល់​គណៈគ្រប់គ្រង​សាលា​​ ដេីម្បី​ប្រេីប្រាស់​តាម​តម្រូវការ​ចាំបាច់​ផ្សេងៗ​ ក្នុង​ដំណេីរការ​បេីក​សាលា​រៀន​នេះ​ផងដែរ​។

​គួរ​រំលឹក​ផងដែរ​ថា កន្លងទៅនេះ​រដ្ឋបាលខេត្ត​កំពង់ចាម បានរៀបចំ​ឃ្លាំង​ពាណិជ្ជកម្ម ចំនួន​៣ទីតាំង​ ​សម្រាប់​ធ្វើជា​​មន្ទីរពេទ្យ​ពិនិត្យ​ព្យាបាល​ជំងឺ​កូ​វីដ-​១៩កម្រិត​ស្រាល​ និង​កន្លែង​សម្រាប់​ធ្វើ​ច​ត្រា​ឡី​ស័ក ដោយទីតាំងទី១-​ ឃ្លាំង​ពាណិជ្ជកម្ម​​ ស្ថិត​ក្នុងស្រុក​កំពង់សៀម គឺ​ត្រូវ​បានរៀបចំ​ ជា​មន្ទីរពេទ្យ​សម្រាប់​ពិនិត្យ​​ព្យាបាល​អ្នកជំងឺ​កូ​វីដ-​១៩​កម្រិត​ស្រាលដែល​អាច​ផ្ទុក​អ្នកជំងឺ​បាន​ក្នុង​រង្វង់​ជិត ១០០០​នាក់។ ទីតាំងទី២-​ ​​ឃ្លាំងនៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ចាម ក្នុង​ក្រុង​កំពង់ចាម ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក ដែលអាចដាក់​ប្រជាពលរដ្ឋ​ក្នុង​រង្វង់​ពី ៨០០ទៅ១០០០នាក់។និងទីតាំង​ទី៣-ឃ្លាំង​នៅក្នុង​ស្រុក​កងមាស ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក ដែលអាចដាក់​ប្រជាពលរដ្ឋធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​រង្វង់​ពី៨០០ទៅ១០០០នាក់​ផងដែរ៕

.com/img/a/

.com/img/a/

.com/img/a/

.com/img/a/

.com/img/a/

.com/img/a/

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.