ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋលើកដំបូង

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋលើកដំបូង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋលើកដំបូង

(ខេត្តកំពត)៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត អមដំណើរ​ដោយ​អភិបាលរង​ខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​មួយចំនួន​ក្នុង​ខេត្ត បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ ជាមួយនឹង​ប្រជាពលរដ្ឋ និង​អាជីវករ​ក្នុង​ផ្សារ​សាមគ្គី ស្ថិតក្នុង​សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត​។
​ការចុះ​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​នាពេលនោះ ត្រូវ​ទទួលបាន​ការស្វាគមន៍​ប្រកបដោយ​ទឹកចិត្ត​សប្បាយរីករាយ ពី​សំណាក់​ប្រជាពលរដ្ឋ និង​អាជីវករ​ក្នុង​ផ្សារ​សាមគ្គី​ដោយ​ក្តី​គោរព​ស្រឡាញ់​។ ​ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​បាន​បញ្ជាក់ថា នៅក្នុង​ឱកាស​នៃ​ដំណើរ​ចុះ​ជួប​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​នាឱកាស​នេះ គឺ​គ្រាន់តែ​ជា​ជំហាន​ដំបូង​ដើម្បី​ស្វែងយល់​ពី​សំណូមពរ តម្រូវការ​របស់​អាជីវ​ករ ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​ផ្សារ​សាមគ្គី​ក្រុង​កំពត​តែប៉ុណ្ណោះ ក្នុង​គោលបំណង​ដើម្បី​បានជា​មូលដ្ឋាន​រួម សម្រាប់ធ្វើ​ការដោះស្រាយ​ឱ្យបាន​សម្រេច​នៅពេល​ក្រោយ​បន្តទៀត​។
​ក្នុងឱកាស​នោះដែរ ក្នុងនាម​ជា​ថ្នាក់ដឹកនាំ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក៏បាន​មានប្រសាសន៍​បញ្ជាក់ថា ឯកឧត្តម​ពិតជា​មាន​ក្ដី​រីករាយ​ចំពោះ​កិច្ច​ស្វាគមន៍​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​ទាំងអស់ ក្នុង​ស្មារតី​ភាតរ​ភាពជា​គ្រួសារ​តែមួយ ជាពិសេស​ជាមួយ​គ្រួសារ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តកំពត​ទាំងមូល ដើម្បី​រួមគ្នា​គិត រួមសុខ​រួមទុក្ខ និង​រួមគ្នា​ដោះស្រាយ​បញ្ហា​ការលំបាក បញ្ហា​ប្រឈម សំណូមពរ និង​តម្រូវការ​ផ្សេងៗ ក៏ដូចជា​ការ​ជំ​ហ៊ាន​នៃ​ដំណើរ​កិច្ចអភិវឌ្ឍន៍​មូលដ្ឋាន​ទៅមុខទៀត​ឱ្យបាន​កាន់តែ​រីកចម្រើន​ថែមទៀត សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​នឹងធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​រស់នៅ​ប្រកបដោយ​សុខដុមរមនា​។​
​ពាក់ព័ន្ធ​រាល់​ការ​សំណូមពរ​របស់​អាជីវ​ករ​នាឱកាស​នោះ​រួមមានៈ បញ្ហា​សំណូមពរ​ស្នើ​សុំឱ្យ​អាជីវករ​លក់​ត្រី​ឱ្យមាន​ការលក់ដូរ​ប្រមូល​ផ្ដុំគ្នា​តែមួយ​ក្នុង​ផ្សារ​, បញ្ឈប់​ឱ្យមាន​ការលក់ដូរ​ខាងក្រៅ​ផ្សារ​តាម​ចិញ្ចើមផ្លូវ​, បញ្ហា​ការជួសជុល​ដំបូល​ផ្សារ​, ឯកឧត្តម​អភិបាលខេត្ត​បាន​បញ្ជាក់ថា ឯកឧត្តម និង​អាជ្ញាធរ​ក្រុង និង​បន្ត​ជួបគ្នា​ទៀត​ជាមួយ​អាជីវករ​នៅពេល​ក្រោយ ដើម្បី​ធ្វើយ៉ាងណា​ពិភាក្សាគ្នា​រក​ដំណោះស្រាយ​ទួន​អាជីវករ​ឱ្យបាន​សម្រេច​។​ ​ដោយឡែក​ដោយ​មើលឃើញ​ពី​បញ្ហា​ប្រព័ន្ធ​បង្ហូរទឹក​ក្នុង​ផ្សារ ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​ណែនាំ​ឱ្យ​ប្រធាន​ផ្សារ និង​អាជ្ញាធរ​ក្រុង​កំពត សហការគ្នា​ស្ដារ​ឱ្យបាន​ឆាប់​ជាបន្ទាន់ ដើម្បី​ធានា​ដល់​ភាព​ស្អាត និង​បរិស្ថាន​ល្អ​ក្នុង​ផ្សារ​។
ក្នុងឱកាស​នោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក៏បាន​ស្នើ​ដល់​ប្រធាន​ផ្សារ និង​អាជ្ញាធរ​ក្រុង​កំពត ត្រូវ​ជៀស​ឱ្យបាន​ពី​យក​ភាស៊ី​ទៅលើ​អ្នកលក់ដូរ​តាម​កញ្ច្រែង​តូចតាច និង​ធ្វើការ​ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ​ដែលមាន​មុខរបរ​រត់​ម៉ូតូឌុប​នៅ​ផ្សារ​សា​ម្គី​នេះ​ឱ្យបាន​ជាក់លាក់​ពិតប្រាកដ ដើម្បី​មាន​លក្ខណៈ​ងាយស្រួល​ក្នុងការ​ឧបត្ថម្ភ​ក្នុង​ស្មារតី​វប្បធម៌​ចែករំលែក​ខ្មែរ​ស្រឡាញ់​ខ្មែរ​សម្រាប់​ពួកគាត់ ដែលមាន​ជីវភាព​និង​ការខ្វះខាត​ផងដែរ​៕
អត្ថបទ​ មន្ទីរ​ព័ត៌មាន​ខេត្ត​កំពត

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.