ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

អាជ្ញាធរខណ្ឌដូនពេញបន្តចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បាញ់ទឹកលាងសំអាត និងចុះប្រមូលជនអនាថាយកសំណាក

អាជ្ញាធរខណ្ឌដូនពេញបន្តចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បាញ់ទឹកលាងសំអាត និងចុះប្រមូលជនអនាថាយកសំណាក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អាជ្ញាធរខណ្ឌដូនពេញបន្តចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បាញ់ទឹកលាងសំអាត និងចុះប្រមូលជនអនាថាយកសំណាក

(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចាត់អោយលោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចុះអនុវត្តការងារដូចខាងក្រោម៖
១-ចុះរៀបចំសណ្តាប់ធ្នាប់មហាវិថី ព្រះនរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះមុនីវង្ស តីរវិថី ព្រះស៊ីសុវត្ថិ ផ្លូវលេខ ៩០ ៩២ ៩៦ ៤៧ ១៥ ១០៦ ១០៨ ៩០០ ៩៣ ៧០ ៧២ ៥ ៤៧ ៧៤ ៧៦ ៨០ ៨៦ ផ្លូវជាតិលេខ៥ ផ្លូវបេតុងទី១ ២ ៣ ១៧២ ១៧៤ ១៤៤ ១៤៨ ១៣៦ ១៣៥។
លទ្ធផល៖
– ចាក់សោរកង់រថយន្តទុកនៅនឹងកន្លែងចំនួន ០៤គ្រឿង
– ស្ទូចរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចំនួន ០១គ្រឿង
– ផ្សព្វផ្សាយហាមមិនឱ្យមានការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ។
២-ដាក់កម្លាំងល្បាត និងពួនស្ទាក់តាមគោលដៅឃាត់រថយន្តធុនធំចូលរាធានីភ្នំពេញខុសម៉ោងកំណត់ និងតាមតម្រាយផ្លូវដែលបានហាមឃាត់។
៣-ដាក់បទបញ្ជាឱ្យអធិការដ្ឋាននគរបាលខណ្ឌ បញ្ជាការដ្ឋានខណ្ឌ និងប្រជាការពារខណ្ឌ ដាក់កម្លាំងចុះល្បាត និងដាក់គោលដៅស្ទាក់ចាប់ឃាត់ទុករថយន្ត ម៉ូតូ កែបំពង់សំឡេងខុសលក្ខណៈបច្ចេកទេស ដែលបណ្តាលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងអ្នកធ្វើតាមតម្រាយផ្លូវដែលបានឆ្លងកាត់។
៤-បានដាក់កម្លាំងចូលរួមអនុវត្តច្បាប់ចរាចរណ៍ជើងគោកនៅគោលដៅវិមានឯករាជ្យ។
៥-បន្តដាក់កម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ផ្លូវលេខ៥ ចាប់ពីផ្លូវលេខ១១០ ដល់ផ្លូវលេខ១៥៤ សង្កាត់ផ្សារកណ្ដាលទី១ ប្រជាពលរដ្ឋ និងជាជីវករលក់ដូរ ចូលរួមសហការបានល្អ និងគោរពតាមការណែនាំរបស់អជ្ញាធរ។
៦-ចុះប្រមូលជនអនាថា ចំនួន ២២នាក់ ស្រី០៤នាក់ កូនក្មេង ០៦នាក់ ដើម្បីយកសំណាក់ និងបញ្ជូនទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ជាលទ្ធផលអវិជ្ជមានទាំងអស់៕
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.