ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

អភិបាលខណ្ឌឬស្សីកែវ បដិសេធសំណើ៣ក្រុមហ៊ុន ចំពោះការម្រេចជ្រើសរើស និងប្រគល់កិច្ចសន្យាស្ដីពីការផ្គត់ផ្គង់សម្ភារបរិក្ខារបច្ចេកទេស មិនមែនព័ត៌មានវិទ្យា និងគ្រឿងឧបភោគបរិភោគ

អភិបាលខណ្ឌឬស្សីកែវ បដិសេធសំណើ៣ក្រុមហ៊ុន ចំពោះការម្រេចជ្រើសរើស និងប្រគល់កិច្ចសន្យាស្ដីពីការផ្គត់ផ្គង់សម្ភារបរិក្ខារបច្ចេកទេស មិនមែនព័ត៌មានវិទ្យា និងគ្រឿងឧបភោគបរិភោគ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឬស្សីកែវ បានបដិសេធសំណើក្រុមហ៊ុនចំនួន៣ ចំពោះការម្រេចជ្រើសរើស និងប្រគល់កិច្ចសន្យាស្ដីពីការផ្គត់ផ្គង់សម្ភារសម្អាតអនាម័យ សម្ភារការិយាល័យ សម្ភារ និងបរិក្ខារបច្ចេកទេសមិនមែនព័ត៌មានវិទ្យា សង្ហារឹម សម្ភារ និងបរិក្ខារបច្ចេកទេសពត៌មានវិទ្យា សម្ភារ និងភេសជ្ជៈទទួលភ្ញៀវជាតិ ប្រជុំ សម្ភាររៀបចំពិធីបុណ្យ គ្រឿងឧបភោគបរិភោគឧបត្ថម្ភប្រជាពលរដ្ឋក្រីក្រ ឧបត្ថម្ភអនុសាខាកាកបាទក្រហម និងឧបត្ថម្ភគណៈបញ្ជាការឯកភាពខណ្ឌ ជូនរដ្ឋបាលខណ្ឌឆ្នាំ២០២១។

នេះបើតាមសេចក្ដីជូនដំណឹងផ្លូវការចំនួន៣របស់លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ ដែលភ្នាក់ងារព័ត៌មាន   ទទួលបាននៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ។ ក្រុមហ៊ុនទាំង៣នោះរួមមាន៖ ក្រុមហ៊ុន គ្រីវ៉ា ខនស្ត្រាក់សិន ឯ.ក ក្រុមហ៊ុន សរ ណន់ គ្រុប និងក្រុមហ៊ុន ចាន់ម៉េងសុវណ្ណ ខនស្ត្រាក់សិន។

ក្នុងសេចក្ដីជូនដំណឹងនេះ លោក ឯក ឃុនដឿន បញ្ជាក់ថា ការបដិសេធសំណើក្រុមហ៊ុនចំនួន៣ គឺយោងតាមកំណត់ហេតុបើកសំណើដេញថ្លៃ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ និងកំណត់ហេតុវាយតម្លៃប្រគល់កិច្ចសន្យា ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ របស់គណៈកម្មាធិការលទ្ធកម្មខណ្ឌឫស្សីកែវ។

លោក ឯក ឃុនដឿន បញ្ជាក់ទៀតថា ទី១-ដោយសារមូលហេតុ ក្រុមហ៊ុន គ្រីវ៉ា ខនស្ត្រាក់សិន ឯ.ក មិនបានភ្ជាប់ជាមួយនូវឯកសារភស្តុតាងបង្ហាញពីលក្ខណសម្បត្តិគ្រប់គ្រាន់ និងមិនមានបណ្ណប៉ាតង់ និងវិញ្ញាបនបត្រចុះបញ្ជីអាករលើតម្លៃបន្ថែមតាមតាមកិច្ចលទ្ធកម្មទំនិញ។

ទី២-ក្រុមហ៊ុន សរ ណន់ គ្រុប មិនបានភ្ជាប់ជាមួយនូវឯកសារភស្តុតាងបង្ហាញពីលក្ខណសម្បត្តិគ្រប់គ្រាន់ និងប្រាក់កក់ធានាការដេញថ្លៃ (ជាប្រាក់ដុល្លារ) គ្មានភ្ជាប់អត្រាប្ដូរប្រាក់មកជាមួយ និងទី៣-ក្រុមហ៊ុន ចាន់ម៉េងសុវណ្ណ ខនស្ត្រាក់សិន មិនបានភ្ជាប់ជាមួយនូវឯកសារភស្តុតាងបង្ហាញពីលក្ខណសម្បត្តិគ្រប់គ្រាន់និងតម្លៃសំណើសុំដេញថ្លៃលើសគោលការណ៍ធានាចំណាយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.