ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា

អំណោយសម្ដេច សាយ ឈុំ ត្រូវលោក ជុំ បាយ័នវិបុល នាំយកឧបត្ថម្ភដល់ស្ត្រីកើតជំងឺមហារីក នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ

អំណោយសម្ដេច សាយ ឈុំ ត្រូវលោក ជុំ បាយ័នវិបុល នាំយកឧបត្ថម្ភដល់ស្ត្រីកើតជំងឺមហារីក នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយរាជធានីភ្នំពេញ បានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកាផងដែរ ដើម្បីជួយសម្រួលជីវភាពដល់គ្រួសារស្ត្រីក្រីក្រ វ័យ៤២ឆ្នាំ មានជំងឺមហារីក ឈ្មោះ ប្រាក់ ប៊ុនថុល រស់នៅក្រុម៣-៧-៨ និងក្រុម៩ ភូមិស្ពានខ្ពស់ តាមរយៈលោក ម៉ម ឡេងយ៉ានី ប្រធានក្រុមការងារចុះជួយគណបក្សសង្កាត់គីឡូម៉ែត្រ លេខ៦ និងលោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ និងជាអនុប្រធានក្រុមការងារចុះជួយគណបក្សសង្កាត់គីឡូម៉ែត្រលេខ៦ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

លោក ជុំ បាយ័នវិបុល បានណែនាំដល់ស្ត្រីដែលមានជំងឺមហារីក ឱ្យខិតខំថែទាំសុខភាពឱ្យបានល្អ ប្រសើរតាមរយៈការយកចិត្តទុកដាក់ ក្នុងការផ្លាស់ប្ដូរទំលាប់រៀនរស់តាមបែបគន្លងថ្មី នៃបរិបទកូវីដ-១៩ ពិសេសការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានជាប់ជានិច្ច នៅមុនពេលលោកឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ សម្ភាប្រើប្រាស់ និងថវិកា។

ជាមួយគ្នានេះស្ត្រីឈ្មោះ ប្រាក់ ប៊ុនថុល ដែលមានជំងឺមហារី និងបន្ទាប់ពីទទួលបានការឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកា ដើម្បីដោះស្រាយក្នុងជីវភាពតាមរយៈលោក ជុំ បាយ័នវិបុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមជូនពរផងដែរ ចំពោះសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ។

សូមជម្រាបថា សម្រាប់អំណោយមានជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ដែលបានឧបត្ថម្ភដល់ស្ត្រីកើតជំងឺមហារី មានចំនួន២ឃីត ដោយក្នុង១ឃីត រួមមាន៖ ទឹកផ្លែឈើ១២កំប៉ុង, មី១កេស, នំ១កញ្ចប់, សាប៊ូចំនុះ៣៧០ក្រាម១កញ្ចប់, ស្ករសរ១គីឡូ, សាប៊ូកក់សក់១ដប, សាប៊ូលាងដៃ១ដប, ច្រាសដុះធ្មេញ នឹងថ្នាំដុះធ្មេញ១, ទឹកដោះគោ១កំប៉ុង, ទឹកត្រី និងទឹកសុីអុីវ២ដប, ក្រដាស់ជូតម៉ាត់ ១ដុំ, ម៉ាស១ប្រអប់, ត្រីខ១យួរ និងថវិកា ១សែន៤ម៉ឺនរៀលផងដែរ និង៣សែនរៀលផ្សេងទៀត សម្រាប់ឧបត្ថម្ភជូនដល់យុវជន និងប្រធានអនុសាខា ចំនួន១២នាក់ ដែលជាថវិការបស់លោក ជុំ បាយ័នវិបុល និងលោក ឃុយ ពិសិដ្ឋ សមាជិកក្រុមប្រឹក្សាសង្កាត់ និងប្រធានយុវជនសង្កាត់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.