ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា

ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បញ្ជាឱ្យអ្នកពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបញ្ចប់ការបូមខ្សាច់លើសម៉ោង និងការបូមខ្សាច់ខុសទីតាំងដែលបានកំណត់ជាបន្ទាន់

ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បញ្ជាឱ្យអ្នកពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបញ្ចប់ការបូមខ្សាច់លើសម៉ោង និងការបូមខ្សាច់ខុសទីតាំងដែលបានកំណត់ជាបន្ទាន់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានបញ្ជាឱ្យមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបញ្ចប់ការបូមខ្សាច់លើសម៉ោង និងការបូមខ្សាច់ខុសទីតាំងដែលបានកំណត់ជាបន្ទាន់ ក្រោយពួកគេទាំងនោះបានល្មើសបំពាននឹងសារាចរណែនាំរបស់ក្រសួង និងរដ្ឋបាលខេត្ត ដោយព្រហើនមិនខ្លាចច្បាប់ អាងខ្នងជាដើម។

ការបញ្ជាបែបនេះរបស់លោកបណ្ឌិត ម៉ៅ ភិរុណ បានធ្វើឡើងនៅក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី២៩ អាណត្តិទី៣ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តកណ្ដាល តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting ដោយមានការចូលរួមពីលោកបណ្ឌិត គង់ សោភ័ណ្ឌ អភិបាលខេត្ត, សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត និងបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត មួយចំនួនផងដែរ។

លោកបណ្ឌិតបានគូសបញ្ជាក់ដូច្នេះថា៖ «បន្ទាប់ពីទឹកទន្លេស្រកចុះ ព្រែកអាចបណ្ដាលឱ្យមានការបាក់ច្រាំង ដែលជាកត្តាធម្មជាតិ ក៏ប៉ុន្តែក៏មានកត្តាមួយចំនួន ដែលជាបញ្ហាប្រឈមបណ្ដាលឱ្យមានការបាក់ច្រាំង និងធ្វើឱ្យរំខាន ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ មានដូចជា ការបូមខ្សាច់ខុសទីតាំងដែលបានកំណត់ និងកាបូបហួសម៉ោងដែលច្បាប់បានកំណត់ផងដែរ។ ដូច្នេះអាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ទីររ៉ែ និងថាមពល ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នាបញ្ចប់នូវសកម្មភាពទាំងនេះឱ្យបាន ដើម្បីកាត់បន្ថយនូវការបាក់ច្រាំង និងការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ»។

នៅក្នុងឱកាសនោះ លោកបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរមូលដ្ឋាន ដែលបានខិតខំការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន បានយ៉ាងល្អប្រសើរ ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌកន្លងមកនេះ។

គួរជម្រាបថា ដោយសារតែការបូមខ្សាច់ខុសទីតាំង និងខុសម៉ោងពេលវេលា បូមគ្មានប្រណីគិតតែប្រយោជន៍ផ្ទាល់ខ្លួន បូកផ្សុំនឹងការរួមចំណែកចូលដៃជើងពីមន្ត្រីជំនាញ និងមន្ត្រីមូលដ្ឋាន ទើបការប្រព្រឹត្តិល្មើសនេះអាចទៅរួច ដែលកត្តានេះបណ្ដាលឱ្យមានការបាក់ច្រាំងទន្លេជាហូរហែរ នៅតាមភូមិសាស្ត្រស្រុកជាប់ទន្លេ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ខណៈដែលពលរដ្ឋរស់នៅមានការភ័យខ្លាច៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.