ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា

ក្រោយលោក ម៉ៅ ធនិន ប្រកាសចូលកាន់តំណែងជាអភិបាលខេត្ត, ស្នងការនគរបាលខេត្តកំពត ប្រកាសរៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ

ក្រោយលោក ម៉ៅ ធនិន ប្រកាសចូលកាន់តំណែងជាអភិបាលខេត្ត, ស្នងការនគរបាលខេត្តកំពត ប្រកាសរៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពត)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រកាសនឹងរៀបចំបង្កើតកម្មវិធីចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ តាមបណ្តា ឃុំ សង្កាត់ទាំង៩៣ក្នុងខេត្ត ស្វែងរកបញ្ហាផ្សេងៗ និងដំណោះស្រាយជូនប្រជាពលរដ្ឋ ដើម្បីធានាឱ្យបាននូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាពកាន់ តែមានប្រសិទ្ធភាពខ្ពស់។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះថា «ស្នងការដ្ឋាននគរបាលខេត្តកំពត នឹងរៀបចំបង្កើតនូវកម្មវិធីដើម្បី ចុះជួបបងប្អូនប្រជាពលរដ្ឋតាមបណ្តាឃុំសង្កាត់ទាំង៩៣ ដើម្បីស្វែងរកបញ្ហាផ្សេងៗ និងដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើ អោយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកមេប៉ុស្តទាំងអស់ និងត្រូវមានវត្តមានចូលរួមក្នុងវេទិការនេះ ព្រោះខ្ញុំនឹងចុះធ្វើវេទិការនេះដោយខ្លួនខ្ញុំផ្ទាល់ រួមនិងជំនាញពាក់ពន្ធ័ផ្សេងៗទៀត ក្នុងករណីលោកមេប៉ុស្ត មិនអាចយកបេះដូងពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន របស់អស់លោកបាននោះទេ ស្មើរនឹងគ្មានការគាំទ្រពីប្រជាពលរដ្ឋ អញ្ចឹងដំណោះស្រាយត្រូវយកអ្នកផ្សេងមកជំនួស»។

គួរបញ្ជាក់ដែរថា ការប្រកាសដូចនេះបានលើកឡើងបន្ទាប់ពីលោក ម៉ៅ ធនិន ទើបតែបានឡើងជាអភិបាលខេត្តកំពត នាថ្ងៃទី១៣ ខែតុលា ម្សិលមិញនេះ។ ជាមួយគ្នានោះ លោក ម៉ៅ ធនិន ពេលនៅជាអភិបាលខេត្តពោធិ៍សាត់ តែងតែបានចុះរៀបចំជាវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហានិងក្តីកង្វល់របស់ប្រជាពលរដ្ឋ និងទទួលបានក្តី ស្រលាញ់ពីប្រជាពលរដ្ឋជុំវិញខេត្តពោធិ៍សាត់ជាច្រើនផងដែរ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.