ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា

ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ 

ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី៩ ដែលប្រទេសសិង្ហបុរីធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយនៃបណ្តាប្រទេសជាសមាជិកអាស៊ាន។

តាមរយៈកិច្ចប្រជុំនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះការបាត់បង់អាយុជីវិត និងការរងទុក្ខសោក នៃប្រជាជនរងគ្រោះបណ្តាលមកពីជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយធម្មជាតិនានា ដែលកើតមាននៅក្នុងប្រទេសជាសមាជិកអាស៊ាន ក៏ដូចជានៅក្នុងប្រទេសដទៃទៀត នៅទូទាំងពិភពលោក។

ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងកត់សម្គាល់ដោយក្តីបារម្ភជាខ្លាំងអំពីស្ថានភាពបច្ចុប្បន្ន គឺពោរពេញទៅដោយភាពមិនប្រាកដប្រជា ដោយសារមេរោគកូវីដ-១៩ បានបន្តវិវត្តន៍ និងបំប្លែងខ្លួនថ្មីឥតឈប់ឈរ និងកំពុងឆ្លងរាលដាលយ៉ាងខ្លាំង នៅតាមបណ្តាប្រទេសនានា ក៏ដូចជានៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់នៅចំពោះមុខរដ្ឋមន្ត្រីអាស៊ានថា ដោយឈរលើស្មារតីប្រុងប្រយ័ត្នខ្ពស់ និងការយកចិត្តទុកដាក់ជាចម្បងចំពោះសុខភាពសាធារណៈ និងការជួយសង្រ្គោះអាយុជីវិតប្រជាជន រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលដឹកនាំផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវវិធានការជាច្រើន ដែលមានភាពទន់ភ្លន់ តែម៉ឺងម៉ាត់បន់បែន ទៅតាមសភាពការណ៍ និងទីតាំងភូមិសាស្រ្តជាក់ស្តែង។ វិធានការយុទ្ធសាស្រ្តគន្លឹះ គឺកំណត់យកការចាក់វ៉ាក់សាំងជូនប្រជាជនដោយឥតគិតថ្លៃ និងដោយឈរលើគោលការណ៍ស្មគ្រចិត្ត សំដៅបង្កើតឱ្យមានភាពសុំានៅក្នុងសហគមន៍។

លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការចូលរួមរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយប្រទេសសមាជិកអាស៊ានផងដែរ។ លោកទេសរដ្ឋមន្ត្រី បានថ្លែងថា ឈរលើស្មារតី សាមគ្គីភាព និងភាពជាដៃគូជាមួយអាស៊ាន ក្នុងការផ្តល់ជំនួយមនុស្សធម៌ កម្ពុជាបានបរិច្ចាគថវិកាចំនួន១០ម៉ឺនដុល្លារអាមេរិកតាមរយៈមជ្ឈមណ្ឌលអាហារ និងការ បរិច្ចាគថវិកាដោយផ្ទាល់ចំនួន ២០ម៉ឺនដុល្លារអាមេរិក រួមជាមួយឧបករណ៍វេជ្ជសាស្ត្រ សំខាន់ៗ ដើម្បីគាំទ្រប្រទេសមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺ កូវីដ-១៩។

ដោយឡែកកាកបាទក្រហមកម្ពុជា បានចូលរួមក្នុងបុព្វហេតុនេះដោយបាន បរិច្ចាគថវិកាចំនួន១០ម៉ឺនដុល្លារអាមេរិកដល់សមាគមជាតិកាកបាទក្រហមមីយ៉ាន់ម៉ា។ ជាមួយនេះដែរ រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់ជំនួយមនុស្សធម៌ជាម៉ាស់ឧបករណ៍ ដើម្បីការពារជំងឺកូវីដ១៩ ដល់ប្រទេសវៀតណាម, ឡាវ, មីយ៉ាន់ម៉ា, នេប៉ាល់ និងបង់ក្លាដែសផងដែរ។

លោកទេសរដ្ឋមន្ត្រី បានបង្ហាញការគាំទ្រចំពោះតួនាទីរបស់មជ្ឈមណ្ឌលអាហារ ដែលបំពេញភារកិច្ចជាអ្នកប្រតិបត្តិជួរមុខនៅប្រទេសមីយ៉ាន់ម៉ា និងជួយសម្របសម្រួលលើការផ្តល់ជំនួយមនុស្សធម៌នៅនឹងកន្លែង ដោយផ្តោតលើវិធានការសង្គ្រោះជីវិតមនុស្សបន្ទាន់ និងតួនាទីដ៏សំខាន់របស់អគ្គលេខាធិការអាស៊ាន ក្នុងនាមជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់របស់សហគមន៍ ដែលរងផលប៉ះពាល់នៅប្រទេសមីយ៉ាន់ម៉ា។

លោកទេសរដ្ឋមន្ត្រី ក៏បានអបអរសាទរ និងកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិន និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ដែលបានឯកភាពលើសំណើរបស់ចិន ស្តីពីការបង្កើតមជ្ឈមណ្ឌលអាស៊ាន-ចិន សម្រាប់កិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងគ្រោះអាសន្ននៅខេត្តក្វាងស៊ី។

លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានគាំទ្រចំពោះការអនុម័តលើសំណើរបស់ចិន ហើយសង្ឃឹមថា កិច្ចប្រតិបត្តិការរបស់មជ្ឈមណ្ឌលអាស៊ាន-ចិន នឹងផ្តល់នូវលទ្ធផលដល់ការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ ព្រមទាំងធានាដល់ការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងលើកកម្ពស់សមត្ថភាពគ្រប់គ្រងគ្រោះអាសន្នរវាងប្រទេសក្នុងតំបន់ អាស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.