ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

កាកបាទក្រហមកម្ពុជា ប្រគល់សម្ភារសម្រាប់ប្រើប្រាស់ទប់ស្កាត់ និងឆ្លើយតបជំងឺកូវីដ១៩ ជូនដល់សាខាកាកបាទក្រហមកម្ពុជាចំនួន៧

កាកបាទក្រហមកម្ពុជា ប្រគល់សម្ភារសម្រាប់ប្រើប្រាស់ទប់ស្កាត់ និងឆ្លើយតបជំងឺកូវីដ១៩ ជូនដល់សាខាកាកបាទក្រហមកម្ពុជាចំនួន៧

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់អាកុល ៤២០លីត្រ, ជែលចំនួន ២៤០កេស (ក្នុងមួយកេស១២ដប) និងជែលចំនួន ៧០កេស (ក្នុងមួយកេសមាន៦ថង់) ជូនដល់សាខាកាកបាទក្រហមកម្ពុជាចំនួន៧ រួមមាន ខេត្ដបន្ទាយមានជ័យ, ត្បូងឃ្មុំ, សៀមរាប, បាត់ដំបង, បៃលិន, កោះកុង និងខេត្ដកំពង់ឆ្នាំង ដោយក្នុងខេត្ដនីមួយៗទទួលបាន អាកុល ៦០លីត្រ និងជែល ៥០កេស។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងក្រោមវត្ដមាន លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្ដទៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹក ជាពិសេសការថ្លែងអំណរគុណ និងកោតសរសើរចំពោះសាខាទាំងអស់ ដែលបានពុះពារជំន្នះគ្រប់ភារកិច្ចការងារ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមការពារ ទប់ស្កាត់ការចម្លងមេរោគកូវីដ១៩។

លោកស្រី ពុំ ចន្ទីនី បានគូសបញ្ជាក់ថា កន្លងមកស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក៏បានផ្ដល់ជូននូវឧបរណ៍សម្ភារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ ជូនដល់សាខាកាកបាទក្រហមកម្ពុជា ទូទាំង២៥ រាជធានី-ខេត្ដ ហើយនឹងបន្ដផ្ដល់ជូនជាបន្ដបន្ទាប់ទៀតទៅតាមតម្រូវការចាំបាច់។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក៏បានជូនពរដល់សាខាកាកបាទក្រហមកម្ពុជាទូទាំងប្រទេស សូមមានសុខភាពល្អរឹងមាំ មានសុវត្ថិភាព និងចៀសឆ្ងាយពីជំងឺនានា ពិសេសការបន្ដរួមទទួលខុសត្រូវ ទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ និងបន្តបេសកកម្មការងារមនុស្សធម៌ គ្រប់សកម្មភាពទាំងអស់ គ្រប់កាលៈទេសៈ និងទីកន្លែង ជួយសង្ក្រោះដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុត។

ជាមួយគ្នានោះ តំណាងសាខាកាកបាទក្រហមកម្ពុជាទាំង៧សាខា ដែលអញ្ជើញមកទទួលអាកុល និងជែល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់សម្ភារដ៏មានសារៈសំខាន់នេះជាបន្ដបន្ទាប់ ដើម្បីប្រើប្រាស់ក្នុងការងារ ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ និងតម្រូវការចាំបាច់ផ្សេងៗទៀត៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.