ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

លោក ហ៊ុន ម៉ានី៖ ដើម្បីមុខមាត់ និងផលប្រយោជន៍ប្រទេសជាតិ យើងត្រូវត្រៀមរួមគ្នាដោយមោទនៈ ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនានា ក៏ដូចជាការធ្វើជាម្ចាស់ផ្ទះលើកដំបូង ការប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣

លោក ហ៊ុន ម៉ានី៖ ដើម្បីមុខមាត់ និងផលប្រយោជន៍ប្រទេសជាតិ យើងត្រូវត្រៀមរួមគ្នាដោយមោទនៈ ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនានា ក៏ដូចជាការធ្វើជាម្ចាស់ផ្ទះលើកដំបូង ការប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានលើកឡើងថា ដើម្បីមុខមាត់ និងផលប្រយោជន៍ប្រទេសជាតិ យើងត្រូវត្រៀមរួមគ្នាដោយមោទនៈ ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនានា ក៏ដូចជាការធ្វើជាម្ចាស់ផ្ទះលើកដំបូង ការប្រកួតកីឡា SEA Games លើកទី ៣២ នៅក្នុងឆ្នាំ២០២៣។

តាមរយៈបណ្តាញព័ត៌មាន Facebook លោក ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អរគុណសន្តិភាព ! ក្នុងនាមជាយុវជនខ្មែរមួយរូប ខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់រូប ដែលតែងតែផ្តល់ភាពជាគំរូដឹកនាំក្នុងការតម្កល់ប្រយោជន៍ជាតិជាចម្បង តាមរយៈបេសកកម្មនៃការរំដោះជាតិ ការស្តារ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ក៏ដូចជាការលើកស្ទួយកិត្យានុភាពជាតិ ដោយស្មើរមុខ ស្មើរមាត់នៅលើឆាកអន្តរជាតិជាបន្តបន្ទាប់។ អរគុណដល់ថ្នាក់ដឹកនាំ ដែលតែងតែផ្តល់ឱកាសដល់យុវជន ដើម្បីចូលរួមរៀបចំអនុវត្តការងារនានា ក្នុងគោលបំណងបណ្តុះបណ្តាល អប់រំ និងដើម្បីឲ្យយុវជនបានបទពិសោធន៍ ការងារជាក់ស្តែងក្នុងការអនុវត្ត និងការដឹកនាំ»។

បើតាមលោក ហ៊ុន ម៉ានី, មូលដ្ឋាននៃភាពជាគំរូ និងការផ្តល់ឱកាសទាំងនេះ បានផ្តល់បទពិសោធន៍ជោគជ័យ និងឱកាសរៀនសូត្រពីចំណុចខ្វះខាតនាពេលកន្លងមក ដែលមិនត្រឹមតែផ្តល់ឲ្យយុវជនបង្កើនចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែបណ្តុះបាននូវស្មារតីមោទនៈ និងឆន្ទៈស្នេហាជាតិ ហើយចូលរួមអនុវត្តគ្រប់កិច្ចការទាំងអស់ ដោយតម្កល់ប្រយោជន៍ជាតិជាធំ។

«ផ្អែកលើមូលដ្ឋាននេះ ខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរត្រៀមរួមគ្នា ចូលរួមអបអរសាទរ និងគំាទ្រដោយស្មារតីមោទនៈ ចំពោះកិច្ចប្រជុំនានាដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងនោះ ក្នុងឆ្នាំនេះ ដូចជាកិច្ចប្រជុំកំពូល អាស៊ី អឺរ៉ុប លើកទី ១៣ (ASEM13) ដោយអមជាមួយកិច្ចប្រជុំធំៗជាច្រើនដូចជា កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី អឺរ៉ុប លើកទី១១ (ASEP11) ជាដើម បន្ថែមពីលើនោះ នៅឆ្នាំក្រោយ កម្ពុជា ក៏នឹងក្លាយជាប្រធានអាស៊ាន ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល អាស៊ាន (ASEAN) ហើយជាពិសេសឆ្ពោះទៅឆ្នាំ២០២៣ គឺ កម្ពុជានឹងទទួលជាម្ចាស់ផ្ទះនៃការប្រកួតកីឡា SEA Games លើកទី៣២ ផងដែរ។ យើងត្រូវរួមគ្នា ចូលរួមទាំងអស់គ្នានោះ យើងនឹងសម្រេចជោគជ័យប្រកបដោយមោទនៈ»។ នេះជាការបញ្ជាក់បន្ថែម របស់លោក ហ៊ុន ម៉ានី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.