ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង...

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ចាត់អោយតំណាងអញ្ជេីញបូជាទៀន​ ធូប​ ផ្កាភ្ញី​ ថ្វាយព្រះរតនត្រ័យ​ និងនាំយកទេយ្យវត្ថុរបស់កាកបាទក្រហមកម្ពុជា​ ប្រគេនព្រះទេពរង្សី​ ខាត់​ យស​ រាជាគណៈថ្នាក់កិត្តិយស​ ទីប្រឹក្សាសម្តេចព្រះមហាសង្ឃរាជ​

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ចាត់អោយតំណាងអញ្ជេីញបូជាទៀន​ ធូប​ ផ្កាភ្ញី​ ថ្វាយព្រះរតនត្រ័យ​ និងនាំយកទេយ្យវត្ថុរបស់កាកបាទក្រហមកម្ពុជា​ ប្រគេនព្រះទេពរង្សី​ ខាត់​ យស​ រាជាគណៈថ្នាក់កិត្តិយស​ ទីប្រឹក្សាសម្តេចព្រះមហាសង្ឃរាជ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ចាត់អោយតំណាងអញ្ជេីញបូជាទៀន​ ធូប​ ផ្កាភ្ញី​ ថ្វាយព្រះរតនត្រ័យ​ និងនាំយកទេយ្យវត្ថុរបស់កាកបាទក្រហមកម្ពុជា​ ប្រគេនព្រះទេពរង្សី​ ខាត់​ យស​ រាជាគណៈថ្នាក់កិត្តិយស​ ទីប្រឹក្សាសម្តេចព្រះមហាសង្ឃរាជ​

ខេត្តតាកែវ ៖ នៅថ្ងៃពុធ ទី ១៣​ ខែតុលា ឆ្នាំ២០២១នេះ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ លោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងសហការី​ រួមជាមួយ​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តតាកែវ​ អញ្ជេីញបូជាទៀន​ ធូប​ ផ្កាភ្ញី​ ថ្វាយព្រះរតនត្រ័យ​ និងនាំយកទេយ្យវត្ថុរបស់កាកបាទក្រហមកម្ពុជា​ ប្រគេនព្រះទេពរង្សី​ ខាត់​ យស​ រាជាគណៈថ្នាក់កិត្តិយស​ ទីប្រឹក្សាសម្តេចព្រះមហាសង្ឃរាជ​ និងជាព្រះគ្រូអនុគណស្រុកទ្រាំង​ និងព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តភ្នំខ្លែង ដែល​ស្ថិតនៅភូមិភ្នំខ្លែង​ ឃុំព្រៃស្លឹក​ ស្រុកទ្រាំង​ ខេត្តតាកែវ​។

ដោយអំណាចបុណ្យនាពេលនេះ​ ព្រះទេពរង្សី​ ខាត់​ យស​ បានឧទ្ទិសមហាកុសលផលបុណ្យ ជូនចំពោះបុព្វការីជន ញាតិកាទាំង៧សន្តាន ជាពិសេសឧទ្ទិសមហាកុសលជូនចំពោះវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង​ និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន និងឧទ្ទិសមហាកុសលចំពោះវិញ្ញាណក្ខន្ធ​ លោកតាមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន​ ព្រមទាំងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់លោកទាំងនោះបានទទួលយកមនុញ្ញផល និងងាកក្រោយឱ្យពរជ័យជូនដល់សម្តេចទាំងទ្វេ និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសឱ្យជួបតែសេចក្តីសុខ​ សេចក្តីចម្រេីន​ រស់នៅក្រោមម្លប់នៃសន្តិភាព​ ស្ថិរភាព​ និងការអភិវឌ្ឍតរៀងទៅ។ 

សូមបញ្ជាក់ថា​ ទេយ្យវត្ថុប្រគេនវត្តភ្នំខ្លែងរួមមាន​ ៖​ អង្ករ ២តោន, មី ១០កេស, ត្រីខ ៥កេស, ទឹកក្រូច ១០កេស, ទឹកផ្លែឈើ ៥កេស, មៀនកំប៉ុង ២កេស, ទឹកបរិសុទ្ធ ២០កេស, ទឹកដោះគោខាប់ ២កេស, អូវ៉ាន់ទីន ២កេស, តែ ៥គីឡូក្រាម, ស្ករស ២៥គីឡូក្រាម, ត្រីងៀត ១០គីឡូក្រាម, សាចក្រក ១០គីឡូក្រាម, ជែល ៣កេស, ម៉ាស់ ១កេស និងបច្ច័យ ១០លានរៀល។ ប្រគេនព្រះសង្ឃ ១៥អង្គ ក្នុង ១អង្គៗ សាដក១ និងបច្ច័យមួយចំនួន៕

         

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.