ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង...

សំដីពេជ្រសម្តេចតេជោ ហ៊ុន សែន ៖ បើចេះត្រូវធ្វើចេះឱយគេកោត តែបើឆោតត្រូវឆោតឱយគេអាណិត

សំដីពេជ្រសម្តេចតេជោ ហ៊ុន សែន ៖ បើចេះត្រូវធ្វើចេះឱយគេកោត តែបើឆោតត្រូវឆោតឱយគេអាណិត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សំដីពេជ្រសម្តេចតេជោ ហ៊ុន សែន ៖ បើចេះត្រូវធ្វើចេះឱយគេកោត តែបើឆោតត្រូវឆោតឱយគេអាណិត

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចូលទៅ comment នៅក្នុងហ្វេសបុករបស់លោក ចិត្រា ដែលជាម្ចាស់គណនី “ចិត្រា អង្គុល្លីមារ កែវ” ដោយបានអរគុណដល់លោកចិត្រាដែលបានជួយពន្យល់ដល់បងប្អូនដែលមានសញ្ជាតិ២ឬច្រើន គឺនៅតែមានលទ្ធភាពជួយជាតិនិងប្រជាជនកម្ពុជាតទៅទៀតបើទោះបីជារដ្ឋធម្មនុញ្ញត្រូវបានធ្វើវិសោធនកម្មហើយក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានបន្តបញ្ជាក់តាមរយៈ Comment នៅរាត្រីថ្ងៃទី១៣ ខែតុលនេះទៀតថា «មនុស្សតែ៤នាក់ប៉ុណ្ណោះដែលជាប់បំរាមក្រោយរដ្ឋធម្មនុញធ្វើវិសោធនកម្ម។ បំរាមសម្រាប់មនុស្ស៤នាក់នេះគឺសំដៅធានាថាពួកគាត់មានការស្មោះត្រង់ចំពោះជាតិមិនរត់ចោលប្រជាជន ព្រមទាំងបញ្ចៀសការជ្រៀតជ្រែកពីបរទេសតាមរយៈសញ្ជាតិ។ ខ្ញុំកំពុងតែចង់ពន្យល់បងប្អូនដែលមានសញ្ជាតិ២ឬច្រើនផង បែរជាមានគេយកសំណើររបស់ខ្ញុំទៅផ្សាយឱយទៀតប្រៀបដូចដើររកអុសប្រទះឈើងាប់ទៅចុះ»។ ជាមួយគ្នានោះសម្តេចតេជោបានលើកឡើងនូវសុភាសិតខ្មែរមួយថា «បើចេះត្រូវធ្វើចេះឱយគេកោត តែបើឆោតត្រូវឆោតឱយគេអាណិត»។

ការឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុង Comment របស់ម្ចាស់គណនីហ្វេសបុកឈ្មោះ “ចិត្រា អង្គុល្លីមារ កែវ” ដោយលោកចិត្រា បាននិយាយថា លោក សម រង្ស៉ី បានចូលទៅលួចយកការសរសេររបស់សម្តេចតេជោ ឆ្លើយតបក្នុងហ្វេសបុករបស់លោកចិត្រា រួចយកទៅផុសក្នុងហ្វេសបុករបស់ខ្លួន (សម រង្សី) ពាក់ព័ន្ធការពន្យល់របស់សម្តេចតេជោអំពីដំណើរការនៃវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដែលកំណត់អំពីសញ្ញាតិតែមួយសម្រាប់ថ្នាក់ដឹកនាំក្នុងឋានៈនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

លោក ចិត្រា បានបង្ហោះក្នុងហ្វេសបុករបស់គាត់ថា «លោកប្រធានបានចូលមកលួចយកសំណេរសម្ដេចពូដែលសរសេរនៅក្នុង ហ្វេសបុកខ្ញុំ ទៅផូសក្នុងផេកគាត់ ហើយបាននិយាយថាជាសំណេរសម្ដេចពូ សរសេរក្នុងផេករបស់សម្តេចពូ អញ្ចឹងលោកប៉ាធានចង់ចោទថាហ្វេសបុករបស់ខ្ញុំជាហ្វេសបុករបស់សម្ដេចពូឬអី? លោកប៉ាធានចង់ធ្វើបាបខ្ញុំហើយតើទាន»។កន្លងមកសម្តេចតេជោ ក៏ធ្លាប់បានលើកឡើងដែរថា «រដ្ឋធម្មនុញក្រោយធ្វើវិសោធនកម្មនៅបានរក្សាទ្វារចំហរសម្រាប់បងប្អូនដែលមានសញ្ជាតិ២ឬច្រើនមកធ្វើការងារ ក្រៅពីតំណែងទាំង៤ខាងលើ ដូចនេះបងប្អូនដែលមានសញ្ជាតិច្រើនគ្មានអ្វីត្រូវខាតបង់នោះឡើយ លើកលែងតែបុគ្គលដែលប្រាថ្នាកាន់តំណែងកំពូលទាំង៤ ពិសេសតំណែងជានាយករដ្ឋមន្ត្រីដែលគេចង់បានជាង ២០ឆ្នាំមកហើយ តែគេមិនអាចទទួលបានដោយសារក្បាច់ទាត់គេបាក់ជើងខ្លួនឯងនាពេលកន្លងមក ពិសេសប្រើក្បាច់ពិសេសចុងក្រោយនេះគឺក្បាច់ Good bye prime minister!»៕

  

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.