ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង...

ប្រជាពលរដ្ឋនៅភ្នំពេញ ប្រមាណ១០ម៉ឺននាក់ទៀត ដែលមិនទាន់ទៅយកបណ្ណចាក់វ៉ាក់សាំង សូមអញ្ជើញទៅយកនៅតាមទីតាំងចែកបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ នៅមូលដ្ឋានខណ្ឌចំនួន៦

ប្រជាពលរដ្ឋនៅភ្នំពេញ ប្រមាណ១០ម៉ឺននាក់ទៀត ដែលមិនទាន់ទៅយកបណ្ណចាក់វ៉ាក់សាំង សូមអញ្ជើញទៅយកនៅតាមទីតាំងចែកបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ នៅមូលដ្ឋានខណ្ឌចំនួន៦

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ក្រសួងការពារជាតិ ធ្លាប់បានជូនដំណឹងស្តីពី ការកំណត់ទីតាំងចែកបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋដោយឥតបង់ប្រាក់ នៅក្នុងមូលដ្ឋានចំនួន៦ខណ្ឌ ក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែគិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ សម្រាប់រាជធានីភ្នំពេញ មានប្រជាពលរដ្ឋប្រមាណ១០ម៉ឺននាក់ទៀត ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប៉ុន្តែពួកគាត់មិនទាន់បានទៅទទួលយកបណ្ណចាក់វ៉ាក់សាំងនៅឡើយទេ។

ជុំវិញបញ្ហានេះទាំងសាលារាជធានីភ្នំពេញ និងអនុគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំង ក្រសួងការពារជាតិ តាមរយៈបណ្តាញព័ត៌មាន  សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានទៅទទួលយកបណ្ណ ចាក់វ៉ាក់សាំងនោះ សូមអញ្ជើញទៅទទួលយកនៅតាមទីតាំងក្នុងមូលដ្ឋានខណ្ឌចំនួន៦ ដូចដែលក្រសួងការពារជាតិបានជូនដំណឹងនោះ។

កាលពីពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំស្តីពីការបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ឬបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងន័យនេះ ដើម្បីបង្កើនប្រសិទ្ធភាពឱ្យកាន់តែប្រសើរឡើងនូវការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ សំដៅបង្កើតឱ្យបាន «ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយទប់ទល់ នឹងជំងឺរាតត្បាតសកលកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទ Delta ក៏ដូចជាដើម្បីត្រៀមលក្ខណៈសម្រាប់ការរស់នៅជាមួយជំងឺកូវីដ១៩ តាមគន្លងថ្មី ឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗខាងមុខនេះ។

រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង អាជីវករ វិស័យឯកជន និងសាធារណជនទាំងអស់ ត្រូវមានកាតព្វកិច្ចបង្ហាញបចាក់វ៉ាក់សាំងកូវីដ-១៩ ឬ បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬ លិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា

រដ្ឋបាលសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយសារតែមានសេចក្តីជូនដំណឹងខាងលើនេះ ដូច្នេះបងប្អូនដែលមិនទាន់ទៅទទួលយកបណ្ណចាក់វ៉ាក់សាំងនោះ អាចមានបញ្ហានៅពេលធ្វើដំណើរទៅកាន់ទីតាំងខាងលើ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់អនុគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំង ក្រសួងការពារជាតិ ដែលបង្ហាញទីតាំង និងលេខទំនាក់ទំនងសម្រាប់ការទទួលយកបណ្ណចាក់វ៉ាក់សាំង៖

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.