ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អនុប្រធាន បេសកកម្ម នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ថ្លែងនូវការកោតសសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដោយបានចាត់ទុកការផ្តល់វ៉ាក់សំាងប្រឆំាងកូវីដ-១៩ នៅកម្ពុជា លំដាប់លេខ​ ២​ នៅក្នុងអាស៊ាន

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អនុប្រធាន បេសកកម្ម នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ថ្លែងនូវការកោតសសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដោយបានចាត់ទុកការផ្តល់វ៉ាក់សំាងប្រឆំាងកូវីដ-១៩ នៅកម្ពុជា លំដាប់លេខ​ ២​ នៅក្នុងអាស៊ាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អនុប្រធាន បេសកកម្ម នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ថ្លែងនូវការកោតសសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដោយបានចាត់ទុកការផ្តល់វ៉ាក់សំាងប្រឆំាងកូវីដ-១៩ នៅកម្ពុជា លំដាប់លេខ​ ២​ នៅក្នុងអាស៊ាន

នៅក្នុងជំនួបពិភាក្សាដំបូងរវាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាមួយឯកឧត្តម Andreas Zurbrugg អនុប្រធានបេសកកម្មថ្មី នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃច័ន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ នាទីស្តីការក្រសួង ឯកឧត្តមអនុប្រធានបេសកកម្មរូបនេះ បានចាប់អារម្មណ៍ទៅលើការចាក់វ៉ាក់សាំងការពារកូវី-១៩ នៅកម្ពុជា ថា ការផ្តល់វ៉ាក់សំាងប្រឆំាងកូវីដ-១៩ កន្លងមកបានល្អ ហើយស្ទើរតែជាប្រទេសឈានមុខគេនៅក្នុងអាស៊ាន បាននឹងកំពុងល្បីបំផុតនៅក្នុងពិភពលោក ។

ឯកឧត្តម Andreas Zurbrugg បានជំរាបជូនលោកជំទាវឧបនាយករដ្ឋមន្ត្រីទៀតថា៖ ឯកឧត្តម បានមកដល់កម្ពុជា រយៈពេល៣ខែមកហើយ ហើយមានការចាប់អារម្មណ៍ខ្លាំងលើការរីកចំរើនរបស់កម្ពុជាលើគ្រប់វិស័យ ។ បេសកកម្មរបស់ឯកឧត្តម គឺក្នុងនាមអ្នកជួយសម្របសម្រួលសហប្រតិបត្តការណ៍ជាមួយកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលីតាមរយៈស្ថានទូត ពិសេសក្នុងពេលកម្ពុជាកំពុងត្រៀមលក្ខណៈសម្បត្តិរៀបចំកិច្ចប្រជុំសំខាន់ៗកំរិតពិភពលោកជាច្រើននៅចុងឆ្នាំ២០២១ និងឆ្នាំ២០២២ ដូចជាការ ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ី អឺរ៉ុប និងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំអាស៊ានជាដើម ។

ជាការឆ្លើយតប លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជំរាបជូនភ្ញៀវថា៖ ការចាក់វ៉ាក់សាំងនេះ ជាជំហររបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញជាយុទ្ធសាស្ត្ររួចហើយ គឺជាការស្រោចវ៉ាក់សាំងជូនប្រជាជនកម្ពុជាក្នុងគោលដៅ ១០លាននាក់ ហើយបច្ចុប្បន្នសម្រេចបានជិត១០០ភាគរយ នឹងកំពុងបន្តចាក់ជូនកុមារអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំបន្ថែមទៀត ។

លោកជំទាវបន្ថែមទៀតថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ធ្វើឡើងចាប់ពីប្រជុំជន ដល់ជនបទ មិនប្រកាន់ឋានៈ ជាតិសាសន៍ និន្នាការនយោបាយនោះឡើយ ដោយរាប់ទាំងពលករខ្មែរមកពីក្រៅប្រទេស ក៏ត្រូវទទួលបានដោយឥតគិតថ្លៃ ។

ទាក់នឹងវ៉ាក់សាំងនេះដែរ ឯកឧត្តម Andreas Zurbrugg បានជំរាបជូនលោកជំទាវ ម៉ែន សំអន ថា៖ រដ្ឋាភិបាលអូស្ត្រាលី បានចំណាយថវិកាប្រមាណជា៣៥លានដុល្លាលើគំរោងមួយក្នុងតំបន់ ក៏ដូចជាក្នុងប្រទេសកម្ពុជា ដែលបានសហការណ៍ជាមួយក្រសួងសុខាភិបាលកម្ពុជា អង្គការយូនីសែហ្វ និងអង្គការសុខភាពពិភពលោក ។
ឯកឧត្តម Andreas Zurbrugg បន្តទៀតថា៖គម្រោងជំនួយវ៉ាក់សំាងកូវីដ-១៩នេះ គឺយើងមិនមែនតែទិញវ៉ាក់សំាងតែមួយមុខនោះទេ យើងជួយទូទៅ លើលទ្ធកម្ម បច្ចេកទេស ការបណ្តុះបណ្តាលពេទ្យ ធ្វើយ៉ាងណា ឲ្យគាត់ទុកដាក់ និងដឹកជញ្ជូនវ៉ាក់សំាង ឲ្យមានប្រសិទ្ធភាព ។ រដ្ឋាភិបាលអូស្ត្រាលីក៏បានគិតពិចារណា ទៅលើការបន្ថែមវ៉ាក់សំាងថ្មី ដែលផ្អែកតាមស្ថានភាពជាក់ស្តែង ព្រោះនៅកម្ពុជាយើងបានវ៉ាក់សំាងច្រើនណាស់ហើយ ចឹងវ៉ាក់សំាងថ្មីអូស្ត្រាលីមក ក៏ដូចជាវ៉ាក់សំាងដូសទី៣ ឬសម្រាប់កុមារ ដែលយើងកំពុងពិចារណា បន្ថែមពីលើនេះទៀត នឹងកំពុងធ្វើការជាមួយភាគីខាងលើ សំដៅធ្វើយ៉ាងណា ឲ្យជនងាយរងគ្រោះ នៅតំបន់ដាច់ស្រយាល ដូចជាកុមារ ឬស្ត្រីពិការ ជាដើម ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ ខ្ញុំមានការអបអរសាទរណាស់ អ្វីដែលឯកឧត្តមបានលើកទ្បើងខាងលើ ទាក់ទងទៅនិងសហប្រតិបត្តិការដល់រដ្ឋាភិបាលយើងខ្ញុំ ។

លោកជំទាវបន្តថា ដើម្បីជំនះនូវបញ្ហាលំបាក ប្រឈមជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលយើងខ្ញុំ ក៏មានបញ្ហាដោះស្រាយ ការលំបាកជាច្រើន ក្នុងជីវភាពរស់នៅរបស់ប្រជាជន ដូចជាការផ្តល់ស្បៀង សម្រាប់ពួកគាត់ ហើយក៏មិនមែនសម្រាប់ផ្គត់ផ្គង់តែក្នុងប្រទេសនោះទេ យើងក៏មានពលរដ្ឋចំណាកស្រុក មកពីប្រទេសថៃ ម៉ាទ្បេស៊ី និងវៀតណាម ដែលយើងត្រូវការគិតគូរខ្ពស់ ។

លោកជំទាវ ម៉ែន សំអន បន្តទៀតថា រាជរដ្ឋាភិបាលយើងខ្ញុំ បានព្យាករណ៍ថា ប្រសិនបើការឆ្លងនេះ មានការថយចុះ អត្រាស្លាប់ថយចុះ យើងនឹងឈានទៅបើកសេដ្ឋកិច្ច ទូទំាងប្រទេសទ្បើងវិញ ពេលនោះ ស្រ្តីរបស់យើង កុមារ របស់យើង និងប្រកបមុខរបរ រកចំណូលបានវិញ ៕

           

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.