ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

ខេត្ត​កែប ប្រកាស​បិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ជុំ​ទី​១ ជូន​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​១៨​ឆ្នាំ ឡើងទៅ​

ខេត្ត​កែប ប្រកាស​បិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ជុំ​ទី​១ ជូន​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​១៨​ឆ្នាំ ឡើងទៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ា​សាំង​កូវី​ដ​-១៩ និង​ឯកឧត្ដម សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត កែប បាន​អញ្ជើញ​ជា​អធិបតី ប្រកាស​បិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​១៨​ឆ្នាំ ឡើងទៅ នៅ​ភូមិសាស្ត្រ ខេត្ត​កែប​។

​ពិធី​បិទ​យុទ្ធនាការ​នេះ ត្រូវបាន​រៀបចំឡើង ក្នុង​បរិវេណ​មន្ទីរពេទ្យ​ខេត្ត​កែប ដែល​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម​លោកជំទាវ ប្រតិភូ​អមដំណើរ របស់​ក្រសួង​សុខាភិបាល លោក លោកស្រី អភិបាលរង ខេត្ត អភិបាលក្រុង ស្រុក ប្រធាន​ន្ទីរ​អង្គភាព​ពាក់ព័ន្ធ រួមទាំង​ប្រជាពលរដ្ឋ​ផងដែរ​។

​មានប្រសាសន៍​ស្វាគមន៍ ក្នុង​ពិធី​នោះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បានបញ្ជាក់​ថា ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កែប បាន​ចាក់​វ៉ាក់សាំង​ដូសទី​១ បាន​ចំនួន​២៦,៧៥៩​នាក់ ស្មើនឹង​១០៣%, ដូសទី​២ ចំនួន​២៦,៩២០​នាក់ ស្មើនឹង​៩៦% ដោយ​បាន​ប្រើប្រាស់​គ្រូពេទ្យ​ចំនួន​៥​ក្រុម គ្រប់​ឃុំ​-​សង្កាត់ ទូទាំង​ខេត្ត​។ ដោយឡែក​កុមារ​អាយុ​ចាប់ពី​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ បាន​ចាក់​វ៉ាក់សាំង ដូសទី​១ បាន​ចំនួន ៤,៧៨៣​នាក់ ស្មើនឹង​៧៤% និង​ដូសទី​២​កំពុង​ដំណើ​ការចាក់​ជា​រៀងរាល់ថ្ងៃ​។​សម្រាប់​ក្រុម​គ្រូពេទ្យ បុគ្គលិក សុខាភិបាល​ឯកជន បុគ្គលិក​សុខាភិបាល​ស្ម័គ្រចិត្ត មន្ត្រីរាជការ មន្ត្រី​ជាប់​កិច្ចសន្យា និង​កងកំលាំង​ជួរ​មុខ ទូទាំង​ខេត្ត ទទួលបាន​វ៉ាក់សាំង​ដូស​ជម្រុញ ចំនួន​១,៩០៤​នាក់ ស្មើនឹង​៨៦% នៃ​ចំនួន​សរុប ២,២១៩​នាក់​។

​ឯកឧត្តម អភិបាលខេត្ត​កែប ក៏​បាន​បញ្ជាក់​អំពី​ស្ថានភាព​ជំងឺ​កូវី​ដ​-១៩ ដែល​ក្នុងនោះ​មាន​អ្នកជំងឺ​សរុប​៤៨៣​នាក់ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ៣៨៤​នាក់ ,​ស្លាប់​២​នាក់ និង​កំពុង​សម្រាក​ព្យាបាល​៩៧​នាក់ ចំណែក​អ្នក​ប៉ះពាល់​ដែល​ដាក់​ធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះ​ចំនួន​៦០​នាក់​។

​មានប្រសាសន៍​ក្នុង​ពិធី​ប្រកាស​បិទ​យុទ្ធ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ សម្រាប់​ប្រជាជន​អាយុ​១៨​ឆ្នាំ ឡើង ទៅ ក្នុង​ខេត្ត​កែប នោះ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បាន​គូសបញ្ជាក់ថា ការបង្កើត​ឱ្យមាន​នូវ​ភាពស៊ាំ​ក្នុង​សហគមន៍​ទប់ទល់ ទៅ​នឹង​ជំងឺ​កូវី​ដ​-១៩ ជា​យុទ្ធសាស្ត្រ​សំខាន់​របស់​រាជរដ្ឋាភិបាល ក្នុង​ការឈាន​ទៅ​បើក​ដំណើរការ​ជា​ប្រប្រតី​ឡើងវិញ​លើ​គ្រប់​វិស័យ ហេតុ​នេះ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ដែល​រាជរដ្ឋាភិបាល​បានប្រកាស ផ្តល់ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទស កាលពីដើម​ខែ​កុម្ភៈ ឆ្នាំ​២០២១ ពេល​នេះ​សម្រេចបាន ប្រមាណ​ជាង​៩០%​ហើយ នៅ​ទូទាំង​ប្រទេស ដែល​នេះ​បង្ហាញឱ្យឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​ការគិតគូរ​ពី​សុខមាលភាព និង​ជីវភាព​រស់នៅ​របស់ ប្រជាពលរដ្ឋ ។

​លោកជំទាវ​រដ្ឋលេខាធិកា​រ ក៏​បាន​កោតសរសើរ​ខ្ពស់​ចំពោះ រដ្ឋបាល​ខេត្ត​កែប លើ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​និង​ជំងឺ​កូវី​ដ​-១៩ ដែល​ទទួលបាន​លទ្ធផល​ល្អ ទាំង​ការព្យាបាល​អ្នកជំងឺ​កូវី​ដ ការស្រាវជ្រាវ​រក​បុគ្គល​ប៉ះពាល់ រួមទាំង យុទ្ធនាការ​ចាក់​វ៉ាក់សាំង ដែល​ឈាន​ដល់​ការបិទ​បញ្ចប់​ជុំ​ទី​១ ដោយ​ជោគជ័យ​។​

​លោកជំទាវ បន្តថា ការបិទ​យុទ្ធ​នាក់​ចាក់​វ៉ាក់សាំង​នេះ សម្រាប់​តែ​ប្រជាពលរដ្ឋ​អាយុ​១៨​ឆ្នាំ​ឡើង​តែប៉ុណ្ណោះ ដោយឡែក កុមារ​អាយុ​ពី​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ​គឺ​នៅ​បន្ត​ចាក់​ជាធម្មតា​។ លោកជំទាវ សុំ​ឱ្យ​រដ្ឋបាល​ខេត្ត រក្សា​វ៉ាក់សាំង​មួយចំនួន​សម្រាប់​បងប្អូន​ដែល​ជាប់​ធ្វើ​ចត្តា​ឡី​ស័ក និង​ពលករ​ដែល​ទើប​ត្រឡប់​មកពី​បរទេស ដើម្បី​ឱ្យ​ពួកគាត់​មាន​ឱកាស​ទទួលបាន វ៉ាក់សាំង​សម្រាប់​ជា​កងការពារ​ខ្លួន ក្នុងនោះដែរ លោកជំទាវ ក៏​បាន​អំពាវនាវ​អោយ​បងប្អូន​ទាំងអស់​នៅ​តែ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល បើ​ទោះបី​បាន​ទទួល​វ៉ាក់សាំង​រួច​ហើយ​ក្តី​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.