ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

​រដ្ធមន្ដ្រី វេង សាខុន ការត្រៀម​បម្រុង​គ្រាប់​ពូជស្រូវ និង​ពូជ​ដំណាំ​រួមផ្សំ ទុក​សម្រាប់​ធ្វើ​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជា​កសិករ​ដែល​រង​ផលប៉ះពាល់ និង​ខូចខាត​ដោយ​គ្រោះធម្មជាតិ​

​រដ្ធមន្ដ្រី វេង សាខុន ការត្រៀម​បម្រុង​គ្រាប់​ពូជស្រូវ និង​ពូជ​ដំណាំ​រួមផ្សំ ទុក​សម្រាប់​ធ្វើ​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជា​កសិករ​ដែល​រង​ផលប៉ះពាល់ និង​ខូចខាត​ដោយ​គ្រោះធម្មជាតិ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ការត្រៀម​បម្រុង​គ្រាប់​ពូជស្រូវ និង​ពូជ​ដំណាំ​រួមផ្សំ ទុក​សម្រាប់​ធ្វើ​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជា​កសិករ​ដែល​រង​ផលប៉ះពាល់ និង​ខូចខាត​ដោយ​គ្រោះធម្មជាតិ​។​

​ដោយសារ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ខិតខំ​អភិវឌ្ឍ​លើ​គ្រប់​អនុវិស័យ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ដើម្បី​ធានា​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ បង្កើត​ឱកាស​ការងារ បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ និង​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ តាមរយ​: ការដាក់ចេញ​នូវ​គោលនយោបាយ និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣ និង​ជា​ពិសេស​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ដែល​បាន​ផ្តល់​អាទិភាព​លើ​វិស័យ​មួយ​នេះ សំដៅ​លើកកម្ពស់​ផលិតភាព​កសិកម្ម និង​ពាណិជ្ជូប​នីយកម្ម​កសិកម្ម ដោយ​បង្វែរ​ទិស​ពី​ការអភិវឌ្ឍ​តាមបែប​វិបុល​កម្ម ទៅកាន់​ការអភិវឌ្ឍ​តាម​បែប​ប្រពលវប្បកម្ម និង​កសិពាណិជ្ជកម្ម ពោល​គឺ​ការពង្រីក​សមត្ថភាព​ដាំ​ដុះ​លើ​ផ្ទៃដី​ដែល​មាន​ស្រាប់ តាមរយៈ​ការបង្កើន​រដូវ​ដាំ​ដុះ​ដោយ​ប្រើប្រាស់​បច្ចេកទេស​ទំនើប​ទាន់សម័យ ប្រើប្រាស់​គ្រាប់ពូជ​មាន​គុណភាព​ល្អ និង​ការបង្កើន​តម្លៃ​បន្ថែម​ក្នុងការ​កែច្នៃ​កសិផល ឆ្លើយតប​ទៅ​តាម​តម្រូវការ​ទីផ្សារ​ក្នុង និង​ក្រៅ​ស្រុក ទាំង​បរិមាណ គុណភាព សុវត្ថិភាព និង​ស្តង់ដា​នាំចេញ​។​

​ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល វិស័យ​កសិកម្ម​មាន​កា​រ​រីកចម្រើន​គួរ​ឲ្យ​កត់​សម្គាល់នៅ ទស្សវត្ស​ចុង​ក្រោយ​នេះ តែ​ទោះជា​យ៉ាងណា វិស័យ​មួយ​នេះ​ក៏​កំពុង​ជួប​បញ្ហា​សំខាន់ៗ​មួយ ចំនួន ជាពិសេស​គ្រោះធម្មជាតិ​ដែល​តែងតែ​បំផ្លាញ​ផលដំណាំ​របស់​បងប្អូន​ប្រជាកសិករ​រៀង រាល់​ឆ្នាំ​មាន​ដូចជា​គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ខ្យល់​កន្ត្រាក់ ជំងឺឆ្លង​ដំណាំ និង​សមាសភាព​សត្វល្អិត​ចង្រៃ​បំផ្លាញ​ផលដំណាំ​។

​ឆ្វេង​យ៉ាង​ស៊ីជម្រៅ​ពី​បញ្ហា​នេះ ប្រមុខ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​ខិតខំ​យកចិត្តទុកដាក់​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការជំរុញ និង​គាំទ្រ លើ​ការ​បង្កើន​សមត្ថភាព​ត្រៀម​បម្រុង​ស្បៀង និង​គ្រាប់ពូជ​ដំណាំ​សម្រាប់​ទុក​បង្ការ និង​ធ្វើ​អន្តរាគមន៍​ជួយ​ដល់​កសិករ​ក្រីក្រ​ដែល​ងាយ​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយធម្មជាតិ ធ្វើការ​ស្តារ​ដាំ​ដុះ​ដំណាំ​ស្បៀង និង​សត្វ​ឡើងវិញ​ឲ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​។

​ជាក់ស្តែង នៅក្នុង​ឆ្នាំ​២០២១ រាជរដ្ឋាភិបាល តាមរយៈ​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា (​ប​.​ស​.​ប​.​ក​) បាន​ត្រៀម​បម្រុង​គ្រាប់ពូជ​ស្រូវស្រាល​មិន​ប្រកាន់​រដូវ​ជា​រូបវ័ន្ត​ចំនួន ២ ០០០​តោន និង​គ្រាប់ពូជ​បន្លែ និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត​ចំនួន ២៥​តោន​។ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែលមាន​អគ្គនាយកដ្ឋាន​កសិកម្ម​ជា​សេនាធិការ មាន​ភារកិច្ច​ចាត់ចែង​ផលិត​គ្រាប់ពូជ​ដំណាំ នៅ​តាម​កសិដ្ឋាន ស្ថានីយ​កសិកម្ម និង​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន និង​សហគមន៍​កសិកម្ម ផងដែរ ដើម្បី​ធានា​នូវ​បរិមាណ និង​គុណភាព ថែរក្សា និង​ចាត់ចែង​ដឹក ជញ្ជូន​គ្រាប់ពូជ​ទៅដល់​គោលដៅ​ឲ្យបាន​ទាន់​ពេលវេលា​។​

​បច្ចុប្បន្ន នាយកដ្ឋាន​ដំណាំ​ស្រូវ បាន​ត្រៀម​គ្រាប់​ពូជស្រូវ​ចំនួន ២ ០០០​តោន ដោយ​ធ្វើកា​រវេច​ខ្ចប់ ២៥​គ​.​ក្រ​/​បាវ សរុប​មាន​ចំនួន ៨០ ០០០​បាវ និង​កំពុង​រក្សាទុក​នៅក្នុង​ឃ្លាំង​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​។ បាន​ត្រៀម​គ្រាប់ពូជ​បន្លែ និង​ដំណាំ​រួមផ្សំ​បាន​ចំនួន ១២​មុខ ស្មើនឹង ២៥​តោន និង​វេច​ខ្ចប់​យ៉ាង​ត្រឹមត្រូវ​ជា​កញ្ចប់​តូចៗ​ចំនួន ៥៩៥ ០០០​កញ្ចប់ ក្នុងនោះ​មាន​៖ ពោត​ដំណើប សណ្តែក​កួរ ផ្ទី​ស ស្ពៃ​ខៀវ ស្ពៃ​ចង្កឹះ ននោង ត្រកួន ល្ពៅ ត្រប់​វែង ត្រប់​ក្រាំង​រមាស ត្រឡាច និង​ប៉េងប៉ោះ ដោយ​គ្រាប់​ពូជ​ទាំងអស់​បាន​រក្សាទុក​នៅ​ស្ថានីយ​ផលិត​ពូជ​បន្លែ​ក្បាល កោះ (​ខេត្ត​កណ្តាល​)​។​
​ព័ត៌មាន​បន្ថែម ៖ សូម​អញ្ជើញ​ទាក់ទង​ទៅ​លោក គង់ គា ប្រធាន​នាយកដ្ឋាន​ដំណាំ​ស្រូវ ដែល​មាន​លេខ​ទូរស័ព្ទ ០១៧៩៥៩៧២៧​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.