ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

​មន្ត្រី​កងវិស្វ័កម្ម​ម្នាក់​ដាក់​ពាក្យបណ្តឹង​នគ​របាល​ទេសចរណ៍​ទៅ​តុលាការខេត្ត​ពីបទ​បង្ក​របួសស្នាម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនគិរី ៖ ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​បាន​លុង​ជាច្រើន​នាក់​បាន​ផ្ទុះ​កំហឹង​ជាខ្លាំង បន្ទាប់​ពី​កម្លាំង​នគរបាល​ការិយាល័យ​ទេសចរណ៍ សហការ​ជាមួយនឹង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បាន​វាយ​ក្បាល​មួយ​ទំហឹង​មកលើ​អ្នកជិះ​ម៉ូតូ​សង់​ការ៉េ​មួយគ្រឿង​ដោយ​ចោទ​ថា អ្នកជិះ​ម៉ូតូ​នោះ​ជិះ​បុក​សមត្ថកិច្ច​កំពុងតែ​ធ្វើការ​ផាក់ពិន័យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅវេលា​ម៉ោង​៧​និង​០០​នាទី​យប់ ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច ភូមិ​អូរ​កន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។

​លោក ឡាក់ វិចិត្រ មន្ត្រីនគរបាល​ទេសចរណ៍ និង​ជា​អ្នកដៃដល់ បាន​ចោទប្រកាន់​ថា អ្នកជិះ​ម៉ូតូ​ឈ្មោះ​ញឹម ចាន់​ដា​រ៉ា ជា​មន្ត្រី​កងវិស្វ័កម្ម បាន​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ឌុប​គ្នា​ចំនួន​៣​នាក់ រួម​ទាំង​ក្មេង​តូច​ម្នាក់ មក​បុក​ខ្លួន ពេល​ដែល​កំពុង​ធ្វើការ​អនុវត្ត​ច្បាប់​តាម​ផ្លូវជាតិ​លេខ​៧៨A ដោយ​អ្នកបើកបរ​ម៉ូតូ​គ្មាន​គោរព​ច្បាប់​ចរាច​រណ៍ ដូចជា​អត់​មួកសុវត្ថិភាព ឌុប​គ្នា​ម​ច្រើនពេក​ជាដើម​។

​លោក ញឹម ចាន់​ដា​រ៉ា នាយរង​កងវិស្វ័កម្ម​តំបន់​ប្រ​តិបត្តិ​ការ​សឹក​រងរ​តន​គិរី បានអោយដឹង​ថា​ពេល​នោះ​លោក​បាន​ឌុប​កម្មករ​ចំនួន​៣​នាក់ និង​ក្មេង​តូច​ម្នាក់​លើក​ម៉ូតូ​តែមួយ ដោយ​លោក​បាន​សុំ​មន្ត្រី​ចរាចរណ៍​ផ្នែក​ខាងដើម​រួច​ហើយ តែ​មក​ដល់​ខាង​មុខ​ទៀត មាន​នគរបាល​ម្នាក់​ទៀត​បាន​លើក​ដំបូង​រាំង និង​ឈរ​បាំង​ពី​មុខ​ម៉ូតូ បណ្តា​អោយ​បុក​ត្រូវ​ជើង​សមត្ថកិច្ច​បន្តិច ខណៈ​នោះ​សមត្ថកិច្ច​ឈ្មោះ​ឡាក់ វិចិត្រ បាន​យក​ដំបង​វាយ​គាត់​មួយ​ទំហឹង​ចំ​ថ្ងាស់​ខាងធ្វេង​ធ្វើអោយ​គាត់​វិលមុខ​ចង់​ដួល​ម៉ូតូ ពេលនោះ​គាត់​មានការ​ខឹងសម្បា​ល​យ៉ាងខ្លាំង​ចំពោះ​សមត្ថកិច្ច​ដែល​យក​ដំបង​មក​វាយ​ក្បាល​របស់​គាត់​។

​សាក្សី​ពី​ប្រជាពលរដ្ឋ​ជាច្រើន​រូប​នៅ​កន្លែងកើតហេតុ​បាន​រិះគន់​ថា ការអនុវត្ត​ចរាច​រណ៍​ផ្លូវគោក​របស់​សមត្ថកិច្ច​ហាក់បីដូច​ហួស​ហែ​ត​ពេក​ហើយ​វាយ​គាត់​មួយ​ដំបង​ហើយ នាំគ្នា​ចាប់​គាត់​វាយ​បន្ថែម​ទៀត​រុញ​ចូល​ក្នុង​ឡាន ហាក់បីដូច​ជា​អ្នកទោស​ធ្ងន់ធ្ងរ​ណាស់ ក្រុម​ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ទិភាព​ទាំងនោះ​បាន​សំណូមពរ​អោយ​ថ្នាក់ដឹកនាំ​ផ្នែក​សណ្តាប់ធ្នាប់​ធា​រណៈ និង​ចរាចរណ៍​ផ្លូវគោក​គួរតែ​ធ្វើការ​កែតម្រូវ​ឡើងវិញ​ចំពោះ​សមត្ថកិច្ច​ដែល​ធ្វើការ​ផាក់ពិន័យ​បច្ចុប្បន្ន តែងតែ​ដាក់​កម្លាំង​នៅ​ទី​ងងឹត​ពួនស្ទាក់ និង​គ្មាន​ដាក់​ស្លាក់​សញ្ញា​សំគាល់​អោយឃើញ ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ទោច​ក្រ​ក្រ​យានយន្ត និង​រថយន្ត​។​

​លោក អ៊ុង សុភាព ស្នងការរង​ទទួលបន្ទុក​សណ្តាប់ធ្នាប់​សាធារណៈ បានអោយដឹងថា ករណី​នេះ​លោក​កំពុង​អោយ​ខាង​ការិយាល័យ​ចរាច​រណ៍​ធ្វើការ​សម្របសម្រួល និង​ស្រាវជ្រាវ​ថា​តើ​រឿងនេះ​វា​យ៉ាងណា​នោះ​ប្រសិនបើ​មន្ត្រី​របស់​លោក​ធ្វើ​ខុស​ពិតប្រាកដ​មែន​នោះ លោក​នឹង​ដក​មក​ប្រឈរជើង ឫ​ចាត់ការ​តាម​ក្រុមប្រឹក្សាវិន័យ និង​ច្បាប់​នគរបាលជាតិ ៕
​ដោយ ៖ សន ចាន់​ឌី​

20161201-2 20161201-3 20161201-1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.