ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន

​ពលរដ្ឋ​រិះគន់​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន​ថា មិន​ណែនាំ​ដល់​ក្រុម​គ្រូពេទ្យ​មួយចំនួន ដែល​ធ្វើ​ទង្វើ​អសីលធម៌​ចំពោះ​អ្នកជំងឺ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន​៖ ជា​រើ​យៗ​តែងតែ​មាន​ការ​ត្អូញត្អែរ​ពី​ប្រជាពលរដ្ឋ អំពី​ទង្វើ​អសីលធម៌ របស់​ក្រុម​គ្រូពេទ្យ​រដ្ឋ​មួយចំនួន នៅពេលដែល​ពួកគាត់​ទៅរក​សេវា​ព្យាបាល​សុខភាព​។ ហើយ​ទង្វើ​ទាំងអស់​នេះ​ដូចជា​៖​ការរើសអើង​អ្នកជំងឺ​,  ការនិយាយស្តី​ជាមួយ​អ្នកជំងឺ​ដោយ​ពាក្យសម្តី​មិន​សមរម្យ និង​ការ​យក​លុយ​ជាធំ ជាដើម ដែល​សកម្មភាព​ទាំងអស់នេះ វា​ផ្ទុយ​នឹង​ក្រម​សីលធម៌​របស់​គ្រូពេទ្យ ដែល​ជា​បញ្ហា​គ្រោះថ្នាក់​បំផុត​សម្រាប់​សង្គម និង​ប្រជាពលរដ្ឋ តម្រូវ​ឲ្យ​ស្ថាប័ន​ពាក់ព័​ន្ធ​មាន​វិធានការ​ដោះស្រាយ​ជាបន្ទាន់ ។ ជាក់ស្តែង កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​មួយ​គ្រួសារ រស់នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ឈ្មោះ  គង់ ណន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ផាន សុភាព អាយុ​៣២​ឆ្នាំ បាន​យក​កូន​របស់​ខ្លួន​ឈ្មោះ គង់ ស្រី​និច ភេទ​ស្រី អាយុ​២១​ខែ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ខណៈ​ដែល​កូន​របស់​គាត់​មាន​ជំងឺ​ក្អក ព្រមទាំង​ក្តៅខ្លួន​ខ្លាំង​ផង​ដែរ ។

​បើ​តាម​ការរៀបរាប់​ពី​ឈ្មោះ គង់ ណន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ត្រួវ​ជា​ឪពុក​របស់​ក្មេងស្រី​ដែល​មាន​ជំងឺ បានឲ្យដឹងថា​៖ រូបគាត់​បាន​នាំ​កូន​របស់​គាត់​ឈ្មោះ គង់ ស្រី​និច ភេទ​ស្រី អាយុ​២១​ខែ ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អេក​ខេត្ត​ប៉ៃលិន កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ តែ​នៅ​ពេល​ទៅ​ដល់​បន្ទុប​ផ្នែក​ជំងឺ​កុមារ គឺ​មិន​មាន​គ្រូពេទ្យ​ប្រចាំការ​សូម្បី​តែ​ម្នាក់ ពេលនោះ​រូប​គាត់​ក៏​បាន​ទៅ​សួរ​នៅ​បន្ទុប​សង្គ្រោះ​បន្ទាន់ ស្រាប់តែ​ក្រុម​គ្រូពេទ្យ​ម្នាក់​និយាយថា ប្រហែល​គេ​ទៅ​ផឹកស៊ី​អស់​ហើយ​ដឹង ព្រោះ​មាន​កម្មវិធី​ខូបកំណើត​ផងដែរ ។ លោក គង់ ណន បាន​រៀបរាប់​បន្ត​ថា​៖ រូបគាត់​បាន​អង្គុយ​រង់​ចំ​ក្រុមគ្រូពេទ្យ​តាំងពី​ម៉ោង​៧ យប់​រហូតដល់ ម៉ោង​៨ និង​៣០​នាទី​យប់ ទើប​ឃើញ​ក្រុមគ្រូពេទ្យ​មក​ដល់ ដោយ​កូន​របស់​គាត់​ដែល​មាន​ជំងឺ យក​ទៅ​ព្យាបាល ព្រមទាំង​ដាក់​សេរ៉ូម​។ ខណៈ​ពេល​យក​កូន​ទៅ​ព្យាបាល ក៏​មាន​គ្រូពេទ្យ​ម្នាក់​(​មិន​ស្កាល​ឈ្មោះ​)​និយាយស្តី​ឲ្យ​ម្តាយ​អ្នកជំងឺ​ថា បើ​មីង​ឯង​ចេះ ចំ​បាច់​យក​មក​ឲ្យ​ពេទ្យ​ព្យាបាល​ធ្វើ​អ្វី មិន​ទៅ​មើល​ខ្លូន​ឯង​ទៅ  ខណៈ​ដែល​ម្តាយ​អ្នកជំងឺ​(​ក្មេង​ដែល​ឈឺ​)​ចង់​ឲ្យ​គ្រូពេទ្យ​ថត​អេច​សេ​រ៉េ ។​

​លោក បាន​បន្តទៀតថា​៖ ពេលនោះ​ក៏​មាន​ការនិយាយ​គ្នា​ខ្លាំងៗ​បណ្តាល​ឲ្យ​អ្នកជំងឺ និង​អ្នក​កំដរ​ផ្អើល​មក​មើល​ជា​ច្រើន​នាក់ ចំណែក​ភ្លើង​ក៏​ដាច់​ទៀត ប៉ុន្តែ​ដាច់​តែ​ក្នុង​បន្ទប់​កូន​គាត់​តែ​ប៉ុណ្ណោះ ដោយ​មាន​គេ​លួច​បិទ​គុប​ភ្លើង ។ លោក​ក៏​បាន​សំណូមពរ​ដល់​ប្រធាន​មន្ទីរ​សុខាភិបាល​ផង ឲ្យជួយ​ណែនាំ​ក្រុម​គ្រូពេទ្យ​មួយចំនួន​ផង ព្រោះតែ​ពួកគាត់​មាន​សំដី​មិន​សម​ជា​គ្រូពេទ្យ​ឡើយ ហើយ​សេ​វ៉ា​វិញ​ក៏​យក​ពីរ​ទៅ​បី​ដំណាក់កាល​ដែរ ។ តាម​ប្រភព​ព័ត៌មាន ពី​អ្នកជំងឺ និង​អ្នក​កំដរ​នៅ​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា​៖​ស្ទើរតែ​រាល់​ពេល ដែល​ប្រជាពលរដ្ឋ ជា​អ្នកក្រីក្រ មាន​ជំងឺ ហើយ​ទៅ​រក​សេវា​ព្យាបាល​របស់​រដ្ឋ តែងតែ​ត្អូញត្អែរ​ពី​ទុក្ខលំបាក និង​រិះគន់​សកម្មភាព​មិន​ស​ម​រម្យ​របស់​ក្រុម​គ្រូពេទ្យ​មក​លើ​ពួកគេ ដែល​ទង្វើ​នេះ វា​ប្រាសចាក​ពី​វិជ្ជាជីវៈ និង​ក្រម​សីលធម៌​របស់​ខ្លួន និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស មានពេលខ្លះ​បើទោះបីជា​អ្នកជំងឺ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ដែល​ត្រូវ​ទទួល​ការព្យាបាល​ជាបន្ទាន់ ប៉ុន្តែ​គ្រូពេទ្យ​មិន​ព្យាបាល​ឡើយ ប្រសិនបើ​អ្នកជំងឺ​មិន​បាន​បង់លុយ​មុន​ទេនោះ ។ ប្រភពព័ត៌មាន បាន​បន្តទៀតថា​៖ បញ្ហា​យក​ប្រាក់​ជា​ត្រីមុខ ពោល​នៅក្នុង​ភ្នែក​របស់​គ្រូពេទ្យ​ខ្លះ​ពោរពេញ​ដោយ​ទឹក​លុយ ចំណែក​ភារកិច្ច ក្រមសីលធម៌ និង​វិជ្ជាជីវៈ ពាក្យសម្បថ  ត្រូវ​បំភ្លេចចោល​ទាំងស្រុង ដោយសារ​តែ​ឥទ្ធិពល​នៃ​ប្រាក់​ដុល្លារ ។​

​លោក ពេជ្រ សំបូរ ប្រធានការិយាល័យ​ច្បាប់ សាលាខេត្ត​ប៉ៃលិន បាន​មាន​ប្រសា​ស​ន៏​ថា​៖ ក្នុង​ករណី​ក្រុម​គ្រូពេទ្យ​មួយចំនួន​ធ្វើ​ទង្វើ​អសីលធម៌ ចំពោះ​អ្នកជំងឺ​គឺ​វា​ខុស​ក្រមសីលធម៌ និង​វិជ្ជាជីវៈ របស់​គ្រូ​ព​ទ្យហើយ ដូច្នោះ​សុំ​ឲ្យ​ប្រធាន​មន្ទីរពេទ្យ​នោះ ធ្វើការ​ណែនាំ​ដល់​គ្រូពេទ្យ​នោះ​ជាបន្ទាន់ លើសពីនេះ កង្វះ​វប្បធម៌​ទទួលខុសត្រូវ​របស់​គ្រូពេទ្យ និង​បញ្ហា​និទណ្ឌភាព​កង្វះ​ចំណាត់ការ​ម៉ឺងម៉ាត់​រប​ស់​ប្រធាន​មន្ទីរ​សុខាភិបាល​នៅក្នុង​វិស័យ​នេះ ក៏​ជា​បញ្ហា​ដ៏​រសើប​នៅក្នុង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ផងដែរ ។​

ពាក់ព័ន្ធ​ករណី​ខាងលើនេះ អ្នកយក​ព័ត៌មាន មិនអាច​សុំ​ការបំភ្លឺ​ពី​លោក សេង រ៉​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន និង​លោក អាង នាង ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន  បាន​ទេ​នៅ​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ដោយ​ទូរស័ព្ទ​មិន​ចូល ហើយ​យើង​សង្ឃឹមថា​លោក​ទាំង​ពីរ​និង​ជួយ​ប​ភ្លឺ​នៅពេល​ក្រោយ ៕

 

img-20161130-wa0053 img-20161130-wa0056

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.