ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
(បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦

ប្រើប្រាស់​លុយ​រដ្ឋ​រាប់ម៉ឺន​ដុល្លា​សាងសង់​អាគារ​មួយ​ខ្នង តែ​បែ​ជា​បោះបង់​ក្រោម​ពាក្យ​ថា​ឆ្ងាយ​ពី​ទីប្រជុំជន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ ​អាគារ​មួយ​ខ្នង​សាងសង់​អំពី​ថ្ម ប្រក់​ក្បឿង មាន​ទំហំ​ធំ​គួរសម្យ បច្ចុប្បន្ន​ព្រៃ​កំពុងតែ​ដុះ​ស្ទើរ​លិច​បាត់​រូបរាង ខណៈ​ដែល​មន្ត្រី​បម្រើកា​ងារ​នៅ​ទីកន្លែង​នោះ​បោះបង់​ចោល​គ្មាន​មនុស្ស​អង្គុយ​ធ្វើការ​។​

​អាគារ​ដែល​មាន​សរសេ​រ​អក្សរ​ធំៗ​ថា​(​ការិយាល័យ​ច្រក​ចេញចូល​តែមួយ​)​នៅលើ​មាត់ច្រក ដែល​ស្ថិតនៅ​ទល់មុខ រមណីយដ្ឋាន​ចំការ​កាហ្វេ ស្ថិតក្នុង​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ដែល​ផ្តួចផ្តើម កសាង​ពី​សំណាក់​អតីត​អភិបាលក្រុង​សែន​មនោ​រម្យ​លោក​ប៉េង សម្បត្តិ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ ត្រូវបាន គេ​មើលឃើញ​ថា​គ្មាន​ការថែទាំ គ្មាន​មនុស្ស​ធ្វើការ គ្មាន​ការ​អើពើរ បណ្តាល​ឲ្យ​កញ្ចក់​បែក ដុះ​ស្លែរ ដុះ​ព្រៃ រូបរាង​អគារ​ចាស់ មិន​សាកស​ម្យ​ខណៈ​ដែល​អគារ​ទើបនិង​សាងសង់​បាន​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​តែ​ប៉ុណ្ណោះ​។​

​ប្រភព​ពី​មន្ត្រីរាជការ​មួយចំនួន​បាន​លើកឡើង​ថា​អគារ​ការិយាល័យ​មួយ​នេះ ត្រូវបាន​អតីត​អភិបាលក្រុង​សែន​មនោ​រម្យ​ចាស់ លោក​ប៉េង សម្បត្តិ បច្ចុប្បន្ន ជា​អភិបាលរង​ខេត្ត​មណ្ឌលគិរី យក​កញ្ចប់​ថវិកា​ជាតិ​ទៅ​សាងសង់​ទុកជា អាគារ​ច្រកចេញចូល​តែមួយ សំរាប់​បំរើសេវា​សា​ធា​រណះ​ជូន​ដល់​ប្រជាពលរដ្ឋ ប៉ុន្តែ​ចាប់តាំងពី​សាងសង់​រួច​រហូត ដល់​សព្វថ្ងៃ​គឺ​មិនទាន់មាន​មន្ត្រីរាជកា​រណា ចូល​អង្គុយ​ធ្វើការ​នោះទេ​។​

​អ្នករស់នៅ​ក្នុង​មូលដ្ឋាន​ក្រុង​សែន​មនោ​រម្យ​បានឲ្យដឹងថា អគារ​ការិយាល័យ​នេះ តាំង​ពី​សាងសង់​កាលពី​ឆ្នាំ​២០១៤​រួច គេ​មិន​ដែល​ឃើញ​មាន​មន្ត្រី​ណា​ម្នាក់ ចូល​ទៅ​ធ្វើការ​នៅ​ទីនោះ​ឡើយ ពោល​គឺ​អគារ​ការិយាល័យ​ច្រកចេញចូល​តែ​មួយ​ស្ទើរ​ក្លាយទៅជា​អគារ​ខ្មោច ព្រោះ​ទ្វារ​កញ្ចាក់​បាន​បាក់បែក​។​ហើយ​មាន​ស្មៅ​ដុះ​ព័​ទ្ឋ​ជុំជិត ស្លែរ​កាន់​ស្ទើរ​គ្រប់កន្លែង​។​

​ចំណែក​អាជីវករ​រស់នៅ​ផ្សារ​ក្រុង​សែន​មនោ​រម្យ​បានឲ្យដឹងថា កន្លងមក ពួក​គាត់​ធ្លាប់​ទៅកាន់​ការិយាល័យ​ខាងលើ​ដើម្បី ជួយ​រត់​ការ​ឯកសារ​នានា តែ​នៅពេល​ទៅដល់​កន្លែង​ករិ​យាល័យ ពួកគាត់​ខកចិត្ត​យ៉ាងខ្លាំង ព្រោះ​អគារ​ការិយាល័យ​ទាំងមូល​បែរជា​ស្ងាត់ជ្រងំ គ្មាន​មនុស្ស​សូម្បី​ម្នាក់​នៅ​ធ្វើ​ការងារ​។​

​លោក ឡុង វិបុល អភិបាលក្រុង​សែន​មនោ​រម្យ​បានឲ្យដឹងថា ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​មាន​ប្រធាន​ឈ្មោះ​កញ្ញា អំ​ស៊ី ណេ​ត ក្នុង​នោះ​មន្ត្រី​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​សព្វថ្ងៃ គឺ​បំពេញ​ការងារ នៅក្នុង​រដ្ឋបាល​សាលាក្រុង ព្រោះ​អគារ​ច្រកចេញចូល​តែ​មួយ មិនទាន់​មាន​ទឹក ភ្លើង ហើយ​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការពិបាកម​កទ​ទួល​សេវា ។​

​លោក​អភិបាលក្រុង​ថា នេះ​គឺជា​ការ​ធ្វើ​ការសម្រេចចិត្ត​របស់​លោក​អភិបាលក្រុង​មុន តែ​ពេល​នេះ លោក​កំពុង​រក​ដៃគូ​ជួយ​បន្ថែម​ហើយ ។ លោក​អភិបាលក្រុង​បានបញ្ជាក់​ថា លោក​ពិតជា​មាន​ការសោកស្តាយ​នូវ​កញ្ចប់​ថវិកា​ជាតិ​ដែល​ឲ្យមក តែ​កាល​នោះ​ថ្នាក់ដឹកនាំ​គាត់​សម្រេចចិត្ត យក​ទៅ​ធ្វើ​នៅ​ទីនោះ ដែល​មាន​ទីតាំង​ធំ​ទូលាយ ប៉ុន្តែ​វា​នៅ​ឆ្ងាយ​ពី​ប្រជុំជន ។ ម្យ៉ាងទៀត វា​អាច​ហែក​រដ្ឋបាល​ក្រុង​ជា​ពីរ ព្រោះ​នោះ​វា​នៅ​ដាច់​ឆ្ងាយ​ពី​សាលាក្រុង ដោយសារ​កន្លែង​នោះ​មានតែ​មួយ​អគារ ឯ​រដ្ឋបាល​ក្រុង​មាន​ក្រុមប្រឹក្សា​ក្រុង​ផង មាន​រដ្ឋបាល​ក្រុង​ផង ដែល​ធ្វើឲ្យ​កន្លែង​នោះ​មិន​អាច​មាន​កន្លែង​សម្រាប់​មន្ត្រី​ធ្វើការ​បាន​គ្រប់គ្រាន់​។​ដូច្នេះហើយ នៅសល់​៤​ការិយាល័យ​ទៀត អត់​មាន​កន្លែង​ឲ្យ​អង្គុយ​ធ្វើការ  ហេតុនេះហើយ​ទើប​ក្រុង​សម្រេច​ចិត្ត​ឲ្យ​ពួក​គាត់​ធ្វើការ​ជុំគ្នា​នៅ​សាលាក្រុង​សិន ដើម្បី​ស្វែងរក​ជំនួយ​បន្ថែម​សាងសង់​កន្លែង​ការិយាល័យ​ច្រកចេញចូល​តែ​មួយ ឲ្យបាន​សមរម្យ ទើប​ឲ្យ​ពួកគាត់​ទៅ​ធ្វើការ​កន្លែង​នោះ​។​

​ទោះជា​យ៉ាងណា សារ​ស្វែង​ព័ត៌មាន​យើង​មិន​អាច​រក​ការបញ្ជាក់​អំពី​ចំនួន​នៃ​ការចំណាយ​ប្រាក់​សាងសង់​អគារ​ខាងលើ ពី​សំណាក់​លោក​អភិបាលក្រុង​មុន និង​ប្រធាន​ការិយាល័យ​បាន​នោះ​ទេ តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​៕

 

 img-20161128-wa0037

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.