នៅរសៀលថ្ងៃទី១៤ខែតុលាឆ្នាំ២០២ ៦នៅសាលប្រជុំ បរិវេណស្នងការដ្ឋា ននគរបាលខេត្តបាត់ដំបង បានរៀបចំ ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខ តំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបា លខេត្តបាត់ដំបងដែលពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំណាង អគ្គស្ន ងការរងនគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការចូលរួមពីឯកឧត្តម អស់លោក ជាប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ លោកស្នងការ លោក លោក ស្រី ជាស្នងការរង នាយការិ យាល័យជំនាញ អធិការនគរបាលក្រុង ស្រុក មេបញ្ជាការវរសេនាតូចនគរបាលការ ពារព្រំដែនគោកនិងមន្រ្តីនគរបាលពាក់ព័ន្ធជាច្រើនរូបចូលរួមជាកិត្តិយសនិងសមាជិក សមាជិការនៃអង្គពិធី។
មានប្រសាសន៍ក្នុងពិធីដ៏មានអត្ថន័យនេះឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គ ស្នងការរងនគរបាលជាតិ បានលើក ឡើងនូវចំណុចសំខាន់ៗ ទាក់ទងនឹងតួនាទី ភារកិច្ចរបស់កងកម្លាំងនគរ បាលជាតិ ស្របទៅនឹងស្ថានភាពវិ វឌ្ឍន៍ យ៉ាងឆាប់រហ័សនៃសភាព ការ ណ៍ ទាំងនៅក្នុងប្រទេសក៏ដូចក្នុងតំបន់និងសកលលោក ដែលកត្តាទាំង នេះតម្រូវឱ្យកងកម្លាំងនគរបាលត្រូវតែពង្រឹងនូវសមត្ថភាពជំនាញជាធនធានដែលមានសក្តានុពល ក្នុងការបំពេញភារកិច្ច បម្រើជាតិ បម្រើប្រជា ពលរដ្ឋ ទោះយ៉ាងណាការពង្រឹងនូវសតិអារម្មណ៍ ក្រមសីលធម៌ វិជ្ជាជីវៈ អាកប្បកិរិយា ពាក្យសម្តីការប្រាស្រ័ យទាក់ទងជាមួយមហាជន គឺជាគុណតម្លៃរបស់ខ្លួនជាអ្នកអនុវត្តច្បាប់ ៕




