ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
(បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦

​ជីក​កកាយ​ដីភ្នំ​ខុស​បច្ចេកទេស ត្រូវ​ថ្ម​បាក់​សង្កត់​កម្មករ ស្លាប់​ចំនួន​២​នាក់ រីឯ​គ្រឿងចក្រ​១​គ្រឿង និង​រថយន្ត​១​គ្រឿង ខូចខាត​ទាំងស្រុង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ កម្មករ​ស៊ីឈ្នួល​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ និង​ដឹកជញ្ជូន​ដី​ចំនួន​ពីរ​នាក់ បាន​ស្លាប់​ភ្លាមៗ យ៉ាង​អាណោចអាធ័ម​នៅក្នុង​គំនរ​ថ្មភ្នំ ខណៈ​កំពុង​តែ​ជីក​ក​កាយ​ដី​ដាក់​រថយន្ត​សុខៗ ស្រាប់តែ​បាក់​ថ្មភ្នំ​១​ផ្ទាំង​ធំ បណ្តាល​ឱ្យ​សង្កត់​លើ​មនុស្ស និង គ្រឿងចក្រ​ខ្ទេច​ទាំងអស់​តែ​ម្តង ។ តែ​សំណាងល្អ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង ដែល​ទើបនឹង​សាងសង់ នៅក្បែរ​នោះ​ដែរ ត្រូវ​ដុំថ្ម​ខ្ទាត​ចំ បណ្តាលឱ្យ​រង​ការខូចខាត​ស្រាល រីឯ​ម្ចាស់ផ្ទះ​ព្រលឹងចុងសក់ ។

​ហេតុការណ៍​បាក់​ផ្ទាំង​ដី​ថ្ម​សង្កត់​កម្មករ​ចំនួន​ពីរ​នាក់​ស្លាប់ ដ៏​គួរឱ្យ​អាណិតអាសូ​រយ៉ា ង​ខ្លោចចិត្ត​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ផ្លូវ​ក្រវ៉ាត់​ក្រុង ក្នុងភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។​

​ប្រភព​ព័ត៌មាន​ពី​លោក គង់ សំណាង នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលស​ង្កា​ត់​អូរ​តា​វ៉ៅ បានឱ្យដឹងថា កម្មករ​ស៊ីឈ្នួល​ជីក​កកាយ​ដីភ្នំ​ចំនួន​ពីរ​នាក់ ដែល​ស្លាប់​បាត់បង់​ជីវិត ទី​១. ឈ្មោះ ឈី​វ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​អ្នកបើកបរ​គ្រឿងចក្រ​អេស្កាវ៉ាទ័រ ទី​២. ឈ្មោះ អ៊ួ​ក ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ដឹក​ដី ហើយ​ពួកគេ​ជា​កម្មករ​របស់​ថៅកែ​ម្នាក់ ឈ្មោះ ឈុន ឆាង ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិ ន ។ លោក​បន្ត​ទៀត​ថា មូលហេតុ ដែល​នាំ​ឱ្យ​បាក់​ផ្ទាំង​ថ្មភ្នំ​សង្កត់​ទៅ​លើ​កម្មករ​ទាំង​នោះ ស្លាប់ ដោយសារតែ​ការជីក​ក​កាយ​ដី​ខុស​បច្ចេក ព្រោះ​ពួកគេ​ជីក​តែ​ផ្នែក​ខាងក្រោម ដឹក​តាម​រថយន្ត លុះ​យូរៗ ទៅ ទើប​បាក់​ធ្លាក់​មួយ​ផ្ទាំង​ធំ​មក​ពី​លើ​សង្កត់​គ្រឿងចក្រ ដែល​កំពុង​ជីក​កកាយ និង​រថយន្ត​ចូល​ទៅ​ដឹក​ដី​ស្លាប់​ទាំង​ពីរ​នាក់​តែ​ម្តង ។​

​លោក​បញ្ជាក់ទៀតថា ក្រោយពេ ល​កើតហេតុ សមត្ថកិច្ច​បាន​យក​គ្រឿងចក្រ​ផ្សេង​ទៅ​ជីក​កកាយ​យក​ជនរងគ្រោះ​ដែល​បើកបរ​គ្រឿងចក្រ​បា​ន​តែ​ម្នាក់​ប៉ុណ្ណោះ ។ ចំណែក​អ្នកបើកបរ​រថយន្ត​មិនទាន់​ជីក​កកាយ​ចេញរួ ច​នោះទេ ដោយ​ខ្លាចក្រែង​បាក់​ផ្ទាំង​ថ្ម​មក​ពី​លើ​សង្កត់​បន្ត​ថែម​ទៀត ។ ដូច្នេះ​ត្រូវ​ទុក​សាក សព​ជនរងគ្រោះ​ម្នាក់ទៀត នៅក្នុង​គំនរ​ដី​ថ្ម រង់ចាំ​ដល់​ពេល​ព្រឹក ទើប​បន្ត​ជីក​កកាយ​ថែម​ទៀត ។

​ចំណែក​ប្រជាពលរដ្ឋ​បានឱ្យដឹងថា នៅ​ថ្ងៃ​ខាង​មុខ​ដីភ្នំ​ខាងលើនេះ នឹង​បន្ត​បាក់​ធ្លាក់​ថែម​ទៀត ព្រោះ​គេ​សង្កេត​ឃើញ អាជ្ញាធរ ឱ្យ​គ្រឿងចក្រ​ជីក​តែ​ផ្នែក​ខាងក្រោម​មុន​ប៉ុណ្ណោះ  ដោយ​មិន​បាន​ជីក​ខាងលើ​នោះឡើយ ។ ចំណែក​ឯ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសារ ដែល​សាងសង់​នៅក្បែរនោះ ក៏​អាច​នឹង​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដែរ បើសិនជា​អាជ្ញាធរ​មិន​ព្រម​រក​វិធី​ដោះស្រាយ ដោយ​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដីភ្នំ​ផ្នែក​ខាងលើ​ជាមុន​ទេ​នោះ ។ ពួក​គាត់​ម្នាក់ៗ សំណូមពរ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​ខាងលើ​នេះ​ផងដែរ ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក ម៉ៅ វឿន អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ការជីក​កកាយ​រំលាយ​ដី​កូនភ្នំ​ខាងលើ ដើម្បី​ធ្វើជា​កន្លែង​សាងសង់​សាលាក្រុង​ប៉ៃ លិន​នេះ ខាង​អាជ្ញាធរ មិន​ធ្លាប់​បាន​ជួប​ពិ​ភ្សា​ជាមួយខាង​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ឡើយ ពោ ល​គឺ​ធ្វើ​តាម​តែ​ចិត្ត​នឹកឃើញ ។
​ដូច្នេះ​ដោយសារ​កម្មករ​ទាំងនោះ​ជីក​កកាយ​ដោយ​អត់​មាន​អ្នក​ពន្យល់​ប្រាប់​ពី​បច្ចេកទេស ដោយ​ជីក​តែ​ជើង​ក្រោម ទើប​បណ្តាលឱ្យ​បាក់​ថ្មភ្នំ​សង្កត់​ស្លា ប់​បែបនេះ ។
​សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ប៉ុន្មាន​ខែ​កន្លង​ទៅ គេ​ធ្លាប់​ដឹង​ពី​ការបាក់​ថ្ម​សង្កត់​កម្មករ ដែល​ជីក​ដីភ្នំ​បណ្តាលឱ្យ​ស្លាប់​ដែរ នៅ​ខេត្ត​បន្ទាយមានជ័យ តែ​អ្នក​ផ្សេងៗ​ទៀត ហាក់ដូ ច​ជា​អត់​យកចិត្តទុកដាក់​នោះ​ឡើយ ៕ ដោយ ៖ នីយ៉ា​

 

img-20161127-wa0009 img-20161127-wa0010 img-20161127-wa0007 img-20161127-wa0008

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.