ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
(បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦

​រដ្ឋមន្ត្រី​កសិកម្ម​ប្រាប់​កាសែត​ឲ្យ​ប្តឹង​បើ​ដឹង​ច្បាស់​ចុះផ្សាយ​រឿង​ឈើ​អត់​ប្រយោជន៍​ទេ​?!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពង់ធំ ៖ លោក វ៉េង សុខុន រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​ជម្រុញ​តាម​សារ​អេឡិចត្រូនិក​ឲ្យ​អ្នកកាសែត​ប្តឹង​ពួក​ឈ្មួញ និង​មន្ត្រី​របស់​លោក បើ​ដឹង​ថា​កាប់​ឈើ​ខុសច្បាប់​និង​ឃុប​ឃឹត​គ្នា​ពុករលួយ​? ។ ”​ប្រសិន​បើ​លោក​ដឹង​ច្បាស់​ថា ជា​អំពើ​ខុសច្បាប់​លោក​គួរ​កសាង​សំណុំ​ឯកសារ​ប្តឹងទៅ​តុលាការ​តែម្តង​ទៅ​ប្រសើរ​ជាង ចុះផ្សាយ​បែបនេះ​ពុំ​មាន​ន័យ​អ្វី​ទេ​”​។​

​ប្រតិកម្ម​របស់​លោក វ៉េង សុខុន បាន​កើតឡើង ក្រោយពេល​ដែល​មាន​សារព័តិ​មាន​បាន​ចុះ​ផ្សាយពីករ​ណី​កាប់​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​ឡង់​ដែល​កាសែត និង​គេហ​ទំ​ពរ័​ជាច្រើន​ផ្តោត​ទៅលើ​ឈ្មោះ សេង កុក​ឃាង (​ហៅ​តា​៩៥) ដែល​ជា​តំណាង​ទទួល​សិទ្ធិ​ក្នុង​ក្រុមហ៊ុន​សេងគាង​( C.R.C.K )​ដែល​បន្លំ​លួច​កាប់​ឈើ​ប្រណីត​ដឹក​ចេញពី​ទំរីង តំបន់​ព្រៃ​ឡង់​ខេត្តកំពង់ធំ​យ៉ាង​សកម្ម​នា​ពេល​ថ្មីៗ​នេះ ។​

​ប្រភព​ពី​អ្នក​ស្រឡាញ់​ព្រៃឈើ​ថ្លែងថា តំណាង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច (C.R.C.K) ដែល​សំអាង​ថា មាន​ច្បាប់​វិនិយោគ សព្វថ្ងៃ​បាន​និង​កំពុង​ក្លាយជា​កន្លែង​កាប់បំផ្លាញ​ព្រៃឈើ និង​ដឹក​ប្រមូល​យក​ឈើ​ប្រណីត​គ្រប់ ប្រភេទ​មាន ធ្នង់ នាងនួន បេង ក​កោះ ពពែ​ល គគីរ គ្រញូង ដែល​ត្រូវបាន​ពួក​ឈ្មួញ​ល្មើស​ច្បាប់​នាំគ្នា សម្រុក​ដឹក ចេញពី​តំបន់​ព្រៃគុហ៍ (​ព្រៃ​ឡង់​) ក្នុង​ទឹកដី​ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ យកទៅលក់​នៅ​ទីផ្សារ​តាម​ដេប៉ូ​ឈើ​ខុសច្បាប់ ស្របច្បាប់​ក្នុង​ខេត្ត​ក្រុង​មួយចំនួន​ដឹកចេញទៅ​បរទេស​យ៉ាង​ក្រអឺតក្រទម ។​

​ចំណែកឯ​ក្រុម​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មាន​នាយខ​ណ្ឌ នាយផ្នែក សង្កាត់រដ្ឋបាល​ព្រៃឈើ​កំពង់ធំ ម្នាក់ៗ គឺ​កំពុង​សម្ងំ​ស្ងៀម​រង់ចាំ​ទទួល​ផលប្រយោជន៍​ខុសច្បាប់​ពី​បទល្មើស ពិសេស​ទទួល​លុយ​ពី​ម្ចាស់​ក្រុមហ៊ុន​មួយ​នេះ​យ៉ាង​ស្ងាត់ស្ងៀម ក្រោម​លេស​ថា​ក្រុមហ៊ុន​មាន​ច្បាប់ ។  ក្រុម​ឈ្មួញ សេង គុក​ឃាង និង​សេង គាង C.R.C.K នោះឡើយ ។​

​ប្រជាពលរដ្ឋ​និយាយថា ពួក​ឈ្មួញ​មាន​អំណាច​តំណាង​ក្រុមហ៊ុន​មួយ​នេះ មិន​ត្រឹមតែ​លួច​ចាំ​ទទួល​ទិញ​ឈើ​ខាងក្រៅ ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ គឺជា​អ្នក​នៅ​ពីក្រោយ​ខ្នង​អ្នក​ចូល​កាប់​ឈើ​ក្នុងព្រៃ​ឡង់​ផងដែរ​។ ជាក់ស្តែង​បច្ចុប្បន្ន​ក្រុមហ៊ុន C.R.C.K នេះ​គ្មាន​អភិវឌ្ឍន៍​ដាំ​ដុះ​អ្វី​ឱ្យ​ប្រាកដ​នោះ​ទេ ក្រៅពី​អង្គុយ​ច្នៃប្រឌិត និង​នៅ​ពីក្រោយ​ការរៀបចំ ឱ្យ​ជន​ខិលខូច​ចូល​ទៅ​កាប់​បំផ្លាញ​ព្រៃឈើ ក្នុង​តំបន់​ព្រៃ​ឡង់​ដឹក​ចូល​ក្រុមហ៊ុន​ពី​ឈើ​ខុសច្បាប់ ឱ្យទៅ​ជា​ឈើ​ស្របច្បាប់​សម្រាប់​លក់ និង​ដឹក​ចេញ​ទៅ​កាន់​ទីផ្សា​រលក់​ថា​ជា​ឈើ​មាន​ច្បាប់​របស់ C.R.C.K តែប៉ុណ្ណុះ​។​

​បើ​តាម​ផ្ទៃក្នុង​ក្រុមហ៊ុន​បាន​ទម្លាយ​ថា រាល់​ពេល​ដឹក​ចេញ​គឺ​ក្រុមហ៊ុន​នេះ​ដឹកឈើ​ជ្រក​ក្រោម​ច្បាប់​ដឹក​ចេញ​ចាប់ពី ២០០-៣០០​ម៉ែត្រគូប ។ គេ​ធ្លាប់​ឆែកឆេរ​ឃើញ​មាន PC ពី​ពេល​កន្លងមក ក្នុងចំណោម ១០​រថយន្ត គឺ​ឃើញ​មានតែ ១​រថយន្ត និង​ពីរ​រថយន្ត​ប៉ុណ្ណោះ ។ ប៉ុន្តែ​គេ​ពុំ​ដែល​ឃើញ​ក្រុមហ៊ុន​នោះ ទទួល​កំហុសឆ្គង​ត្រូវ​បាន​ដក Licen និង​ពិន័យ​នោះទេ ផ្ទុយ​ទៅ​វិញ​ឯ​មន្ត្រី​ឈរជើង​ដូចជា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ ឈ្មោះ តិ​ប ញាត៉ា ដូចជា នាយ​ផ្នែក​រដ្ឋបាល ព្រៃឈើ​សណ្តាន់ ឈ្មោះ សៅ វណ្ណី និង​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់​ជាដើម មិន​ដែល​ហ៊ាន​ក្អក​ទេ​ជាមួយ​ក្រុមហ៊ុន​សេងគាង​( C.R.C.K )​។​

​ជាក់ស្តែង តាម​សេចក្ដីរាយការណ៍ ពី​ខេត្ត​កំពង់ធំ បានឲ្យដឹងថា ក្រុមហ៊ុន​៩៥ ឬ​ក្រុមហ៊ុន​សេងគាង​( C.R.C.K )​បាន​ប្រើប្រាស់ នូវ​រថយន្ត​ធំៗ ដឹកឈើ​បំផ្លាញ​ផ្លូវ​។ ជាក់ស្ដែង​នៅ រសៀល​ថ្ងៃ​ទី​១៩​ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង ១២​និង​៣០​នាទី មាន​ឡាន​ដឹក​ក​ឈើ ខ្នាត​ធំ​ចំនួន​៥​គ្រឿង របស់​ចេញពី ក្រុមហ៊ុន​៩៥​ដោយ​មិន​ដឹង ថា​មាន​P,C​រឺ​គ្មាន​P,C​នោះទេ​។​

​តាម​ប្រភពព័ត៌ មាន​ពី​ប្រជាពលរដ្ឋ បាន​ប្រាប់ថា ពូក​គាត់​ឃើញ មាន​សកម្មភាព រថយន្ត​ធំៗ​ដឹកឈើ ទាំង​យប់​ទាំង​ថ្ងែ មិនដឹងថា រថយន្ត​ដឹកឈើ ទាំងនោះ​មាន ច្បាប់​ឬ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​អ្វី​ពួកគាត់ មាន​ផល​លំបាក​នោះ គឺ​រថយន្ត​ទាំងនោះ បាន​បំផ្លាញ​ផ្លូវ យ៉ាងធ្ងន់ធ្ងរ បើ​ខែវស្សា​វិញ បែក​ភក់ បើ​ខែប្រាំង​វិញ គឺ​ហុយ​ទ្រលោម​។​
​ប្រភពព័ត៌មាន បន្ថែមថា នៅ​បរិវេណ​ដី​របស់ ក្រុមហ៊ុន​៩៥ មិនមាន ព្រៃឈើ​នោះ​ទេ ចុះ​ហេតុអ្វី​ក្រុមហ៊ុន មួយ​នេះ​មាន ឈើ​ដឹក​ដោយ រថយន្ត​ធំ​សឹង​រាល់ថ្ងៃ យ៉ាង​ដូច្នេះ​?

​មេការ​ក្រុមហ៊ុន​លោក​ប៊ិន បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា មូលហេតុ ដែល​លោក​មិន ឲ្យ​ឡាន​ឈប់ តាមផ្លូវ ព្រោះ​លោក​ថា អ្នកសារព័ត៌មាន គ្នាន​សិទ្ធ​មើល​P,C​នោះទេ បើ​លោក​ចង់​មើល ទៅ​មើល កន្លែង​រដ្ឋបាល ព្រៃឈើ​ទៅ​។​បន្ទាប់មក​បុរស​នោះ បាន​ប្រាប់ កាសែត​វិញ​ថា លោក​មិន​បានដឹង​ទេ លោក​ឈប់​ធ្វើការ ជា​មេការ​២​ទៅ​៣​ខែ​ហើយ នៅពេល​សំនួរ​សួ​ថា រថយន្ត​ដឹកឈើ មាន​ច្បាប់​ឬ​ទេ​? និង​សួរ​ថា​ដឹកឈើ ចំនៀរ​ឬ​ឈើ​សាច់​?​។​

​ប្រជាពលរដ្ឋ​នៅ​ផ្សារ​ទំរីង​បាន​ប្រាប់ថា​ក្រុមហ៊ុន​៩៥​ឬ​សេងគាង​នេះ​បាន​ដឹកឈើ​ចេញពី​តំបន់​ព្រៃ​ឡង់​ដោយ​ឆ្លងកាត់​តំបន់​អូរ​ងាវ ស្រុក​ចាស់ ៩៩​ឆ្ពោះ​មក​ផ្សារ​ទំរីង​ហើយ​ចូល​ទៅ​រោងចក្រ​កែច្នៃ​ជ័រកៅស៊ូ​រួច​ទើប​បន្ត​ដឹក​ចេញ​ពី​រោងចក្រ​កែច្នៃ​ជ័រកៅស៊ូ​នេះ​ឆ្ពោះ​ចូល​ទៅ​ខេត្ត​កំពង់ចាម​និង​ឆ្ពោះទៅ​កន្លែង​ផ្សេងៗ​ទៀត​ដែល​ពួកគេ​ត្រូវការ ដោយ​ដឹក​ឆ្លងកាត់​ផ្សារ​ទំរីង​ចំនុច​៤៤​អូរកំពប់អំបិល​បាក់​ស្នា​ផ្សារ​ក្រ​វា ចំនុច​១០២​រួច​ឆ្ពោះទៅ​ខេត្ត​កំពង់ចាម​តែម្តង​សកម្មភាព​នេះ​ពួកគេ​ធ្វើ​ឡើង​ទាំ​រដូវប្រាំង​និង​រដូវវស្សា​។​

​ប្រជា​កា​ពារ​សហគមន៍​ព្រៃ​ឡង់​បាន​ប្រាប់​បណ្តាញ​យើង​ថា​ចំពោះ​ក្រុមហ៊ុន​៩៥​នេះ​ពុំ​មាន​។​ដោយឡែក​កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​ថ្ងៃ​ទី ២២​ខែ វិច្ឆិកា ឆ្នាំ​២០១៦​ថ នៅ​ចំណុច​ភូមិ​អូរ​ល្អក់​ឃុំ​មានរិ​ទ្ធ​ស្រុក​សណ្ដាន់​ខេត្ដកំពង់ធំគេ​ឃើញ​មាន​ឈ្មួញ​ឈើ​ម្នាក់​កំពង់​លើក​ដាក់​ឡាន​ទៀត​ហើយ​សូម​លោក​រដ្ឋមន្ត្រី​ជ្រាប​ជា​ព័ត៌មាន​។​សរុប​ទៅ​បើ​តាម​ប្រាស​សន៍​លោក​វ៉េង​សុខុន​រដ្មមន្ត្រី​ក្រសួង​កសិកម្ម​វា​ហាក់បីដូចជា​មាន​មុខ​ពីរ​។​ទី​១​លោក​ចេញមុខ​ការពារ​ក្រុមហ៊ុន​៩៥ ឬ​ក្រុមហ៊ុន​សេងគាង​( C.R.C.K )​ដោយ​មិន​ចំពោះ​ថា​អា​ក្រុមហ៊ុន​ហ្នឹង​និង​កូនចៅ​លោក​អត់​មាន​ពុករលួយ​អី​ទេ​។​ទី​២​ក៏​មានន័យថា​លោក​រដ្ឋមន្ត្រី​មិន​ខ្វល់ខ្វាយ​ចមពោះ​ព​តិមាន​កាសែត​រាយការណ៍​អី​ទេ​ព្រោះ​វា​អត់​ប្រយោជន៍​ចំពោះ​លោក​?៕

 

img-20161125-wa0077 img-20161125-wa0079 img-20161125-wa0078

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.