ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក

កិច្ចប្រជុំ​កំពូល កម្ពុជា​-​ឡាវ​-​វៀតណាម​លើក​ទី​៩ ស្តីពី​ការអភិវឌ្ឍន៍ នៅ​តំបន់​ត្រីកោណ និង​កិច្ចប្រជុំ​ពាក់ព័ន្ឋ​​បាន​បញ្ចប់​ដោយ​ជោគ​ជ័យ និងផ្លែផ្កា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្តសៀមរាប ៖ បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​រយៈពេល​០៣​ថ្ងៃ នា​រសៀល​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ មុននេះ ! ថ្នាក់ដឹកនាំ នៃ​ប្រទេស​ទាំង​បី បាន​ពិនិត្យ ពិភាក្សា បូកសរុប លទ្ធផល សម្រេច​បាន​ក្រោម​កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ និង​វៀតណាម !  ជារួម អង្គប្រជុំ​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ​, ឧត្ដមមន្ត្រី និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន ខិតខំ​ប្រឹងប្រែង​បំពេញការងារ តាម​ការ កំណត់​រហូត​សម្រេច​បាន ការងារ​ជាច្រើន ដែល​ក្នុងនោះ​រួមមាន ការអនុវត្ត​គម្រោង ដែល​បាន ដាក់ចេញ ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ , ការកាត់បន្ថយ​ការជួញដូរ​មនុស្ស និង​គ្រឿង ញៀន​, កិច្ច​សម្រួល​ពាណិជ្ជកម្ម , ការបង្កើន​ទំនាក់ទំនង ប្រជាជន​និង​ប្រជាជន​, ការលើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ការអភិវឌ្ឍ វិស័យ​កសិកម្ម ។​

​អង្គប្រជុំ​ក៏​វាយតម្លៃ​ខ្ពស់​ចំពោះ លទ្ធផល​របស់​វេទិកា​យុវជន និង​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម និង​ទេសចរណ៍ ក៏​ដូចជា​លទ្ធផល នៃ​សន្និសីទ​ពាណិជ្ជកម្ម​,​វិនិយោគ និង​ការជំរុញ​វិស័យ ទេសចរណ៍ នៃ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV ដែល​បាន​ប្រារព្ធ​ធ្វើឡើង នៅ​ថ្ងៃ​ទី ៧ ដល់​ថ្ងៃ​ទី ១១​ខែ​ធ្នូ​ឆ្នាំ ២០១៥ នៅ​ទីក្រុង ប៉ាក​សេ ខេត្ត​ចំប៉ា​សាក់   នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ ។​

​ទន្ទឹមនេះ អង្គប្រជុំ​ក៏​សូម​ស្វាគមន៍​ចំពោះ​លទ្ធផល​នៃ​កិច្ចប្រជុំ គណៈកម្មការ លើក​ទី​៣ ស្ដី​ពី​សន្តិសុខ និង​កិច្ចការ ការពារជាតិ នៃ​សភាជាតិ របស់​ប្រទេស CLV នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ ២០១៦ នៅ​ទីក្រុង …​ខេត្ត​….​នៃ​សាធារណរដ្ឋ សង្គមនិយម​វៀតណាម ។

​អង្គប្រជុំ​បាន​កត់សំគាល់ លទ្ធផល​ដ៏​ល្អប្រសើរ​ឡើងវិញ បាន​ចូលរួមចំណែក​អភិវឌ្ឍន៍ តំបន់ ត្រីកោណ ដែល​តំបន់​នេះ លែង​ជា​តំបន់ ដាច់ស្រយាល​ទៀតហើយ តែ​ជា​តំបន់​ពោរ ពេញ​ទៅ ដោយ សក្ដានុពល​សេដ្ឋកិច្ច និង​មាន ភាព​ទាក់ទាញ​ក្នុង​ការរស់នៅ !  ជា​សក្ខីភាព នៃ​ការ អភិវឌ្ឍន៍ សេដ្ឋកិច្ច នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ កន្លងទៅនេះ  តំបន់ត្រីកោណ​អភិវឌ្ឍន៍ បាន​ក្លាយទៅជា តំបន់​ក​សិ​-​ឧស្សាហកម្ម​ដ៏​ធំ​មួយ តាមរយៈ ការវិនិយោគ​បរទេស និង​វិនិយោគ​ក្នុងស្រុក ជាមួយ​នឹង​ធម្មជាតិ​ដ៏​គួរឱ្យ​ទាក់ទាញ និង​បាន ទទួលភ្ញៀវ​ទេសចរ កាន់តែ​ច្រើនឡើងៗ ជា​រៀងរាល់ថ្ងៃ ។​

​សកម្មភាព​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម មាន​ភាពរស់រវើក ទាំង​នៅក្នុង​ខេត្ត​នីមួយៗ និង​ឆ្លង ព្រំដែន ! ជាមួយនឹង​ការអភិវឌ្ឍ​ទាំងនេះ ជីវភាព និង​សុខុមាលភាព​របស់​ប្រជាជន នៅក្នុង តំបន់​ក៏មាន ការប្រែប្រួល គួរឱ្យកត់សំគាល់ ។ នៅក្នុង​ការផ្ដល់​យោបល់ លើ​ទិសដៅ នៃ​អនាគត​, អង្គប្រជុំ បាន​ទទួលស្គាល់ នូវ​ភាពជឿនលឿន នៃ​ការ រៀបចំ​ផែនការអភិវឌ្ឍន៍ នៃ​ឧស្សាហកម្ម​កៅស៊ូ​សម្រាប់ តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម​, តម្រូវការ​បន្ទាន់ នៃ​ការអភិវឌ្ឍន៍​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ហើយ​បាន ប្រគល់​ភារកិច្ច​នេះ ទៅ​គណៈកម្មការ សម្របសម្រួល​ចម្រុះ CLV CCC ដើម្បី​បន្ត​អនុវត្ត និង​កែតម្រូវ អនុវត្ត អនុស្សរណៈ​នៃ​ការយោគយល់ ស្ដីពី​គោលនយោបាយ​អនុគ្រោះ សម្រាប់​បង្កើត បរិយាកាស ដែល​អំណោយផល​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម ។​

​ជាមួយគ្នានេះ អង្គប្រជុំ​ក៏​បាន​ស្នើ​ឱ្យ​បញ្ចប់​នៃ​ការអភិវឌ្ឍន៍​ទេសចរណ៍ នៃ​តំបន់​ត្រីកោណ កម្ពុជា ឡាវ វៀតណាម និង​ផែនការ​សកម្មភាព​នៃ​ការតភ្ជាប់ ឱ្យបាន​ទាន់​ពេលវេលា ! អង្គប្រជុំ ក៏​បាន​ឯកភាពគ្នា លើ​ការរៀបចំ នៃ​គម្រោង​សំណើ​អាទិភាព​ចំនួន​៥ នៃ​ប្រទេស​នី​មួយៗ សម្រាប់ ស្វែងរក​ដៃគូ​អភិវឌ្ឍន៍ ។ ប្រទេស​ទាំង​បី ក៏​បាន​ថ្លែងអំណរគុណ ប្រទេស​ដៃគូ អ​ភិ វឌ្ឍន៍ និង​ស្ថាប័នហិរញ្ញវត្ថុ​នានា ពិសេស​ប្រទេស​ជប៉ុន និង​ធនាគារ​អភិវឌ្ឍន៍អាស៊ី ដែល បាន និង​កំពុង​បន្ត​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​សម្រាប់​គម្រោង​នានា នៅក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ។​

​សម្ដេច​តេជោ បានបញ្ជាក់​ថា​៖ យោង​ទៅលើ​ការពិនិត្យ​ឡើងវិញ ការចាប់ផ្ដើម​នៃ​គំនិត​ផ្ដួចផ្ដើម តំបន់ត្រីកោណ​អភិវឌ្ឍន៍​នេះ សម្ដេច មាន​មោទនភាព ដោយសារ​តែ​នេះ ជា​គំនិត​ផ្ដួចផ្ដើម របស់​សម្តេច ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី កម្ពុជា ហើយ​ត្រូវបាន​គាំទ្រ​ទៅដោយ អតីត​នាយក រដ្ឋមន្ត្រី​ឡាវ ស៊ីសុវត្ថិ កែវ​បុប្ផា និង​អតីត​នាយករដ្ឋមន្ត្រី វៀតណាម ផាម​វ៉ាន់​ហា ។​

​យើង​ចាប់ផ្ដើម នៃ​ការអភិវឌ្ឍន៍​តំបន់ត្រីកោណ​នេះ កម្ពុជា មាន​ប្រាក់​ចំណូល​ត្រឹមតែ ២៩៤ ដុល្លា តែប៉ុណ្ណោះ ប៉ុន្តែ ចាប់តាំងពី​ពេលនោះ​រហូត​មកដល់ពេលនេះ កម្ពុជា បាន​ហក់​ឡើង ទៅដល់ ១៣០០​ដុល្លា​សហរដ្ឋអាមេរិក ពី​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​មួយ ទៅ​ប្រទេស ដែលមាន ប្រាក់ចំណូល​កម្រិត​មធ្យ​ម ។ តំបន់ត្រីកោណ​អភិវឌ្ឍន៍ កាលពី​មុន​នេះ ដែល​ឋិត​នៅ​ឯកោ ជាពិសេស គឺ​ផ្នែក​ខាង​ដែនដី​របស់​កម្ពុជា បាននិងកំពុង​ត​ភ្ជាប់ ប្រែ​ក្លាយទៅជា តំបន់​ដែល​មាន សក្ដានុពល ។ ឥឡូវ​នេះ​ដើម្បី​ពន្លឿ​ន នៃ​ការអភិវឌ្ឍន៍​, នាយករដ្ឋមន្ត្រី ទាំងបី ក៏​បាន​ឯកភាពគ្នា​ទៅលើ ការផ្ដួចផ្ដើម​គំនិត​ដោយ​រដ្ឋមន្ត្រី និង​ឧត្ដមមន្ត្រី របស់​យើង​ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង ដែល​ប្រទេស នី​មួយៗ មាន​គម្រោង​៥ សម្រាប់​ស្នើរ ទៅ ដល់​ដៃគូ​អភិវឌ្ឍន៍​ជួយ​ទ្រទ្រង់​នូវ​ផែនការ​នេះ  ពិសេស ជប៉ុន និង​ធនាគារ​អភិវឌ្ឍន៍អាស៊ី ។ ប៉ុន្តែ​រឿង​នេះ យើង​ក៏​មាន​ការចាំបាច់​ដើម្បី​ពន្លឿ​ន នៅក្នុង​ការអភិវឌ្ឍន៍ នៅក្នុង​តំបន់​នោះ តាមរយៈ​នៃ​គំនិត​ផ្ដួចផ្ដើម​មួយចំនួន រាប់​ទាំង​បញ្ហា ការកសាង ហេដ្ឋារចនាសម្ព័ន្ធ ការបណ្ដុះ បណ្ដាល​ធនធានមនុស្ស ដែល​ក្នុងនោះ​ខាង​វៀតណាម មានលទ្ធភាព​ច្រើន ទៅលើ​បញ្ហា ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ក៏ដូចជា​បញ្ហា​ដទៃ​ទៀត ហើយ​ឡាវ​ក៏​មាន​លទ្ធភាព កាន់តែច្រើន នៅ​ក្នុង​ការផលិត​អគ្គិសនី សម្រាប់​ជួយ​មកដល់​កម្ពុជា​ផង និង​ជួយ ទៅដល់​វៀតណាម​ផងដែរ , ហើយ​កម្ពុជា នឹង​រៀបចំ នូវ​ផែនការ​មួយ ស្ដី​អំពី​បញ្ហា​ការតភ្ជាប់​ទៅលើ​ប្រការ​ទាំងពីរ  ៕

img-20161124-wa0006 img-20161124-wa0007 img-20161124-wa0008

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.