ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

​អភិបាលខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ​ផ្លូវ​ឡើង​រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ភ្នំ​ខៀវ​ដែល​ស្ថាបនា​ជិត​រួចរាល់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​ប៉ៃលិន​)៖ ចុង​សប្ដាហ៍​នេះ លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​លោក សៅ សារ៉ាត់ តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​ដំណើរការ​ស្ថាបនា​ផ្លូវ​ឡើង​រមនីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ភ្នំ​ខៀវ ដែល​ស្ថាបនា​ចាក់​បេតុង​អា​មេ​ជិត​រួចរាល់​។​

​ផ្លូវ​នេះ​មាន​ប្រវែង​ជាង ២​ពាន់​ម៉ែត្រ​។ នៅតាម​ដងផ្លូវ​ចូលទៅ​ក្នុង​រមណីយដ្ឋាន ក៏​បាន​កែលម្អ​ធ្វើ​សួនច្បារ​ដាំ​ផ្កា​ភ្ញី​បន្ថែម និង​តុបតែង​ផ្កា​សិប្បនិម្មិត​មួយចំនួន គឺ​ទុក​តែ​ដើមឈើ​ហូប​ផ្លែ​ធំៗ ដូច​ជា​ដើម​ស្វាយ ដើម​សាវម៉ាវ និង​ដើមឈើ​មាន​តម្លៃ​ជា​ដើម សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​នា​ពេល​បញ្ចប់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​ខាងមុខ​។​

​លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា គឺ​បាន​ខិតខំ​កសាង និងឣ​ភិ​វ​ឌ្ឍ​ប្រទេសជាតិ​ឱ្យមាន​ការរី​ក​ចម្រើន​លើ​គ្រប់​វិស័យ​។ ជាពិសេស​គឺ​ការកសាង​ហេ​ដ្ឋា​រចនាសម័ន្ធ​នានា​ដូច​ជា សាលារៀន ស្ពាន ផ្លូវថ្នល់ មន្ទីរពេទ្យ​ជា​ដើម​។​

​លោកស្រី​អភិបាលខេត្ត បន្តទៀតថា បច្ចុប្បន្ននេះ រដ្ឋបាល​ខេត្ត​ប៉ៃលិន ក៏​បាន​ខិតខំ​កែលម្អរ ហេ​ដ្ឋា​រចនាសម័ន្ធ​សាធារណ​:​នានា​ជាច្រើន ជាពិសេសឣ​ភិ​វ​ឌ្ឍ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​នៅក្នុង​ខេត្ត ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និងឣ​ន្ត​រ​ជាតិចូល​មក​លេង​កំសាន្ត​នាឱកា​ស​បុណ្យ​ទាន​ផ្សេងៗ ដូចជា​បុណ្យចូលឆ្នាំ​ចិន បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ និង​រដូវ​ភ្ជុំបិណ្ឌ​ជាដើម ក្នុង​ខេត្ត​ប៉ៃលិន​យើង​ឱ្យ​កាន់តែ​ច្រើនឡើង ធ្វើឱ្យ​ជីវភាព​ប្រជា​ពលរដ្ឋ​កាន់តែ​ធូរធារ​ជាង​មុន​ផងដែរ​។​

​ជាមួយគ្នា​ជា​ការទាក់ទាញ​ភ្ញៀវទេសចរ លោកស្រី​អភិបាលខេត្ត ក៏​បាន​ក្រើនរំលឹក​ដល់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​សហការគ្នា ចុះ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ និង​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​តំលៃ​នៃ​ធន់​ធាន​ធម្មជាតិ​នាំ​គ្នា​ថែរក្សា​ព្រៃឈើ​និង​សត្វព្រៃ​ពិសេស​គឺ​នៅ​តំបន់​អភិរក្ស​នៅ​ជុំវិញ​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ​នេះ​តែម្តង​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ភ្នំ​ខៀវ​មាន​ចម្ងាយ​ចេញពី​ផ្លូវជាតិ​លេខ​៥៧ ប្រមាណ ៧ ទៅ ៨​គីឡូម៉ែត្រ ស្ថិតនៅ​ភូមិ​កូន​ខ្លុង សង្កាត់​ឣូ​រតា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ រមណីយដ្ឋាន​នេះ មាន​ទេសភាព​ល្អ​ស្រស់​ស្អាត​ជាងគេ​បំផុត​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន មាន​ទឹកជ្រោះ រហូតដល់​៧​ជាន់ ពេល​ភ្ញៀវទេសចរ​ចូល​ទៅ​ងូត​លេង​កម្សាន្ត ធ្វើឱ្យ​ត្រជាក់ បំបាត់ទុក្ខ​កង្វល់ និង​មាន​អារម្មណ៍​ស្រស់ថ្លា​ថែម​ទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.