ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ...

​ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាត​ឲ្យ​លោក Alexandre Huynh នាយក​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅវេលា​ម៉ោង ១៥:០០ រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២១ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាត​ឲ្យ​លោក Alexandre Huynh នាយក​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​បន្ទាប់ពី​បានបញ្ចប់​បេសកកម្ម​ការងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយ​:​ពេល ០៥​ឆ្នាំ​។​

​ក្នុងជំនួប​ចុងក្រោយ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​លោក Alexandre Huynh និង​សហការី​ដែល​បាន​លះបង់​គ្រប់បែបយ៉ាង​បំពេញ​តួនាទី​ក្នុង​ស្មារតី​ទទួលខុសត្រូវ និង​សហការ​បាន​យ៉ាង​ល្អប្រសើរ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង និង​អង្គភាព​ក្រោម​ឱវាទ​ក្នុង​ការអនុវត្ត​គម្រោង​នានា​ក្នុង​គោលបំណង​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យមាន​ការរីកចម្រើន​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តទៀតថា ក្នុង​អាណត្តិ​របស់​លោក​លើទឹក​ដី​សន្តិភាព​មួយ​នេះ គម្រោង​គាំទ្រ​ដល់​ការអភិវឌ្ឍ​អនុវិស័យ​មួយចំនួន​បាន​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ និង​គាំទ្រ​ដោយ​អង្គការ FAO កំពុង​ផ្តល់​ផ្លែផ្កា​គួរឲ្យកត់សម្គាល់ មិនតែប៉ុណ្ណោះ​គម្រោង​ទាំងនោះ​បាន​ជួយ​ជំរុញ កែលម្អ បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ទំនើប​ដល់​កសិករ ដែល​នេះ​គឺ​ជា​ទុន ឬ​ជា​គ្រឹះ​យ៉ាង​រឹងមាំ​ក្នុង​ការពង្រឹង និង​ពង្រីក​សមត្ថភាព​ផលិត ធានា​បាន​ទាំង​បរិមាណ និង​គុណ ភាព​ឆ្លើយតប​ទៅនឹង​បរិបទ​ទីផ្សារសេរី ការប្រកួតប្រជែង ការប្រែប្រួល​អាកាសធាតុ បរិយាប័​ន និង​នវានុវត្តន៍ និង​ជា​ពិសេស​ស្របតាម​គោលនយោបាយ និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣​។ ឆ្លៀត​យក​ឱកាស​ចុះ​ក្រោយ​នេះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី តាមរយ​:​លោក Alexandre Huynh ស្នើសុំ​ឲ្យ​អង្គការ​ពិនិត្យ​លទ្ធភាព​ជួយ​ឧបត្ថម្ភ​ថ្នាំ​ការពារ​ជំងឺ​ដុំ​ព​កលើ​ស្បែក​គោ​-​ក្របី ដែល​ជំងឺ​នេះ​កំពុង​រីក​រាលដាល​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។

​លោក Alexandre Huynh បាន​ជម្រាបលា និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ ឯកឧត្តម​រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ​ក្រសួង​-​អង្គភាព និង​មន្ត្រី​ជំនាញ​គ្រប់​អនុវិស័យ​ទាំងអស់​ដែល​បាន​ផ្តល់​ការគាំទ្រ សហការ ផ្តល់​ធាតុ​ចូល​គ្រប់បែបយ៉ាង​ដែល​ធ្វើឲ្យ​បេសកកម្ម​របស់​លោក​នៅ​កម្ពុជា សម្រេច​ទទួលបាន​ជោគជ័យ និង​ជា​ពិសេស​គម្រោង​អភិវឌ្ឍ​វិស័យ​កសិកម្ម​ខ្លះ​បាន​បញ្ចប់ និង​ខ្លះទៀត​បាន​និង​កំពុង​ដំណើរកា​រ​ពោរពេញ​ទៅ​ដោយ​ក្តី​សង្ឃឹមថា​នឹង​រួមចំណែក​អភិវឌ្ឍ​វិស័យ មួយ​នេះ​ឲ្យមាន​ការរីកចម្រើន​ស្រប​ទៅតា​ម​គោលនយោបាយ​ដែល​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​បាន​គ្រោងទុក ក្នុងន័យ​ចូល​រួមចំណែក​លើកកម្ពស់​កម្រិតជីវភាព បង្កើន​ប្រាក់ចំណូល បង្កើត​ឱកាស​ការងារ បង្កើន​ផលិតភាព​ផលិតកម្ម ធានា​បាន​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ទទួល យក​បច្ចេកវិទ្យា​កសិកម្ម​ថ្មីៗ​ទៅ​អនុវត្ត ដើម្បី​ផ្លាស់ប្តូរ​ទម្លាប់ បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម និង​សេដ្ឋកិច្ច​។ ទោះបី​បេសកកម្ម​លោក​ត្រូវបាន​បញ្ចប់ ចំពោះ​សំណើ​ចុងក្រោយ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី លោក​សន្យាថា​នឹង​ខិតខំ​ឲ្យអស់​ពី​សមត្ថភាព​ក្នុង​ការស្វែងរក​ថ្នាំ​ការពារ​ជំងឺ​ដុំ​ពក​ស្បែក គោ​-​ក្របី ជួយ​ដល់​ប្រទេស​កម្ពុជា​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.