ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ...

រដ្ឋបាល​ខេត្ត​កំពត​ប្រារព្ធ​ពិធី​ប្រកាស​បង្កើត និង​ដាក់ឱ្យ​ដំណើរការ​រដ្ឋបាល​ក្រុង​បូកគោ នៃ​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្ត​កំពត​បា​ន​ប្រារព្ធ​ពិធី​ប្រកាស​បង្កើត និង​ដាក់ឱ្យ​ដំណើរការ​រដ្ឋបាល​ក្រុង​បូកគោ ក្រោម​អធិបតីភាព ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ ជា​អភិបាលរង​ខេត្ត ឯកឧត្តម​ព្រះរាជអាជ្ញា ឯកឧត្តម​ប្រធាន​សាលាដំបូង​ខេត្តកំពត លោក​ឧត្តមសេនីយ៍​មេបញ្ជាកា​រ​កងកម្លាំងប្រដាប់អាវុ​ធ​ទាំង​បី​ប្រភេទ លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ព្រម​ទាំង​ក្រុមប្រឹក្សា គណៈ​អភិបាលក្រុង ចៅសង្កាត់ និង​មន្ត្រីរាជការ​ក្នុង​រចនាសម្ព័ន្ធ​ក្រុង​បូកគោ នៃ​ខេត្ត​កំពត​។​

​មានមតិ​សំណេះសំណាល​ក្នុង​ពិធី​នេះ ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អបអរសាទ ចំពោះ​លោក​-​លោកស្រី​សមាជិក ក្រុមប្រឹក្សា​ក្រុង​បូកគោ ដែល​ត្រូវបាន សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ផ្តល់​សេចក្តីទុកចិត្ត បោះឆ្នោត​ជ្រើសរើស ដើម្បី​ដឹកនាំ និង​គ្រប់គ្រង​រដ្ឋបាល​ក្រុង​បូកគោ ឱ្យ​បន្ត​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​បន្ថែមទៀត​។

​ឯកឧត្តម​អភិបាលខេត្ត​បាន​បន្តថា ក្នុង​នាម​រដ្ឋបាល​ខេត្ត​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំង​មាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ក្រុង​បូកគោ នឹង​រួម​សាមគ្គី​សហការគ្នា ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ក្រុង​បូកគោ ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ រួម​មាន​ការផ្តល់​សេវា​សាធារណៈ ការអភិវឌ្ឍ​មូលដ្ឋាន កិច្ច​ខិតខំ​ស្វែងយល់ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ ការថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដែល​ជា​ការ​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​ការលើកកម្ពស់​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដែល​នេះ​ជាការ​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បូកគោ ដែល​ទើប​បង្កើត​ថ្មី ជាពិសេស​ការយកចិត្ត​ទុកដាក់​ចូលរួម​យ៉ាង​សកម្ម និង​ប្រកបដោយ​ភាពម្ចាស់ការ​ក្នុង​ការអនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបង្ការ និង ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ភូមិសាស្ត្រ​ក្រុង​បូកគោ នៃ​ខេត្ត​កំពត​របស់​យើង​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​បន្ថែមថា យោង​មាត្រា​៧០​នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បាន​តម្រូវឱ្យ​ក្រុមប្រឹក្សា​ធ្វើ​ការប្រជុំ​សាមញ្ញ​លើក​ទី​១ មិន​ឱ្យ​ហួស​ពី​១៥​ថ្ងៃ បន្ទាប់ពី​កិច្ចប្រជុំ​ចូលកាន់​តំណែង បន្ទាប់ពី​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១ ក្រុមប្រឹក្សា​ក្រុង​បូកគោ ត្រូវ​រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២ របស់ខ្លួន មិន​ឱ្យ​មុន​ម្ភៃ​ប្រាំ​(២៥)​ថ្ងៃ ឬ​លើស​ពី​សាមសិប​ប្រាំ​(៣៥)​ថ្ងៃ បន្ទាប់ពី​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១​។ ហើយ​កិច្ចការ​ជា​អាទិភាព​សម្រាប់​ក្រុមប្រឹក្សា​ក្រុង​បូកគោ គឺ​ត្រូវ​រៀបចំ​ផែនការអភិវឌ្ឍន៍​រយៈ​ពេល ០៥​ឆ្នាំ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​។

​សូមបញ្ជាក់​ថា​៖ រាជរដ្ឋាភិបាល​បាន​សម្រេច​បង្កើត​ក្រុង​បូកគោ​នៃ​ខេត្ត​កំពត តាមរយៈ​អនុក្រឹត្យ​លេខ ៣៨ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២១ ដោយ​កាត់​យក​ឃុំ​ចំនួន ០៣ ពី​ស្រុក​ទឹកឈូ គឺ​ឃុំ​បឹង​ទូក ឃុំ​កោះ​តូច និង​ឃុំ​ព្រែក​ត្នោត ដោយសារ​ស្ថានភាព​ស្រុក​ទឹកឈូ មាន​ភូមិសាស្ត្រ​ផ្ទៃ​ដី​ធំ​ទូលាយ និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​ដែល​ធ្វើឱ្យ​អាជ្ញាធរ​ស្រុក​ជួប​ការលំបាក​ក្នុង​ការគ្រប់គ្រង​រដ្ឋបាល ការផ្តល់សេវា​សាធារណៈ សេវា​រដ្ឋបាល​នានា ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.