ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ...

​បើ​ទោះជា​ក្នុង​ដែនសមុទ្រ​ខេត្តកំពត​ពុំ​មាន​កោះ​ច្រើន​ដូច​នៅ​ខេត្ត​កែប ប៉ុន្តែ​ដែន​កោះ​និមួយៗ​ពោរពេញ​ទៅដោយ​វិសាលភាព​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ទោះជា​ក្នុង​ដែនសមុទ្រ​ខេត្តកំពត​ពុំ​សូវ​មាន​កោះ​ច្រើន​ដូច​ក្នុង​លម្ហ​សមុទ្រ​ខេត្ត​កែប​ក៏ពិតមែន ប៉ុន្តែ​កោះ​នៅក្នុង​លម្ហ​នៃ​ដែនសមុទ្រ​ខេត្ត​កំពត ពិតជា​មាន​វិសាលភាព ថែមទាំង​មាន​សក្តានុពល​មិន​ខុស​គ្នា​នឹង​បណ្តា​កោះ​នៅ​ខេត្ត​កែប​ឡើយ ហើយ​បរិយាកាស​នៅ​ទីនោះ ក៏​មាន​ភាព​ទាក់ទាញ និង​មាន​ខ្យល់ជំនោរ​ដ៏​ត្រជាក់​គួរ​ជាទី​មនោ​រម្យ​ផងដែរ​។

​យ៉ាងណាមិញ បើ​តាម​ប្រសាសន៍ លោក ចាន់ រិទ្ធិ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពត បាន​ប្រាប់​កម្ពុជា​ថ្មី ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២១ ថា ថ្វី​ត្បិត​ដែន​សមត្ថកិច្ច​ខេត្ត​កំពត​មាន​វិសាលភាព​ធំធេង ប៉ុន្តែ​ដែន​កោះ​នៅក្នុង​លម្ហ​សមុទ្រ​ខេត្ត​កំពត ពុំ​សូវ​មាន​ច្រើន​ប៉ុន្មាន​ទេ​។​ទោះជា​បែបណា លោក​ប្រធាន​បាន​សង្កត់ធ្ងន់ថា បច្ចុប្បន្ន​នៅតាម​ដែន​កោះ​ដូចជា​កោះសេះ​ដែល​ជា​កោះ​លាតសន្ធឹង​ធំជាងគេ​ក្នុងចំណោម​កោះ​ទាំងអស់ ត្រូវបាន​អង្គការ​ជា​ដៃគូ កំពុង​ធ្វើ​ការអភិវឌ្ឍ​ន៍​ជា​បណ្តើរៗ​ហើយ​។​

​លោក ស សូរិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពត បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ក្នុង​ដែន​សមុទ្រ​ខេត្ត​កំពត​មាន​កោះ​ចំនួន​៣ រួមមាន​៖១/-​កោះ​សេះ ដែល​ជា​កោះ​ធំ​ជាងគេ​,២/-​កោះ​គី​,​និង​ទី​៣/-​កោះ​ត្រងោល ឬ​ហៅ​ថ្ម​ប៉ប្រាស​ទឹក ព្រោះ​កោះ​ត្រងោល​នេះ​ពុំ​មាន​ស្មៅ​ដុះ ឬ​ដុះ​ដើមឈើ នោះឡើយ គឺ​គ្របដណ្តប់​ដោយ​ថ្ម​នៅលើ​ផ្ទៃ​កោះ​ទាំងមូល​តែម្តង​។​លោក​បាន​បញ្ជាក់បន្ថែម​ថា ក្រៅពី​កោះ​ចំនួន​៣​នៅក្នុង​លម្ហ​សុ​ទ្រ​មុទ្រ យើង​ក៏​មាន​រាប់បញ្ចូល​កោះ​២​ផ្សេង​ទៀត​ដែល​នៅជាប់​មាត់ពាម​នៃ​ឆ្នេរសមុទ្រ​ខេត្តកំពត ដូច​ជា​កោះ​ស្មៅ និង​កោះធំ ហើយ​កោះ​ស្មៅ​ដែល​ស្ថិត​មាត់​ឆ្នេរ ក៏​ត្រូវបាន​ធ្វើការ​អភិរក្ស​ដោយ​បណ្តុះ​និង​ដាំ​ដើម​កោង​កាង​ជាច្រើន​ឆ្នាំ​មកហើយ​ដែរ​។​

​សូម​ជម្រាប​ផងដែរ​ថា បើ​ទោះជា​ក្នុង​ដែនសមុទ្រ​ខេត្តកំពត មាន​កោះ​តិច​ជាង​ដែនសមុទ្រ​ខេត្ត​កែប ប៉ុន្តែ​បើ​យើង​ក្រលេកមើល​ទិដ្ឋភាព​ទូទៅ​នៃ​កោះ​និមួយៗ យើង​ពិតជា​មាន​អារម្មណ៍​ស្រស់ស្រាយ ដោយសារ​យើង​បាន​គយគន់​ទេសភាព​ពី​ចម្ងាយ​នៃ​ប្រជុំ​កោះ​ដែល​ផុស​នៅលើ​ផ្ទៃ​ទឹកសមុទ្រ​ដ៏​ល្វឹងល្វើយ​ដាច់​កន្ទុយភ្នែក​។ ជាងនេះទៅទៀត ជា​រៀងរាល់ថ្ងៃ​គេ​តែងតែ​ឃើញ​ក្រុម​អ្នកទេសចរ​ជិះទូក​លម្ហែ កម្សាន្ត​ដើម្បី​គយគន់​ទេសភាព និង​ស្រូប​យក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ​នៅតាម​ដែន​កោះ​នៃ​សមុទ្រ​ខេត្ត​កំពត​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.