ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០

មេៗ​ថ្នាក់ដឹកនាំ​ខេត្ត​ព្រៃ​ណាខ្លះ ជា​ខ្នងបង្អែក​ដ៏​រឹងមាំ របស់​ទីតាំង​បន​ល្បែងស៊ីសង​ដុះ​ស្នឹម​អត់​ច្បាប់ ១ កន្លែង នៅ ក្នុងស្រុក​កំពង់ត្របែក ? # មានតែ​លោក​នាយ ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល ជាតិ​ទេ ដែល​អាច​បង្ក្រាប​ទីតាំង​បន​ល្បែង ស៊ីសង​អត់​ច្បាប់​នេះ​បាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ព្រៃវែង ៖ កាលពី វេលា​ម៉ោង​១១ និង​៣៥ នាទី ថ្ងៃទី​០៧ ខែ​សីហា ឆ្នាំ​២០២១ មាន​ករណី ក្រុម​អ្នក​ញៀន​ល្បែងស៊ីសង​ប្រជល់មាន់ បៀ​រ អាប៉ោង បាននាំគ្នា​ព្រួត វាយដំ​និង​បំផ្លាញ​សម្ភារ​: ឧបករណ៍ប្រើប្រាស់​របស់​អ្នកសារព័ត៌មា​ន​បណ្តាល​អោយ​ខូចខាត និង​មនុស្ស​រងរបួស ស្រាល ។

​លោក ហ៊​ន ដែល​មហាជន​ជាច្រើន បាន​ស្គាល់​គាត់ តាម រយ​: ផេ​ក facebook ផ្លួវកា​ររបស់​គាត់​ឈ្មោះ KH PLus ដែល​តែងតែ ចុះ​យក​ព័ត៌មាន​ពិតៗ​ទាន់​ហេតុការណ៍ ឡាយ ផ្សាយ​ផ្ទាល់​ភ្លាមៗ​នៅ ហ្នឹង​កន្លែងកើតហេតុ អោយ​មហាជន​បាន ឃើញ បានដឹង បាន​សប្បាយ​រីករាយ ទៅតាម​សិល្ប​:​នៃ​ការ និយាយ​និង​កាយវិការ របស់​គាត់​ម្តងៗ នោះ​។ បាន​ត្រូវ​ក្រុមអ្នកលេង ល្បែងស៊ីសង​១​ក្រុម ព្រួត​គ្នា​វាយដំ​ប្រើ​ហិង្សា យ៉ាង​កំរោល​មកលើ​រូប គាត់ (​ហ៊​ន​) និង​ក្រុម ការងារ​របស់​គាត់ ពេល​ចុះ​ទៅ​ព័ត៌មាន ផ្សាយ​ឡាយ​ផ្ទាល់ ពី​ទីតាំង​បន​ល្បែងស៊ីសង ដុះ ស្នឹម​១​កន្លែង ស្ថិតក្នុង​ភូមិ​ស្គារ​ខាងកើត ឃុំ​គោកចក ស្រុក​កំពង់​ត្រ បែក​ខេត្តព្រៃវែង ។

​តាម ឃ្លី​ប​Videos នៃ​ការ​ឡាយ​នោះ គឺ​លោក​ហ៊​ន បាន​សុំ​អោយ​អស់ លោក អាជ្ញាធរ សមត្ថកិច្ច អធិការ​នគរ បាល​ស្រុក​កំពង់​ត្របែក និង​លោកស្នងការ​នគរបាល​ខេត្ត​ព្រៃវែង ចុះ​មក​បង្ក្រាប​ទីតាំង បន​ល្បែងស៊ីសង​អត់​ច្បាប់​ដុះ​ស្នឹម (​ដំណើរការ​យ៉ាង​រលូន​ជាង​៣​ឆ្នាំ​មកហើយ​) ព្រោះ​ពួកគេ​បាននាំគ្នា​ពពាក់ពពូន ចូល​ទៅ​លេង​យ៉ាង​គគ្រឹកគគ្រេង​គ្មាន​ខ្លាច​ឆ្លង​ជម្ងឺ​កូវី​ត​១៩ អី​ទេ ទោះជា​មាន​បទបញ្ជា ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេជោ​បានដាក់ចេ​ញ អោយ​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​យកចិត្តទុកដាក់​អនុវត្ត​យ៉ាង​តឹងរឹង​បំផុត ចំពោះ​ពួក​អ្នកប្រព្រឹត្ត ល្មើស​នឹង​បំរាម របស់​ក្រសួង​សុខាភិបាល ក្នុង ខណ​:​ពេល កូវី​ត​១៩ កំពុង​រីក​រាលដាល​នេះ ។

​រហូតមកដល់​ពេលនេះ មហាជន និង​ប្រជា​ពល រដ្ឋ​កំពុង​រង់ចាំ​មើល​ចំ ណាត់​ការ​របស់​អាជ្ញាធរ សមត្ថកិច្ច ពិសេស គឺ​លោក​ឧត្តមសេនីយ៍ទោ ព្រំ សន្ធរ ស្នងការ​នគរបាល ខេត្ត​ព្រៃវែង និង​លោក ជា សុ​មេធី ចៅហ្វាយ ខេត្ត ហើយក៏​ជា​គណ​: បញ្ជាកា​រឯក ភាព​ខេត្ត ព្រៃវែង មាន​វិធានការ​បែប​ណា​ចំពោះ ករណី ជនដៃដល់​បង្ក​ហិង្សា យ៉ាង​កំរោល​មកលើ​លោក ហ៊​ន អ្នកសារព័ត៌មាន ឡើង​ផ្អើល​ល្បី​សុះ សាយ​ពេញ​សា​កលោក ? ។​

​ដោយឡែក លោក ហ៊​ន ដែល​ជនរងគ្រោះ​ក្នុង​អំពើ​ហិង្សា​នេះ បាន​ប្រាប់​មក​ភ្នាក់ងារ ព័ត៌មាន​គេហទំព័រ មាតុភូមិ www meatoohoum.com តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ ទី​៨​សីហា​២០២១​នេះ ថា ចំពោះ​ករណី​នេះ លោក​មិន​ដាក់ពាក្យ បណ្តឹង ប្តឹងផ្តល់​អ្វី​ទៅ ខាង​ស្ថាប័ន​ណា​នោះ​ទេ ទោះ​ជា​រូប​លោក​ទទួល រង​របួសស្រាល និង​ខូច ខាត​សម្ភារ​:​ឧបករណ៍​សំរាប់​ឡាយ​Videos ក័ ដោយ ។

​លោក​បញ្ជាក់ថា ៖ អ្វី​ដែល​លោក​ចង់​បាន​នោះ​គឺ​ចង់អោយ​លោកសន្នងការ​នគរ បាល​ខេត្ត​ព្រៃវែង និង អាជ្ញាធរ​ខេត្ត​ព្រៃវែង ចុះ បង្ក្រាប បំបិត​ទីតាំង​បន ល្បែងស៊ីសង​ក្នុងស្រុក កំពង់ត្របែក​នេះ​ចោល ព្រោះ​ប្រជាពលរដ្ឋ​ក៏ សំណូមពរ​ចង់បាន បែប នេះដែរ ។ ជុំវិញ​ករណី នេះ ការិយាល័យ គេហទំព័រ មាតុភូមិ បាន សាកសួរ ទៅ​លោក ព្រំ សន្ធរ ស្នងការ​នគរបាល ខេត្ត​ព្រៃវែង តាមតេ​ឡេ ក្រាម​ដែរ តែ​ពុំ​មាន​ការ ឆ្លើយតប ។​

​ទោះ​ជា​ព្រឹត្តិការណ៍ ក្រុម​អ្នក​ញៀន ល្បែងស៊ីសង​ព្រួត​គ្នា​វាយ មក​លើ​អ្នកកាសែត​ពេល​កំពុង​ឡាយ​ផ្ទាល់ ផ្សាយ​ជា​ង​១​ម៉ោង​ហើយ ក៏ដោយ​ក៏​គេ​ពុំ​ឃើញ​វត្ត មាន​លោក​អធិការ​នគរ បាល​ស្រុក​កំពង់​ត្របែក ដឹកនាំ​កម្លាំង​ចុះ​អន្តរាគមន៍​ជួយ​ដែរ ។ ចាំមើល​!​ៗ​ៗ តើ​មេៗ​ថ្នាក់ដឹកនាំ​ខេត្ត​ព្រៃវែង ណា​ខ្លះ​ជា​ខ្នងបង្អែក​បន ល្បែងស៊ីសង​១​នេះ ? ករណី ប្រជាពលរដ្ឋ និង​មហាជន ពិសេស​បង ប្អូន​អ្នកសារព័ត៌មាន មាន​ការជឿជាក់ និង សង្ឃឹម​លើ​លោក​នាយ ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល ជាតិ លោក​នឹង​មាន វិធានការ ព្រមទាំង​រក យុត្តិធម៌ ជូន​លោក​ហ៊ុន ជាមិនខាន ហើយ​ជន​ដៃ ដល់​បង្ក​ហិង្សា គឺ​ប្រាកដ ជា​មិន​អាច​រត់​គេច​ផុត​ពី សំណាញ់​ច្បាប់​បានទេ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.