ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់

​ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​ប្រជុំ​ជាមួយ​មេធាវី​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​គី តិច និង​សហការី ដើម្បី​ពិនិត្យ និង​ពិភាក្សា​អំពី​ចំណុច​ខ្លាំង និង​ចំណុចខ្សោយ​លើ​ការអនុវត្ត​ច្បាប់​ស្តីពី​ព្រៃឈើ និង​ច្បាប់​ស្តីពី​ជលផល​ក្នុង​រយ​:​ពេលកន្លងមក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ វេលា​ម៉ោង ៩:០០ នា​ព្រឹក​ថ្ងៃ​សុក្រ ១៣​រោច ខែ​ទុតិយាសាឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០២១ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​ប្រជុំ​ជាមួយ​មេធាវី​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​គី តិច និង​សហការី​។ កិច្ចប្រជុំ​ដ៏​មាន​សារ​:​សំខាន់​នា​ព្រឹក​នេះ​គឺ​ដើម្បី​ពិនិត្យ និង​ពិភាក្សា​អំពី​ចំណុច​ខ្លាំង និង​ចំណុចខ្សោយ​លើ​ការអនុវត្ត​ច្បាប់​ស្តីពី​ព្រៃឈើ និង​ច្បាប់​ស្តីពី​ជលផល​ក្នុង​រយ​:​ពេលកន្លងមក​។

​មួយ​ក្នុងចំណោម​ប្រធានបទ​សំខាន់ៗ​ដែល​កិច្ចប្រជុំ​នេះ​បាន​លើកយក​មក​ពិភាក្សា​គឺ​ភាពអនាធិបតេយ្យ​នៃ​ការទន្ទ្រាន កាន់កាប់ ឈូសឆាយ កាន់កាប់​ដី​ព្រៃ​របស់​រដ្ឋ​ខុសច្បាប់ និង​ការទន្ទ្រាន​កាន់កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការវិនិយោគ​រួចហើយ​។​

​សរុបសេចក្តី​មក​កិច្ចប្រជុំ​បាន​មូលមតិ​គ្នា​ថា​នឹង​បង្កើត​ក្រុមការងារ​មួយ​ដែល​ក្រុម​នេះ​នឹង​ដើរតួនាទី​ធ្វើ​ការសិក្សា ស្រាវជ្រាវ សមស្រប រួច​ដាក់ចេញ​យន្តការ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ទាក់ទង​ប្រធានបទ​ខាងលើ ដោយ​ឈរ​លើ​គោលការណ៍​គតិយុត្ត សុក្រឹត្យភាព និង​យុត្តិធម៌ ដើម្បី​ថែរក្សា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​(​ដី និង​ព្រៃឈើ និង​ដី​ព្រៃ​លិច​ទឹក​) របស់​រដ្ឋ និង​ជួយ​ការពារ​ដល់​មន្ត្រី​របស់​ក្រសួង ដែល​បាន និង​កំពុង​ដើរតួនាទី​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ ក្នុង​ការពង្រឹង និង​ការអនុវត្តន៍​ច្បាប់​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជូន​មតិ​ឲ្យ​ក្រុមការងារ​គួរ​ជ្រើសរើស​យក​បទល្មើស​ណាមួយ​មក​ដោះស្រាយ ទុក​ជា​គំរូ សម្រាប់​ជា​វិធាន​គតិយុត្ត យកទៅ​អនុវត្ត​បន្ត​ក្នុង​ការទប់ស្កាត់​បទល្មើស​ដ៏ទៃទៀត នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.