ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន ==> ប្រធានប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សរសើរការបោសសម្អាត Online Scam នៅកម្ពុជាថា បានមកពីការប្រឹងប្រែងដ៏អស្ចារ្យ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត

​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​កំពត​ផត​កំពុង​ឈូសឆាយ​លើ​ដី​របស់​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ចំនួន​១៩​គ្រួសារ ថា​ក្រុមហ៊ុន​កំពត​ផត បាន​យក​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ទៅ​ឈូសឆាយ​លើ​ដី​របស់​ពួកគេ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​សីហា​ឆ្នាំ​២០២១​នេះ អភិបាលរង​ស្រុក​ទឹកឈូ​បាន​ដឹកនាំ​ក្រុម​ការងារ និង​កងកម្លាំង​ចម្រុះ​ចុះ​ទៅ​ធ្វើ​ការហាមឃាត់​បញ្ឍប់​សកម្មភា​ពឈូស​ឆាយ​សិន រង់ចាំ​ការដោះស្រាយ​ឲ្យ​ជ្រះស្រឡះ​។​ប៉ុន្តែ​ក្រោយ​ផ្អាក​គ្រឿងចក្រ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង ក្រុមហ៊ុន​ក៏​បញ្ជា​ឲ្យ​ឈូសឆាយ​ឡើងវិញ​។

​អភិបាលរង​ស្រុក​ទឹកឈូ លោក អ៉ឹម ចាន់​សោធន បាន​មានប្រសាសន៍ថា ការចុះ​មក​ហាមឃាត់​សកម្មភាព​ឈូសឆាយដី​នៅ​ចំណុច​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្ត​កំពត នាពេលនេះ ដោយយោង​តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ចំនួន ១៩​គ្រួសារ បាន​ចោទប្រកាន់​ថា ក្រុមហ៊ុន​កំពត​ផត​កំពុង​ធ្វើ​សកម្មភាព​រំលោភ​លើ​ដីរ​បស់​ខ្លួន​។​

​លោក​អភិបាលរង​ស្រុក បាន​បន្ត​ថា​ការចុះ​មក​ពេលនេះ ដើម្បី​ហាមឃាត់​សកម្មភាព​គ្រឿងចក្រ​សិន ដោយ​រងចាំ​ការដោះស្រាយ ពី​សំណាក់​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ រួចរាល់​ទើប​អាច​បន្ត​ធ្វើ​សកម្មភាព​បាន ចំពោះ​ករណី​នេះ​លោក​នឹង​ធ្វើ​របាយការណ៍​ជូន​ទៅ​ថ្នាក់ដឹកនាំ ដើម្បី​រិះរក​វិធានការ​ដោះស្រាយ​បន្តទៀត​។

​លោក អ៉ឹម ចាន់​សោធន បាន​បញ្ជាក់​ដែរ​ថា ក្រុមហ៊ុន​កំពត​ផត​ហាក់​មាន​ចេតនា​មិន​ចង់​ចូលរួម​សហការ​ជាមួយនឹង​អាជ្ញាធរ​នោះទេ ហើយ​កន្លងមក អាជ្ញាធរ​បាន​កោះអញ្ជើញ​តំណាង​ក្រុមហ៊ុន​ជា​ច្រើន​សារ ឲ្យចូល​រួម​ពិភាក្សា​ដោះស្រាយ​ដោយ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ តែ​ត្រូវ​ខាង​ក្រុមហ៊ុន​បដិសេធ ហើយ​ចេះតែ​បន្ត​ធ្វើ​សកម្មភាព​ឈូសឆាយ​លើដី​ប្រជាពលរដ្ឋ​ដែល​នៅជាប់ និង​នៅ​ក្បែរ​នោះ​រហូត​គ្មាន​ក្រែង​រអា ព្រោះ​អះអាងថា​ជា​ដី​របស់​ក្រុមហ៊ុន​។

​តំណាង​ប្រជាពលរដ្ឋ​១៩​គ្រួសារ បាន​ប្រាប់ឲ្យដង​ថា ដី​របស់​ពួកគេ​មាន​ប័ណ្ណ​កាន់កាប់​ត្រឹមត្រូវ និង​បាន​អាស្រ័យ​ផល​ជាច្រើន​ឆ្នាំ​។ ហើយ​ពីមុន​មក​មិន​ដែល​មាន​បញ្ហា​អ្វី​កើតឡើង​ទេ ប៉ុន្តែ​ចាប់ពី​ដី​កំពត​ឡើងថ្លៃ​នៅ​ឆ្នាំ​២០១៩​រហូតមក ក្រុមហ៊ុន​ចេះតែ​វាទ​ព្រំ​របស់ខ្លួន​កាន់តែ​ធំ​ទៅៗ រំលង​ភ្នំ ឆ្លង​អូរ រហូតមកដល់​ដី​របស់​ពួកគេ​ទៀត ។ ជាមួយនេះ ពួក​គាត់​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ មន្ត្រី​ជំនាញ និង​អ្នកពាក់ព័ន្ធ ជួយ​ជំរុញ និង​ពន្លឿន​ការដោះស្រាយ​ជូន​ពួកគេ​ឱ្យបាន​ឆាប់រហ័ស​បំផុត ព្រោះ​បច្ចុប្បន្ន​ក្រុមហ៊ុន​មិន​ត្រឹមតែ​បំផ្លាញ់​ដំណាំ និង​វាយ​កំទេច​របង​ព្រំ​ដី​នោះ​ទេ​ថែមទាំង យក​គ្រឿច​ក្រ​មក​ឈូសឆាយតា​មអំ​ពើ​ចិត្ត​ទៀតផង​។

​ជុំវិញ​ករណី​ដដែល បើ​តាម​ការបញ្ជាក់​ពី លោក​អភិបាលរង​ស្រុក​ទឹកឈូ​បាន​បញ្ជាក់បន្ថែម​ថា ដី​របស់​ក្រុមហ៊ុន​ដែល​បាន​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ ៥៨​គ្រួសារ ស្ថិតនៅ​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ អំឡុង​ឆ្នាំ​២០១៥ និង​មាន​គំនូស​ប្លង់​កំណត់​ព្រំ​ត្រឹមត្រូវ ប៉ុន្តែ​រយៈពេល​ចុងក្រោយ​នេះ មាន​ពលរដ្ឋ​ជាច្រើន​នាក់ បាន​ដាក់ពាក្យ​ប្តឹង​ដល់​អាជ្ញាធរ ដោយ​ចោទប្រកាន់​ថា​ក្រុមហ៊ុន​កំពត​ផ​ត បាន​ប្រើ គ្រឿច​ក្រ​ឈូសឆាយ​លើ​ដី​របស់​ពួកគេ​។​

​តាម​ប្រភព​ពី​ប្រពល​រដ្ឋ​មាន​លំនៅឋាន​ក្បែរ​ទីតាំង​ដី​ជម្លោះ​បាន​ប្រាប់ឲ្យដឹង​ថា ក្រោយ​ការចុះទៅ​ហាមឃាត់​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង ខាង​ក្រុមហ៊ុន​ក៏​បាន​បញ្ជា​គ្រឿងច​ក្រឲ្យមក​ឈូសឆា​យ​ឡើងវិញ​តែ​ដដែល​ហ្នឹង មើល​ទៅ​ខាង​ក្រុមហ៊ុន​ហាក់​មិន​ខ្លាចញញើត​អ្វី​ទាំងអស់​។ ចំពោះ​សកម្មភាព​បែប​នេះ គេ​សង្ស័យថា​ក្រុមហ៊ុន​កំពត​ផ​ត ប្រហែលជា​មាន​ខ្នងបង្អែក​មិន​ស្តើង​នោះទេ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.