ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន ==> ប្រធានប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សរសើរការបោសសម្អាត Online Scam នៅកម្ពុជាថា បានមកពីការប្រឹងប្រែងដ៏អស្ចារ្យ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត

​អភិបាលខេត្ត​តាកែវ អញ្ជើញ​ចូលរួម​នាំយក​ថវិកា​ប្រគល់​ជូន​ដល់​លោកយាយ អាយុ ១០០​ឆ្នាំ ដែល​ស្ម័គ្រចិត្ដ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩​នៅ​ស្រុក​ទ្រាំង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​តាកែវ​៖ លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​០២ ខែ​សីហា ឆ្នាំ​២០២១​នេះ បាន​បន្ដ​នាំយក​ថវិកា​របស់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា ទៅ​ប្រគល់ជូន​លោកយាយ អាយុ ១០០​ឆ្នាំ ដែល​បាន​ស្មគ្រចិត្ត​ចាក់​វ៉ាក់សាំង​ការពារជំងឺ​កូវី​ដ​១៩ ទទួលបាន​ថវិកា​ចំនួន ៣​លាន​រៀល និង​សម្ភារៈ​ជា​គ្រឿងឧបភោគ បរិភោគ​មួយចំនួនទៀត​។ ដោយ​មាន​ការចូលរួម​ដោយ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក ឈួន ផាន់​នី អភិបាល​ស្រុក​ទ្រាំង និង លោក​វេជ្ជបណ្ឌិត វង សា​រ៉ា ប្រធានការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​កោះអណ្ដែត ព្រម​ទាំង​ថ្នាក់​ដឹក​ពាក់ព័ន្ធ​។​

​លោកយាយ​ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង ហើយ​ទទួលបាន​អំណោយ​ពី​សម្ដេច​តេជោ ហ៊ុន សែន នា​ឱកាស​នេះ លោកយាយ​ឈ្មោះ ផាត់ ញ៉ែម អាយុ​ជាង ១០០​ឆ្នាំ រស់នៅ​ភូមិ​ជ្រែ ឃុំ​ជី​ខ្មា ស្រុក​ទ្រាំង ខេត្តតាកែវ បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង ការពារ និង​បង្ការ​ជំងឺ​កូវី​ដ​១៩ កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២១​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោកស្រី ឱ វណ្ណឌី​ន បាន​នាំនូវ​ការ​ផ្ដាំផ្ញើ​សាក សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ជូន លោកយាយ ព្រមទាំង កូនចៅ ចៅទួត ព្រមទាំង​បាន​ជម្រាប​សាកសួរ​អំពី​ស្ថានភាព​សុខភាព​របស់​លោកយាយ ក្រោយពី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.