ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន ==> ប្រធានប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សរសើរការបោសសម្អាត Online Scam នៅកម្ពុជាថា បានមកពីការប្រឹងប្រែងដ៏អស្ចារ្យ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត

ការអនុវត្ត​បម្រាម​គោចរ​នៅ​យប់​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០២១ លះបង់​គ្រប់យ៉ាង​ដើម្បី​ប្រទេសជាតិ និង​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្នុងនាម​ជា​កងកម្លាំង​នគរបាល​នគរបាល ជាតិ តែងតែ​លះបង់​គ្រប់យ៉ាង ដើម្បី​ជាតិ និង​ប្រជាពលរដ្ឋ ទោះជា​ការបំពេញភារកិច្ច​ពេល​ថ្ងៃ​មានការ​រវល់​ច្រេី​ន​យ៉ាងណាក៏ដោយ ក៏​មិន​ភ្លេច​ការបំពេញ​ភារកិច្ច​បន្ត​នៅ​ពេល​យប់​ដើម្បី​អនុវត្ត​បម្រាម​គោចរ​ចាប់ពី​ម៉ោង ៩:០០​នាទី​យប់ ដល់​ម៉ោង ៣:០០​នាទី​ទៀបភ្លឺ រយ​:​ពេល​១៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២១ ការអនុវត្ត​បម្រាម​គោចរ​នេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូវី​ដ​១៩ ជា​ពិសេស​ការពារ​អាយុ​ជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ​ពី​មេរោគ​ឆ្លង​ដ៏​កាច​សាហាវ​នេះ ។

​ក្នុង​ការចុះអនុវត្ត​កិច្ចការ​នេះ សមត្ថកិច្ច​ជំនាញ​តែងតែ​អនុវត្ត​ជា​ប្រចាំ​តាម​វិធាន​សុខាភិបាល ដូចជា​កា​រៀបចំ​ទីកន្លែង​ឲ្យ​ស្អាត ចង​ខ្សែ​សុវត្ថិភាព រក្សា​គម្លាត មាន​ឧបករណ៍​វាស់​កំដៅ អាល់កុល​លាងដៃ ជា​ពិសេស​មន្ត្រី​នគរបាល​ដែល​ត្រួតពិនិត្យ​ឯកសារ អ្នក​ដំណេី​រគឺ​ស្លៀកពាក់​ក្នុង​ឯកសណ្ឋាន​ពេទ្យ​ដើម្បី​បង្ការ​ការឆ្លង​វីរុស​នេះ ។

​ពិត​ណាស់​ទាំង​ក្រុម​គ្រូពេទ្យ កងកម្លាំង​គ្រប់​ប្រភេទ ក៏​ចង់​មាន​ពេលវេលា​នៅ​ផ្ទះ​ជួបជុំ​បងប្អូន​ក្រុម​គ្រួសារ​ដែរ ប៉ុន្តែ​ជា​តួនាទី ភារកិច្ច​ដែល​ត្រូវបំពេញ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ពេល​សម្រាក​នៅ​ផ្ទះ​ជួបជុំ​ក្រុមគ្រួសារ​ហើ​យ គួរតែ​នៅផ្ទះ​កុំ​ចេញ​ក្រៅបើមិនចាំបាច់ ដោយ​ចូលរួម​គោរព​អនុវត្ត​នៅ​បម្រាម​គោចរ​នេះ ដោយ​ជួយ​គ្នា​ក្នុង​ការទប់ស្កាត់​ដើម្បី​កុំឲ្យ​មាន​ការឆ្លង​រាតត្បាត​កាន់តែ​ធ្ងន់ធ្ងរឡើងៗ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.