ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន ==> ប្រធានប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សរសើរការបោសសម្អាត Online Scam នៅកម្ពុជាថា បានមកពីការប្រឹងប្រែងដ៏អស្ចារ្យ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត

ឯកឧត្តម​ស្នងការ​បាន​សង្កត់ធ្ងន់​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​បម្រើសេវា​ទូទៅ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ ត្រូវតែ​ឆ្លើយតប ដោះស្រាយ​បញ្ហា​ប្រឈម និង​ចាត់វិធានការ​ជូន​ប្រជាពលរដ្ឋ ឲ្យបាន​ឆាប់រហ័ស​បំផុត ២៤/២៤​ម៉ ជា​ពិសេស​ត្រូវ​លើក​ទូរ​សព្ទ​របស់​ប្រជាពលរដ្ឋ គ្រប់ពេលវេលា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​សីហា ឆ្នាំ​២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំ​ខែ​កក្កដា និង​ទិសដៅ​ការងារ​សម្រាប់​ខែ​សីហា ឆ្នាំ​២០២១ ដោយ​ក្នុង​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​លោក លោកស្រី​ស្នងការរង លោកនាយ​ការិយាល័យ ជំនាញ លោក​អធិការនគរបាល​ខណ្ឌ​ទាំង​១៤ រួមទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត ។

​ជា​កិច្ច​ចាប់ផ្តើម​នៃ​កិច្ចប្រជុំ​លោកស្នងកា​ររ​រង​ទទួល​ផែន​សេនាធិការ បាន​អាន​របាយការណ៍​អំពី​លទ្ធផល​ការងារ​ដែល​អនុវត្ត​បាន​ក្នុង​ខែ​កក្កដា បញ្ហា​ប្រឈម និង​ដំណោះស្រាយ​ផ្សេង ៗ ដែល​កើតមាន​ក្នុង​ការអនុវត្ត​ការងារ នា​ពេលកន្លងមក ជា​កិច្ច​បន្ត​ក៏​មាន​ការចូលរួម​មតិ​របស់​លោក​ស្នងការ​រង​ទទួល​ផែន​ធនធានមនុស្ស ទាក់ទង​ទៅនឹង​ការគ្រប់គ្រង​វត្តមាន​របស់​មន្ត្រី​តាម​បណ្តា​អង្គភាព ការយកចិត្តទុកដាក់​លើ​ការផ្សព្វផ្សាយ​ដល់​មន្ត្រី​ក្នុង​ការថែរក្សា​សុខភាព បង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូវី​ដ​១៩ មតិ​ចូលរួម​របស់​ស្នងការរង​ទទួល​ផែន​ចរាចរណ៍ ទាក់ទង​ទៅនឹង​ការអនុវត្ត​រឹតបន្តឹង​ចរាច​រណ៍ និង​មតិ​ចូលរួម​របស់​លោក​ស្នងកា​រ​រង ទទួល​ផែន​សណ្តាប់ធ្នាប់ ទាក់ទង​ទៅនឹង​ការចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​គោលដៅ​នានា ជា​ពិសេស​តាម​គោលដៅ​ជុំវិញ​ផ្សារដេី​ម្បី​រៀបចំ​ឲ្យមាន​សណ្តាប់​ល្អ កាត់បន្ថយ​ការកកស្ទះ និង​ធ្វើឲ្យ​មាន​សោភណ្ឌភាព​ល្អ ។

​បន្ទាប់​ពី​ការចូលរួម​មតិ​របស់​លោក លោកស្រី​ស្នង​រង​រួច ឯកឧត្តម​ស្នងការ ក៏​បាន​កោតសរសើ​រដល់​កងកម្លាំង​ទាំង​អស់​ដែល​បាន​ខិតខំ​លះបង់​បំពេញ​ភារកិច្ច​ជូន​ជាតិ ជូន​អង្គភាព ជាពិសេស​បម្រើ​ប្រជាពលរដ្ឋ ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​មិន​ខ្លាច​នឿយហត់​ឡើយ ដូច​ជា​ការ​ល្បាត​ដេ​ី​ម្បី​រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ការការពារ​ប្រតិភូ​ជាតិ អន្តរជាតិ ជា​ពិសេស​ការអនុវត្ត​បម្រាម​គោចរ​នៅពេល​យប់​រយ​:​ពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៩ ខែកក្កដា រហូតដល់ ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២១ ចាប់ពី​ម៉ោង ៩:០០​នាទី​យប់ ដល់​ម៉ោង ៣:០០​នាទី​ទៀបភ្លឺ ក៏​ដូចជា​ការខិតខំ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អ​ប្រ​សេីរ ។

​ជា​កិច្ចបញ្ចប់ ឯកឧត្តម​ស្នងការ​បាន​ណែនាំ​ដល់​ប្រធាន​អង្គភាព​ត្រូវតែ​យកចិត្ត​តាមដាន​សុខភាព​របស់​មន្ត្រី​ក្រោម​ឱវាទ ជាប្រចាំ មន្ត្រី​ទាំងអស់​ត្រូវ​កាត់សក់​ខ្លី​ជានិច្ច ស្លៀកពាក់​ឯកសណ្ឋាន​ឲ្យបាន​ត្រឹមត្រូវ ម្យ៉ាងវិញទៀត ឯកឧត្តម​ស្នងការ​បាន​សង្កត់ធ្ងន់​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​បម្រើសេវា​ទូទៅ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ ជាពិសេស​លោក លោកស្រី​ស្នងការរង​ទទួល​ដឹកនាំ​តាម​បណ្តា​ខណ្ឌ លោក​អធិការ ខណ្ឌ​ទាំង​១៤ និង​លោក​នាយប៉ុស្តិ៍​ទាំងអស់​ត្រូវតែ​យកចិត្តទុកដាក់​តាមដាន​ព័ត៌មាន ត្រូវតែ​ឆ្លើយតប ដោះស្រាយ​បញ្ហា​ប្រឈម និង​ចាត់វិធានការ​ជូន​ប្រជាពលរដ្ឋ ឲ្យបាន​ឆាប់រហ័ស​បំផុត ២៤/២៤​ម៉ ជា​ពិសេស​ត្រូវ​លើក​ទូរ​សព្ទ​របស់​ប្រជាពលរដ្ឋ គ្រប់ពេលវេលា ៕

​បើ​មន្ត្រី​រូប​ណា​មិន​លើក​ទូរស័ព្ទ​ប្រជាពលរដ្ឋ​សូម​ទាក់ទង​មក​លេខ​
​ឯកឧត្តម​ស្នងការ : 012 203 777
​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស : 069 516 999 ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.