ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន ==> ប្រធានប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សរសើរការបោសសម្អាត Online Scam នៅកម្ពុជាថា បានមកពីការប្រឹងប្រែងដ៏អស្ចារ្យ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត

​ឧត្តមសេនីយ៍ទោ សេង ធា​រិន អំពាវនាវ​ដល់​ពលក​រ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​សូមកុំ​ឆ្លងដែន​មក​ប្រទេស​កម្ពុជា​ក្នុង​ដំណាក់កាល​នេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិន មេបញ្ជាការរង​នាយសេនាធិការ​យោធភូមិភាគ​ទី​៥ នា​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២១ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​រឹត​បន្តឹង​នូវ​វិធានការ​បិទ​ខ្ទប់​តាម​បណ្ដា​ច្រក​ព្រំដែន​កម្ពុជា​-​ថៃ ទិស​ទី​១ ខេត្ត​បន្ទាយមានជ័យ​។​

​អញ្ជើញ​ចូលរួម​មាន លោក​ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការ​ទិស​ទី​១ បន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​។​

​ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​នា​ឱកាស​នេះ​គឺ​អនុវត្ត​ទៅ​តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ការបិទ​ខ្ទប់​តាម​បណ្ដា​ច្រក​ព្រំដែន​កម្ពុជា​-​ថៃ សំដៅ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នូវ​ជំងឺ​កូវី​ដ​-១៩ ប្រភេទ​ដែល​តា​។​

​លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិន សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ដែល​ជា​ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃ សូមមេត្តា​កុំ​ធ្វើ​ដំណើរ​ឆ្លង​ដែន​មក​ប្រទេស​កម្ពុជា​ក្នុង​ដំណាក់កាល​នេះ ព្រោះ​វា​អាច​បង្ក​ឱ្យ​មាន​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ប្រភេទ​ដែល​តា​ចូល​ខ្លួន​យើង​និង​ក្រុមគ្រួសារ​យើង ហើយ​ពេលនេះ​ប្រទេស​កម្ពុជា​កំពុង​អនុវត្ត​នូវ​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​បិទ​ច្រក​ព្រំដែន​កម្ពុជា​-​ថៃ មិនឱ្យ​មាន​ការឆ្លងកាត់​ក្នុង​រយៈពេល​ខ្លី ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ចូល​កម្ពុជា​យើង ដូច្នេះ​សូម​បងប្អូន​ទ្រាំ​លំបាក​មួយ​រយៈពេល​ខ្លី​ដើម្បី​ខ្លួន​យើង ដើម្បី​ក្រុមគ្រួសារ​យើង និង​ដើម្បី​កម្ពុជា​យើង​ឆ្លង​ផុតពី​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ ក្នុងដំណាក់កាល​នេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.